ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្ដ​ព្រះ​សីហ​នុ​ចាត់​វិធាន​ ការ​សំណង់​ខុសច្បាប់​នៅ​តំបន់​ប្រភព​ទឹក​ស្អាត​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ អាជ្ញាធរ​ស្នើ​ឱ្យ​ ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​មិន​ស្របច្បាប់​ក្នុង​តំបន់​ដី​អនុក្រឹត្យ​លេខ​៧៦​ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​ឱ្យ​រុះរើ​ផ្ទះ​ ឬ​សំណង់​ផ្សេងៗ​ចេញពី​ទីតាំង​នោះ​ឱ្យ​ បាន​មុន​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ បើ​មិន​ ដូច្នេះ​ទេ​អាជ្ញាធរ​នឹង​កម្ទេច​សំណង់​ទាំង​ នោះ​ចោល​ហើយ​មិន​ទទួលខុស​ត្រូវការ​ បាត់បង់​សម្ភារ​ផ្សេងៗ​នោះ​ទេ​ ។​

​យោង​តាម​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មាន​ចុះ​ហត្ថ​ លេខា​ និង​បោះត្រា​ដោយ​លោក​ យន្ដ​ មីន​ អភិបាលខេត្ដ​ព្រះ​សីហ​នុ​និង​លិខិត​ដែល​ យោង​តាម​អនុក្រឹត្យ​លេខ​៧៦​ ចុះ​ថ្ងៃ​ ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៧​ និង​លិខិត​ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ចុះ​ថ្ងៃ​ទី​៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ព្រមទាំង​យោង​ តាម​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​រដ្ឋបាល​ ខេត្ដ​ព្រះ​សីហ​នុ​ ចុះ​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ។​ រដ្ឋបាល​សាលាខេត្ដ​នេះ​បាន​ជូនដំណឹង​ ដល់​សាធារណជន​ និង​ប្រជាពលរដ្ឋ​ដែល​ កំពុង​តាំងទី​លំនៅ​មិន​ស្របច្បាប់​នៅ​តំបន់​ជម្រាល​ក្បាលឆាយ​ឱ្យ​បាន​ជ្រាប​ថា​ រដ្ឋ​ បាល​ខេត្ដ​ព្រះ​សីហ​នុ​នឹង​ចាត់វិធានការ​ បោសសម្អាត​ការ​តាំងទី​លំនៅ​មិន​ស្របច្បាប់​នៅ​ក្នុង​តំបន់​ព្រែក​ទឹកសាប​ក្បាលឆាយ​ ដោយ​រដ្ឋបាល​ខេត្ដ​ទុក​ពេលវេលា​ ១៥​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ រហូត​ដល់​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដើម្បី​ ឱ្យ​ប្រជាពលរដ្ឋ​រុះរើ​លំនៅ​ឋាន​ដែល​សង់​មិន​ស្របច្បាប់​ចេញពី​តំបន់​ក្បាលឆាយ​។​ ប៉ុន្ដែ​បើ​មិន​ស្ដាប់​តាម​ការ​ណែនាំ​នេះ​ទេ​ នៅ​ថ្ងៃ​ផុតកំណត់​កាលបរិច្ឆេទ​នេះ​អាជ្ញាធរ​នឹង​ចាត់វិធានការ​ចុះ​រុះរើ​និង​មិន​ទទួល​ ខុស​ត្រូវ​រាល់​ការ​ខូចខាត​សម្ភារ​នោះ​ទេ​ ។​

​សេចក្ដីជូនដំណឹង​ដដែល​រំពឹង​ថា​ បង​ ប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​តាំងទី​លំនៅ​មិន​ស្របច្បាប់​នៅ​ក្នុង​តំបន់​ដី​អនុក្រឹត្យ​ លេខ​៧៦​រដ្ឋ​ហាមឃាត់​នឹង​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ដ​ដើម្បី​អនុវត្ដ​ សេចក្ដីជូនដំណឹង​នេះ​ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព​ និង​ជោគជ័យ​ ។​

​ប្រជាពលរដ្ឋ​គាំទ្រ​សកម្មភាព​ការពារ​ដី​អនុក្រឹត្យ​លេខ​៧៦​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​របស់​រដ្ឋបាល​ខេត្ដ​ព្រះ​សីហ​នុ​ ពេល​នេះ​ ប៉ុន្ដែ​ស្នើ​ឱ្យ​អនុវត្ដ​ឱ្យ​បាន​ស្មើ​ ភាព​គ្នា​រវាង​អ្នកមាន​ទ្រព្យធន​មន្ដ្រី​មាន​អំណាច​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន​ឱ្យ​បាន​ស្មើភាព​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ហើយ​ខ្វះ​ដី​សង់ផ្ទះ​ពិត​ ប្រាកដ​ ។​

