ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកំពុងតែវង្វេងផ្លូវនៅលើពិភពលោក បង្កក្តីបារម្ភយ៉ាងខ្លាំង

ក្រោយពេលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានអនុវត្តគោលនយោបាយ «អាមេរិកជាចម្បង» បានធ្វើឲ្យពិភពលោក ទាំងមូលមានការប្រែប្រួលឆ្ពោះទៅរក អសន្តិសុខ អស្ថិរភាព ទាំងនយោបាយដឹក នាំប្រទេសនិងនយោបាយសេដ្ឋកិច្ចពាណិជ្ជ កម្ម។
ចំណុចទាំងនោះហើយបានជាអ្នកវិភាគ លើកឡើងថា អាមេរិកកំពុងតែដើរ «វង្វេង ផ្លូវ» ក្នុងពិភពលោក។ ការវង្វេងផ្លូវរបស់ អាមេរិកនាពេលនេះមិនខុសអ្វីពីសត្វតោ វង្វេងព្រៃ ក្រពើវង្វេងបឹងនោះឡើយ ដោយ តែងតែបង្កការភ័យខ្លាចដល់ពលរដ្ឋស្លូត ត្រង់ បំផ្លាញភាពស្ងប់ស្ងាត់ភាពសុខសាន្ត របស់ពិភពលោក ដោយសារតែការវង្វេង គិតតែ ពីប្រយោជន៍ខ្លួនឯង ។
នៅលើគេហទំព័រ HQ online បាន លើកឡើងពីគោលនយោបាយការបរទេស ផ្លាស់ប្តូរ៣៦០អង្សារបស់ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ បានធ្វើឲ្យសន្តិសុខ សណ្តាប់ធ្នាប់ពិភពចលោក ដែលបានខិត ខំកសាងជាច្រើនទសវត្សរ៍កន្លងមកចាប់ តាំងពីសង្គ្រាមលោកលើកទីពីរ បន្ទាប់មក គឺសង្គ្រាមត្រជាក់ ។ មេដឹកនាំអាមេរិកជា ច្រើនជំនាន់បានខិតខំ ដោយក្នុងនោះមាន អតីតប្រធានាធិបតីស្បែកខ្មៅអាមេរិក បារ៉ាក់ អូបាម៉ា បានខិតខំអនុវត្ត ក្នុងនោះមានកិច្ចព្រមព្រៀងបរមាណូអីុរ៉ង កិច្ចព្រម ព្រៀងអាកាសធាតុទីក្រុងប៉ារីស កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរទ្វីប TPP និងកិច្ច ព្រមព្រៀងជាច្រើនទៀតត្រូវបានប្រធានា ធិបតីបច្ចុប្បន្ន លោកដូណាល់ ត្រាំ បំផ្លាញ ចោលទាំងស្រុង ។
ចំណុចទាំងនោះហើយបានជាអ្នកឯក ទេសលើកឡើងថា លោកត្រាំកំពុងតែកាច់ ចង្កូតនាវាអាមេរិកចូលក្នុងផ្លូវវង្វេងលើភព ផែនដី ហើយការវង្វេងនោះពិបាកក្នុងការ រកផ្លូវចេញណាស់ដោយលោកត្រាំ បាន  បំផ្លាញទំនុកចិត្តរបស់ប្រទេសដទៃទៀត ទៅលើអាមេរិក។ ដូចអ្វីដែលបានកើតឡើង នៅក្នុងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង សង្គ្រាមប្រឆាំងបម្រែបម្រួលអាកាសធាតុ  បានបង្ហាញយ៉ាងច្បាស់ថា ការខិតខំស្វែង រកសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំ ពិភពលោកសាជាថ្មីដោយគ្មានអាមេរិក  ដោយសារតែអាមេរិកកំពុងតែវង្វេងនៅ ក្នុងផ្លូវខុស។ ដូច្នេះក្រុមអ្នកអង្កេតការណ៍ នៅលើពិភពលោកចាំបាច់ត្រូវតែមាន      ជំហានដើរទៅមុខដោយសមស្របក្នុង គោលដៅរារាំង «គ្រាប់ពូជ» អសន្តិសុខ ដែលលោកត្រាំបានសាបព្រោះ ដុះពន្លក និងធំធាត់នៅលើពិភពលោកនេះ។ យើង ត្រូវតែចាំថា ពិភពលោកមិនមែនជារបស់ អាមេរិកឡើយ គឺជារបស់ពលរដ្ឋជាង៧ ពាន់លាននាក់ ដូច្នេះយើងមានកាតព្វកិច្ច ក្នុងការទប់ស្កាត់ពន្លកអសន្តិសុខ និងវិវាទ  រីកចេញជាផ្លែផ្កា។
ជាការពិតណាស់ មួយថ្ងៃក្រោយលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតី  អាមេរិកបានតែមួយថ្ងៃប៉ុណ្ណោះលោកបាន សម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរទ្វីប TPP។ ប៉ុន្តែការដក  ខ្លួនរបស់អាមេរិកមិនបានបង្អាក់កិច្ចព្រម ព្រៀង TPP ឡើយ គឺប្រទេសជាសមាជិក ផ្សេងទៀតនៅតែរួបរួមគ្នាបន្តកិច្ចព្រមព្រៀង នោះដោយគ្មានអាមេរិក បើទោះបីដំបូង ឡើយអាមេរិកជាអ្នកផ្តើមនូវកិច្ចព្រមព្រៀង នេះក្តី។ ដោយសារតែការចាកចេញរបស់ អាមេរិកមិនប៉ះពាល់ដល់ TPP ទើបកាល ពីខែមករា ឆ្នាំ២០១៨ នៅទីក្រុង Davos   និងខែមេសាឆ្នាំ២០១៨នៅទីក្រុងវ៉ាស៊ីន តោន លោកត្រាំបានប្រកាសដូចគ្នាថា     ទីក្រុងវ៉ាស៊ីនតោនអាចនឹងវិលត្រឡប់ចូល រួមកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ជាថ្មី ឡើងវិញ។
