ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកនៃខេត្តតាកែវជាប់ព្រំដែនកំពុង សម្រុកអនុញ្ញាតឲ្យជនជាតិវៀតណាមចូល នេសាទបំពានច្បាប់

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋនៃខេត្តតាកែវ តាមបណ្តាស្រុកជាប់ព្រំប្រទល់ប្រទេស វៀតណាមបានឲ្យដឹងថា អំឡុងសប្តាហ៍មុន និងសប្តាហ៍នេះអាជ្ញាធរខ្មែរតាមបណ្តាស្រុក​កំពុងបើកយុទ្ធនាការ ក្នុងការអនុញ្ញាតឲ្យ​​ បណ្តាជនជាតិវៀតណាមចូលនេសាទក្នុង ទឹកដីខ្មែរដោយខុសច្បាប់ ។ ផ្ទុយពីជនជាតិ វៀតណាមដែលមានសិទ្ធិចូលមកក្នុងដីខ្មែរ ដោយសេរីនោះ ខ្មែរម្ចាស់ស្រុកមិនត្រូវបាន អាជ្ញាធរខេត្តតាកែវឲ្យចូលនេសាទដើម្បី បានត្រីយកទៅលក់ដោះស្រាយជីវភាព នោះឡើយ ។

ស្រុកកោះអណ្តែត,បុរីជលសារ និង អង្គរបុរី កំពុងត្រូវបានញាំញីដោយបណ្តា ជ​នវៀតណាមដែលលើកគ្នាទាំងហ្វូងចូល មកនេសាទប្រមូលយកធនធានធម្មជាតិ ខ្មែរត្រឡប់ទៅប្រទេសគេវិញ ។ អាជ្ញាធរ ខេត្តតាកែវក្រោមអំណាចបញ្ជាលោក អ៊ូច ភា អភិបាលខេត្តគ្មានប្រតិកម្មទាល់តែសោះ ស្របពេលមានសេចក្តីរាយការណ៍ថា អាជ្ញាធរ មានសមត្ថកិច្ចគ្រប់ផ្នែកតាមបណ្តាស្រុក បានទទួលលុយពីមេខ្យល់ ក្នុងការអនុញ្ញាត​ឲ្យជនជាតិវៀតណាមចូលនេសាទ ។ ជំនាន់ អភិបាលខេត្តមុនៗហាក់ដូចជាមានចំណាត់ ការគ្រាន់បើ ក្នុងការបង្ក្រាបអ្នកនេសាទជន​ ជាតិវៀតណាមដែលចូលនេសាទក្នុងដី ខ្មែរដោយខុសច្បាប់នេះ ។ ប៉ុន្តែនៅពេល ដែលលោក អ៊ូច ភា ឡើងមកកាន់ជាអភិបាល ខេត្តគឺបណ្តាជនជាតិវៀតណាមចូលមក នេសាទក្នុងដីខ្មែរបានដោយសេរី ។ មិន តែប៉ុណ្ណោះ អាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់ ស្រុកជួយគាំពាបណ្តាជនជាតិវៀតណាម ដែលចូលមកប្រព្រឹត្តល្មើសច្បាប់ក្នុងដីខ្មែរ ទៀតផង​។

នៅឯស្រុកកោះអណ្តែតលោកសាន រដ្ឋា អធិការរងនគរបាលស្រុកទទួលបន្ទុក អន្តោប្រវេសន៍ត្រូវគេរាយការណ៍ថាជាអ្នក រៀបចំចាត់ចែងឲ្យជនជាតិវៀតណាមចូល មកនេសាទក្នុងដីខ្មែរ​ ។ លោកអធិការរងរូបនេះឃុបឃិតជាមួយជំនាញរដ្ឋបាលជល ផលអនុញ្ញាតឲ្យជនជាតិវៀតណាមចូល មកនេសាទ ដោយប្រើឧបករណ៍ល្មើសច្បាប់​ ជាច្រើនប្រភេទ ដូចជារបាំងស្បៃមងក្រឡា ល្អិត ,អួន , សៃយ៉ឺនក្រឡាល្អិតរាប់សិប គីឡូម៉ែត្រដោយបានបំផ្លាញធនធានធម្មជាតិ ខ្មែរយ៉ាងខ្លាំង ។ លោក សាន រដ្ឋា ត្រូវ ពលរដ្ឋខ្មែរប្រាប់ថា បានសហការជាមួយ មេខ្យល់ជនជាតិវៀតណាមក្នុងការបើកដៃ ឲ្យមានបទល្មើសនេសាទខុសច្បាប់ ។ ផ្ទុយ ទៅវិញប្រជាពលរដ្ឋខ្មែរជាម្ចាស់ស្រុកនៃ ស្រុកកោះអណ្តែតខេត្តតាកែវមិនអាចចូល នេសាទមានសិទ្ធិប្រហាក់ប្រហែលនឹងជន ជាតិវៀតណាមនោះបានឡើយ ។