​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចូល​ទៅ​តាំងទី​លំនៅ​ក្នុង​ដី​អនុក្រឹត្យ​តំបន់​ក្បាលឆាយ​ ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ដ​ ព្រះ​សីហ​នុ​ត្រូវ​អនុវត្ដ​សេចក្ដីជូនដំណឹង​ របស់​ខ្លួន​តែ​ទៅ​លើ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​តំបន់​ក្បាលឆាយ​ក្នុង​ពេល​ថ្មីៗ​ ។​ ជាង​នេះ​ក៏​ត្រូវ​មានការ​អនុគ្រោះ​ដល់​ពលរដ្ឋ​ខ្វះ​ដី​សង់ផ្ទះ​ពិតប្រាកដ​ហើយ​បាន​ទៅ​រស់នៅ​ក្នុង​តំបន់​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ។​

​ពលរដ្ឋ​ស្នើ​មិន​បង្ហាញ​អត្ដសញ្ញាណ​ ដែល​មានផ្ទះ​ និង​ដី​នៅ​ក្នុង​តំបន់​ដី​អនុ​ ក្រឹត្យ​លេខ​៧៦​តំបន់​ក្បាលឆាយ​បាន​ បង្ហាញ​ច​ម្ង​ល់​ថា​ ហេតុ​អ្វី​បានជា​រដ្ឋបាល​ ខេត្ដ​ព្រះ​សី​ហនុមាន​វិធានការ​តែ​ទៅ​លើ​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ដី​សង់ផ្ទះ​ពិតប្រាកដ​ ប៉ុន្ដែ​ មិន​បាន​ចាត់ការ​ទៅ​លើ​មន្ដ្រី​មាន​អំណាច​ ដែល​បាន​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លក់ដូរ​ជា​ឡូត៍ៗ​យ៉ាង​អនាធិបតេយ្យ​ទៅ​វិញ​?​ ជាង​ នេះ​ទៀត​ក្រុម​មន្ដ្រី​ និង​សាច់ញាតិ​ដែល​ បាន​រំលោភ​យក​ដី​រដ្ឋ​តំបន់​ក្បាលឆាយ​ បែរជា​រដ្ឋបាល​ខេត្ដ​មិន​បាន​នាំ​ខ្លួន​ទៅ​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​ទៅ​វិញ​ ។​

​លោក​ យន្ដ​ មីន​ អភិបាលខេត្ដ​ព្រះ​សីហ​នុ​ ថ្លែង​ថា​ អាជ្ញាធរ​នឹង​ការពារ​តំបន់​ដី​ អនុក្រឹត្យ​លេខ​៧៦​សម្រាប់​រក្សា​ប្រភព​ ទឹក​ស្អាត​ប្រើប្រាស់​នៅ​ទូ​ទាំង​ខេត្ដ​ព្រះ​ សីហ​នុ​ឱ្យ​បាន​គង់វង្ស​ ។​ លោក​បន្ដ​ថា​ ដី​តំបន់​អនុក្រឹត្យ​នេះ​រដ្ឋបាល​ខេត្ដ​មិន​ អនុញ្ញាត​ឱ្យ​មានកម្ម​សិទ្ធិ​នោះ​ទេ​ ។​ ដូច្នេះ​ ស្នើ​ដល់​សាធារណជន​និង​បងប្អូន​ប្រជា​ ពលរដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​ដី​អនុក្រឹត្យ​នេះ​ត្រូវ​លះបង់​មហិច្ឆតា​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​ក្បាលឆាយ​តទៅ​ទៀត​ហើយ​ប្រគល់​ដី​តំបន់​នេះ​ជូន​រដ្ឋ​គ្រប់គ្រង​វិញ​ ។​

​កន្លង​មកនេះ​ថ្នាក់ដឹកនាំ​ខេត្ដ​ព្រះ​ សីហ​នុ​ក៏​ធ្លាប់​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​សង់​លំនៅ​ឋាន​ពិតប្រាកដ​ ហើយ​ បាន​ទៅ​ទន្ទ្រាន​កាប់​ព្រៃ​ដី​តំបន់​ក្បាល​ ឆាយ​សង់ផ្ទះ​ខុសច្បាប់​ឱ្យទៅ​ចុះ​ឈ្មោះ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​ ឬ​សង្កាត់​ ដើម្បី​ ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ដែល​ អាជ្ញាធរ​ត្រៀម​ផ្ដល់​ជូន​មា​នទី​តាំងនៅ​ តំបន់​អូរ​ត្រជាក់ចិត្ដ​ក្នុងស្រុក​ស្ទឹង​ហាវ​ សម្រាប់​សង់​លំនៅ​ឋាន​ជំនួស​វិញ​ ៕​ ហេង​ ន​រិ​ន្ទ្រ​

Sihanu_1 copy