មិនតែប៉ុណ្ណោះប្រធានាធិបតីដូណាល់ ត្រាំ បានរារំាងការតែងតាំងចៅក្រមថ្មីនៅ ក្នុងតុលាការពាណិជ្ជកម្មពិភពលោក WTO ដើម្បីដោះស្រាយវិវាទ។ ទាំងនោះហើយ បានធ្វើឲ្យប្រធានអង្គការ WTO លោក  Pascal Lamy ចេញមុខប្រកាសថា «យើង ចាំបាច់ត្រូវតែសម្របជាមួយ WTO ប្រែ  ប្រួលដោយអាមេរិកនាំមុខក្នុងប្រវត្តិសាស្ត្រ នៃស្ថាប័នអន្តរជាតិមួយនេះ។
កាលពីអតីតប្រធានាធិបតីអាមេរិក  Ronald Reagan ធ្វើជាប្រធានាធិបតីអាមេ រិកក៏បានដកខ្លួនចេញពីអង្គការអប់រំ វិទ្យា សាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជា ជាតិ UNESCO ។ ប៉ុន្តែការដកខ្លួនចេញ​របស់អាមេរិកមិនបានធ្វើឲ្យអង្គការមួយ នេះប៉ះពាល់នោះឡើយ ប្រទេសជាសមាជិក នៅក្នុងអង្គការបន្តដំណើរការទៅមុខយ៉ាង រលូនដោយគ្មានអាមេរិក។ នៅទីបំផុត    អាមេរិកក៏បានវិលត្រឡប់ចូលក្នុងអង្គការ UNESCO វិញនៅឆ្នាំ២០០៣ ។នៅចុងឆ្នាំ  ២០១៧ សាជាថ្មីម្តងទៀតអាមេរិកបាន ប្រកាសដកខ្លួនចេញពី UNESCO ក្រោម រដ្ឋកាលដឹកនាំរបស់លោកត្រាំ។
ក្រៅពីនេះនៅមានកិច្ចព្រមព្រៀង អាកាសធាតុ គឺជាសកម្មភាពរួមជួយដល់ ពិភពលោក និងមនុស្សជាតិជំនាន់ក្រោយ តែប៉ុណ្ណោះ ប៉ុន្តែលោកត្រាំក៏បានដកអាមេ រិកចេញពីកិច្ចព្រមព្រៀងនោះដែរ ក្នុងពេល ដែលប្រទេសជាសមាជិកជិត២០០បាន ប្រកាសបន្តអនុវត្តកិច្ចព្រមព្រៀងដដែល  និងថ្កោលទោសដល់ប្រទេសមហាអំណាច ឲ្យមានភាពទទួលខុសត្រូវ។
ក្រៅពីនេះនៅមានកិច្ចព្រមព្រៀង បរមាណូអីុរ៉ង់ ដែលអាមេរិក និងប្រទេស ៥ផ្សេងទៀតបានព្រមព្រៀង កាលពី ឆ្នាំ២០១៥ ប៉ុន្តែនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៨ លោកត្រាំក៏បានប្រកាសដកអាមេ រិកចេញពីកិច្ចព្រមព្រៀងនោះដែរ។ ចំណែក ប្រទេស៥ផ្សេងទៀតនិងអីុរ៉ង់បានប្រកាស ថានឹងខិតខំបន្តកិច្ចព្រមព្រៀងទាំងនោះ ដោយគ្មានអាមេរិក ។ ក្រោយពីដកខ្លួន   ចេញអាមេរិកបានព្រមានដាក់ទណ្ឌកម្ម  ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិ សាស្ត្រទៅលើប្រទេសអីុរ៉ង់។
នៅពេលចុងក្រោយបំផុតនេះគឺជំនួប ពិភាក្សាជាន់ខ្ពស់ជាមួយកូរ៉េខាងជើងក៏ត្រូវ លោកត្រាំប្រកាសលុបចោលកាលពីថ្ងៃទី ២៤ ខែឧសភា ធ្វើឲ្យគម្រោងស្វែងរកសន្តិ ភាពត្រូវបាត់បង់ជាថ្មី មិនតែប៉ុណ្ណោះអាមេ រិកក៏បានប្រកាសត្រៀមដាក់ទណ្ឌកម្មបន្ថែម ទៀតទៅលើកូរ៉េខាងជើង ។ ការលុប ចោលជំនួបរបស់លោកត្រាំកើតឡើងក្នុង ពេលដែលកូរ៉េខាងជើងបានបំផ្លាញទីតាំង សាកល្បងបរមាណូ ក្រោមវត្តមានរបស់អ្នក សារព័ត៌មានកូរ៉េខាងត្បូងជាច្រើន។
សកម្មភាពវង្វេងផ្លូវរបស់អាមេរិកបាន ធ្វើឲ្យប្រទេសមហអំណាចផ្សេងទៀត គឺ ចិន និងរុស្ស៊ីបានប្រកាសថានឹងរួមគ្នារៀប ចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើង វិញដោយគ្មានអាមេរិក ក្នុងពេលដែល    អាមេរិកចេះតែវង្វេងក្នុងផ្លូវខុសជានិច្ច៕ ម៉ែវ សាធី