ដូចគ្នានេះដែរ នៅស្រុកបុរីជលសារ និងស្រុកអង្គបុរី ពួកឈ្មួញបានឃុបឃិត ជាមួយអ្នកនេសាទវៀតណាមចូលធ្វើសកម្ម ភាពល្មើសច្បាប់ជាចំហរ ។ នៅឯស្រុកអង្គរ បុរីគ្រាន់តែឈ្មួញៀជនជាតិចាមឈ្មោះខុម ម្ចាស់ហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារឲ្យ មន្ត្រីនៅថ្នាក់ស្រុកនេះ ។ ពួកអ្នករកស៊ី នេសាទល្មើសច្បាប់អះអាងថា សូម្បីតែ ស្ថាប័នមិនមែនជំនាញក្រៅពីជលផល ក៏ ពួកអ្នកនេសាទវៀតណាមបង់ប្រាក់ឲ្យដែរ។ ក្នុងមួយរដូវកាលនេសាទនេះ ពួកឈ្មួញ បង់ប្រាក់ឲ្យថ្នាក់ដឹកនាំខេត្តតាកែវរាប់ម៉ឺន ដុល្លារ និងតាមស្ថាប័នផ្សេងៗទៀតខ្ទង់ម៉ឺន ដុល្លារដូចគ្នា ។

លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវអះអាង ថា លោកមិនពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងបទល្មើសនេសាទនេះទេ ។ មិនតែ ប៉ុណ្ណោះលោកបានជំរុញឲ្យមន្ត្រីជលផលចុះ បង្ក្រាបបទល្មើសនេសាទជារៀងរាល់ថ្ងៃ។

អាជ្ញាធរខ្មែរនៅតាមព្រំដែនបានធ្វើប័ណ្ណ ពណ៌លឿងមួយសម្រាប់សម្គាល់ដល់ជនជាតិវៀតណាមដែលចូលនេសាទក្នុងដី ខ្មែរ ។ អ្នកនេសាទជនជាតិវៀតណាមដែល មានប័ណ្ណពណ៌លឿងអាចចូលនេសាទក្នុង ដីខ្មែរ ដោយមិនប្រឈមការត្រួតពិនិត្យឬ ចាប់ចងអ្វីនោះឡើយ ។ ប័ណ្ណពណ៌លឿង នោះមានអំណាច និងផ្តល់លទ្ធភាពឲ្យ ជនជាតិវៀតណាមចូលមកនេសាទដោយ មិនខ្លាចរអាអ្វីទេ ។

អាជ្ញាធរខេត្តតាកែវនៅតែបន្តធ្វើមិនដឹង មិនឮចំពោះបញ្ហាជនជាតិវៀតណាមមាន សិទ្ធិចូលនេសាទក្នុងដីខ្មេរ រីឯពលរដ្ឋខ្មែរ ម្ចាស់ស្រុកត្រូវបានហាមឃាត់ ។ ប្រជាពល រដ្ឋនៅស្រុកកោះអណ្តែត ,បុរីជលសារ ក៏ ដូចជាស្រុកអង្គរបុរី ទទូចឲ្យថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្មរុក្ខា ប្រមាញ់ និង នេសាទពិនិត្យមើលករណី លំហូជនជាតិវៀតណាមក្នុងបទល្មើស នេសាទនៅខេត្តតាកែវនោះផង ពីព្រោះ លោកអភិបាលខេត្តមិនខ្ចីខ្វល់អំពីការ លំបាករបស់ប្រជាពលរដ្ឋនោះឡើយ ៕ ហេង នរិន្ទ្រ