ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្តរតនគិរី​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា​៩​ កក្កដា​ ឆ្នាំ​២០១៥

​ខេត្តរតនគិរីៈ​ បុណ្យ​រុក្ខទិវា​ ៩​ កក្កដា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​ រៀបចំ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ទេស​អន្លង់​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ដោយ​មាន​វត្តមាន​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក​ មួ​ង​ ប៉យ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ លោក​ ថង​ សា​វុន​ អភិបាល​នៃ​គណ​អភិបាលខេត្ត​ រួម​និង​អភិបាលរង​ ប្រធាន​ អនុប្រធាន​មន្ទីរ​ ព្រះសង្ឃ​ មន្ត្រីរាជការ​ សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​។​

​លោក​ វង​ សុក្រ​សិរី​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​ បាន​ឲ្យ​ដឹង​ថា​ ចលនា​ដាំ​ដើមឈើ​នេះ​កើតឡើង​តាំ​ពី​ទសវត្សរ៍​ទី​៣០​មក​ម្ល៉េះ​ សកម្មភាព​ដ៏​ទូលំទូលាយ​នេះ​បាន​ក្លាយជា​ចលនា​សង្គម​គំរូ​មួយ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​សំដៅ​ធានា​នូវ​ការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ​ប្រកបដោយ​និរន្ត​ភាព​ ដើម្បី​ផលប្រយោជន៍​សង្គម​ សេដ្ឋកិច្ច​ និង​បរិស្ថាន​ រួម​ទាំង​ការ​អភិវឌ្ឍន៍​ជីវៈចម្រុះ​និង​មរតក​វប្បធម៌​។​

​លោកនាយ​ខណ្ឌ​បន្ត​ថា​ ក្នុង​ទិស​ដៅ​បន្តវេន​រដ្ឋបាល​ព្រៃឈើ​ មូលដ្ឋាន​តែងតែ​ បណ្តុះ​កូន​ឈើ​ចម្រុះ​គ្រប់​ប្រភេទ​សម្រាប់​ចែកចាយ​ និង​ដាំ​ក្នុង​ពិធី​រុក្ខទិវា​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​ចែកចាយ​នៅ​តាម​បណ្តាល​សាលារៀន​ វត្ត​អារាម​ ប្រជាជន​ អង្គការ​ក្នុង​ និង​ក្រៅ​រដ្ឋាភិបាល​ មន្ទីរ​នានា​ ដើម្បី​លើកកម្ពស់​ស្មារតី​ដាំ​ដើមឈើ​ឡើង​វិញ​ ។​

​អភិបាលខេត្ត​រតនគិរី​ លោក​ថង​ សា​វុន​ បាន​ចាត់​ទុក​ព្រៃឈើ​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​រស់នៅ​។​ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ដែល​មាន​ស្រាប់​ និង​ចូលរួម​ដាំ​ដើមឈើ​ឡើង​វិញ​នៅ​គ្រប់​មូលដ្ឋាន​ ដើម្បី​លើ​កម្ពស់​ភាព​ប៉ៃ​តង​ និង​សោ​ភ័​ណ្ឌ​ភាព​ភូមិ​ ឃុំ​ និង​ខេត្ត​ សម្បត្តិ​ធម្មជាតិ​ពុំ​គ្រាន់តែ​មាន​តម្លៃ​ខាង​សេដ្ឋកិច្ច​ និង​ការ​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ​ តែ​វា​នៅ​មាន​តម្លៃ​ផ្សេង​ទៀត​ ដូច​ជា​តម្លៃ​បរិស្ថាន​វប្បធម៌​ ប្រវត្តិសាស្ត្រ​ ការ​សិក្សា​ស្រាវជ្រាវ​ ទេសចរណ៍​ ការពារ​ជីវៈចំរុះ​និង​ផ្តល់​ជំរក​សម្រាប់​ស្ថិរ​ជីវិត​រស់នៅ​របស់​មនុស្ស​ និង​សត្វ​ទូទៅ​យ៉ាង​ប្រសើរ​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

 

ratanakiri (6) ratanakiri (3) ratanakiri (5) ratanakiri (1) ratanakiri (2) ratanakiri (7)