ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញា​ធរ​អាវុធ​គីមី​ផ្សព្វផ្សាយ​ច្បាប់​ការ​ហាមឃាត់​អាវុធ​គីមី​នុយក្លេអ៊ែរ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម​ នៅ​កោះកុង​

​ភ្នំពេញ​៖​ អាជ្ញា​ធរ​អាវុធ​គីមី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ បាន​ធ្វើ​ផ្សា​ព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​ ការ​ហាន​ឃាត់​អាវុធ​គីមី​ អាវុធ​នុយក្លេអ៊ែរ​ អាវុធ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម​ដល់​មន្ត្រី​ពាក់​នានា​ក្នុង​ខេត្តកោះកុង​ នៅ​សាលាខេត្ត​កោះកុង​។​

​ថ្លែង​ចំពោះ​មុខ​សិក្ខាកាម​ប្រមាណ​ជិត​ ២០០​នាក់​ លោក​ឧត្តមសេនីយ៍ឯក​ ហេង​ វុ​ទ្ធី​ អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​មាន​ប្រសាសន៍​ថា​ ការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ក្នុង​គោលបំណង​ចែករំលែក​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​នានា​ ស្តី​ពី​ការ​ទប់ស្កាត់​អាវុធ​មហា​ប្រល័យ​ ដើម្បី​បាន​យល់​ដឹង​ កាត់​តែ​ស៊ីជម្រៅ​ មាន​សមត្ថភាព​ និង​ជំនាញ​ច្បាស់លាស់​ក្នុង​កា​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ ប្រសិទ្ធិ​ភាព​ខ្ពស់​។​

​ជាង​នេះ​ ក៏​ដើម្បី​ផ្សព្វផ្សាយ​ពី​ក្របខ័ណ្ឌ​ច្បាប់​ សម្រាប់​ហាមឃាត​អាវុធ​គីមី​ អាវុធ​នុយក្លេអ៊ែរ​ អាវុធ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម​ ព្រោះថា​ អាវុធ​ទាំងនោះ​បាន​នឹង​ កំពុង​ក្លាយជា​ បញ្ហា​ប្រឈម​ និង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ របស់​មនុស្សជាតិ​ទាំង​នៅ​ក្នុង​តំបន់​ ក៏​ដូច​ជា​ពិភពលោក​ទាំង​ មូល​ ។​

​លោក​ បាន​បន្ត​ថា​ ការ​ផ្សព្វផ្សាយ​នេះ​ ក៏​ដើម្បី​បង្កើន​សន្តិសុខ​ សុវត្ថិភាព​សម្រាប់​ការ​រស់នៅ​ជូន​ប្រជាជន​ពលរដ្ឋ​ក៏​ដូច​ជា​កា​អនុវត្ត​ណែនាំ​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ លោក​ថា​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​នានា​ក្នុង​តំបន់​និង​ លើក​ពិភពលោក​ សុទ្ធតែ​មាន​បំណង​ដូចៗ​គ្នា​ គឺ​ប្រឆាំង​ទប់ស្កាត់​ការ​ប្រើប្រាស់​សារធាតុ​គីមី​ពុល​ អាវុធ​គីមី​ អាវុធ​ក្លេ​អ៊ែ​រ​ អាវុធ​ជីវសាស្ត្រ​ អាវុធ​វិទ្យុ​ សកម្ម​ និង​ប​ង្រា​ប់រាប់​អំពើ​ភេ​វ​កម្ម​ដើម្បី​រក្សា​ស្ថេ​រ​ភា​ប​សង្គម​ជូន​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​ ពោល​ គឺ​ចង់បាន​នូវ​ស​ង្គ​មួយ​ តំបន់​មួយ​ប្រទេស​មួយ​រួច​ ចាក់​ផុត​ពី​សង្គ្រាម​ និង​អំពើ​វិនាស​សកម្ម​ ផ្សេងៗ​ ដែល​បង្ករ​ឡើង​ដោយ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ពុល​។​

​លោក​ឧត្តមសេនីយ៍ឯក​ ហេង​ វុ​ទ្ធី​ បាន​បន្ថែម​ថា​ តាម​រយៈ​ទិន្នន័យ​ ពី​ប្រភេទ​ជំងឺ​របស់​ក្រសួងសុខាភិបាល​ និង​អង្គកា​សុខភាព​ពិ​ភ​លោក​ថ្មីៗ​ថា​ សន្ទុះ​នៃ​ជំងឺមិនឆ្លង​បាន​លេចឡើង​ទន្ទឹម​នឹង​និ​ន្នា​ កា​ នៃ​ការ​ថយ​ចុះ​ជំងឺ​ ដូច​ជា​ជំងឺរបេង​ ជំងឺគ្រុនចាញ់​ …​។​

​ទាក់ទិន​នឹង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ​ លោក​ថា​រាជរដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើ​ អនុសញ្ញា​ហាមឃាត់​អាវុធ​គីមី​ និង​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ អន្តរជាតិ​រួម​ មាន​៖​អនុសញ្ញា​ប្រឆាំង​អាវុធ​បរមាណូ​ អនុសញ្ញា​ប្រឆាំង​ការ​ផលិត​និង​ការ​ប្រើ​ ប្រាស់​អាវុធ​ធុន​ស្រាល​ អនុ​ញ្ញា​ប្រឆាំង​អំពើ​ភាវ​កម្ម​ អនុសញ្ញា​អាវុធ​ជីវសាស្ត្រ​ និង​អនុសញ្ញា​ជា​ច្រើន​ទៀត​។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​នោះ​ដែរ​ លោក​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ង​អាវុធ​គីមី​ បាន​បញ្ជាក់​ថា​ «​ខ្ញុំ​សង្ឃឹមថា​ ពិធី​ផ្សព្វផ្សាយ​ច្បាប់​នេះ​និង​នាំ​មក​នូវ​ការ​ចែក​ រំលែក​ចំណេះដឹង​ បទ​ពិសោធន៍​ល្អៗ​ រវាង​គ្នា​នឹង​គ្នា​ដើម្បី​រួម​គ្នា​សហការ​ផ្សា​ព្វ​ផ្សា​ យ​ដល់​មូលដ្ឋាន​បងប្អូន​ កូនចៅ​ ក្រុមហ៊ុន​អាជីវករ​ រោងចក្រ​ សហគ្រាស​ ដែល​ស្ថិត​ក្នុង​មូលដ្ឋាន​ មានការ​ប្រុង​ប្រយ័ត្ន​ និង​ការពា​ខ្លួន​ដើម្បី​បញ្ជៀ​ស​ ឲ្យ​បាន​នូវ​ រាល់​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​ ពី​ផល​ប៉ះពាល់​ពី​អាវុធ​ទាំងនេះ​ពិសេស​ ពី​សារធាតុ​ គីមី​ផ្សេងៗ​»៕

index _