ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

អាមេរិកក្រោមការដឹកនាំរបស់លោកត្រាំ កំពុងបំផ្លាញទម្រង់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក

ចែករំលែក៖

សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ សេដ្ឋកិច្ច របស់ពិភពលោកកំពុងតែមាន ការប្រែប្រួល ដោយសារតែគោលនយោ បាយ «រឹងទទឺង»របស់អាមេរិក ក្រោមការ ដឹកនាំរបស់លោកត្រាំ ដោយយល់ថាខ្លួន ឯងជាអ្នកឈ្នះរហូត។

កំហុសដ៏ធំរបស់អាមេរិក គឺបំផ្លាញ សន្តិសុខសណ្តាប់ធ្នាប់និងទម្រង់សន្តិភាពពិភពលោក តាមរយៈគោលនយោបាយ អាត្មានិយម និងការដកខ្លួនចេញពីកិច្ចព្រម ព្រៀងសសន្ធិសញ្ញាជាលក្ខណៈអន្តរជាតិ ក៏ដូចជាជំរុញឲ្យមានសង្គ្រាមពាណិជ្ជកម្ម ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើឲ្យពិភពលោកធ្លាក់នៅក្នុងភាពបាត់បង់លំនឹងលើគ្រប់វិស័យ ។

ចាប់តាំងពីលោកត្រាំងឡើងកាន់ តំណែងរយៈពេលជិតពីរឆ្នាំកន្លងមក លោកបានបញ្ជាឲ្យដកកិច្ចព្រមព្រៀង និងសន្ធិសញ្ញាជាច្រើនក្នុងនោះមានកិច្ចព្រមព្រៀង ដែលចាប់អារម្មណ៍បំផុត ហើយ ទទួលរងការថ្កោលទោសពីសហគមន៍អន្តរជាតិ គឺកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ,កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និង ពេលនេះគឺសន្ធិសញ្ញា អាវុធនុយក្លេ អ៊ែរ ជាមួយរុស្ស៊ីទៀត ។

ក្រៅពីនេះអាមេរិកបានដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើនផ្សេងទៀតផងដែរ ក្នុងនោះមានអង្គការសិទ្ធិមនុស្សអង្គការ UNESCO … និងផ្អាកជំនួយដល់ អង្គ ការអន្តរជាតិដែលមិនបាន«កាន់ជើង» អាមេរិក ក្នុងពេលអាមេរិកធ្វើខុស ដូចជា ការទទួលស្គាល់ តំបន់ហ្សេរុយសាឡឹមជា រដ្ឋធានីអីុស្រាអែលជាដើម។

នៅពេលនេះស្ថានភាពដែលក្តៅបំផុត ដែលអាចជំរុញឲ្យពិភពលោកទាំងមូល ធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់ជាថ្មី និងការ ប្រកួតប្រជែងអាវុធ គឺការដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លែអែរជាមួយរុស្ស៊ី ។ សកម្មភាពខាងលើរបស់អាមេរិក គឺដើម្បី ការពារខ្លួនការពារមហាអំណាចសេដ្ឋកិច្ចយោធា ក្រោយពេលចិននិងរុស្ស៊ីមានការ រីកចម្រើនយ៉ាងខ្លាំងពិសេសគឺចិន ។

លោកត្រាំធ្លាប់បានប្រកាសថា អាមេរិក ត្រូវចងជាប់ដោយសារតែសន្ធិសញ្ញានុយក្លេអ៊ែរ ចំណែកប្រទេសផ្សេងទៀត«ចិន» មានសេរីភាពនៅក្នុងការផលិតអាវុធទាំងនោះហើយដែលជាមូលហេតុត្រូវតែដក ខ្លួនចេញពីសន្ធិសញ្ញានោះ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថាទាំងនោះជាការមិនទទួលកំហុសនូវ ទង្វើរបស់ខ្លួន ដោយទម្លាក់ទៅឲ្យប្រទេសដែលអាមេរិកចាត់ទុកថាជាសត្រូវរបស់ ខ្លួន ។

ការព្រមានដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ (INF) ជាមួយរុស្ស៊ីដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានអ្នកជំនាញមួយ ចំនួនយល់ថា វានឹងក្លាយជាជំហានថ្មីមួយ របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីព្យាយាមទប់ស្កាត់ការអភិវឌ្ឍមីស៊ីលរបស់ចិន ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ តើចិនមានមីស៊ីលប៉ុន្មានគ្រាប់ ហើយមាន សមត្ថភាពដល់កម្រិតណា ទើបជំរុញឱ្យ លោក ដូណាល់ ត្រាំ ចង់ដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា INF។

សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត កាលពីឆ្នាំ ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយ ឈានទៅរកការកាត់បន្ថយការប្រឈម មុខដាក់គ្នា រវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់។ សន្ធិ សញ្ញានេះបានហាមឃាត់ចំពោះការដាក់ ពង្រាយប្រភេទមីស៊ីល-នុយក្លេអ៊ែរ ដែលអាចបាញ់ចេញពីផ្ទៃដីក្នុងរយៈចម្ងាយ ចន្លោះពី៥០០ដល់ ៥,៥០០គីឡូម៉ែត្រ។ ក៏ប៉ុន្តែ បើតាមលោក ត្រាំ សន្ធិសញ្ញានេះបែរជាទុកឱកាសឱ្យទីក្រុងប៉េកាំងបង្កើន សមត្ថភាពយោធានិងមីស៊ីលយ៉ាងខ្លាំងក្លាទៅវិញ។

ជាក់ស្ដែងបើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) មីស៊ីលរបស់ចិនពី៣០ទៅ ៥០ភាគ រយគឺមិនសមស្របទៅនឹងសន្ធិសញ្ញា INF ខណៈចិនមិនមែនជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញានេះឡើយ។ ដូច្នេះទើប សហរដ្ឋអាមេរិកស្ថិតក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ព្រួយបារម្ភថា INF នឹងផ្ដល់ឱកាសឱ្យចិនអភិវឌ្ឍមីស៊ីល ស្របពេលការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិកត្រូវបានហាមឃាត់ ក្រោមសន្ធិសញ្ញា INF ជាមួយរុស្ស៊ី។

ដោយឡែក ជុំវិញមីស៊ីលរបស់ចិននេះ ដែរ អ្នកជំនាញយោធាអាមេរិកម្នាក់ លោក Harry Kazianisបានឱ្យដឹងថា ចិន មាន ក្បាលគ្រាប់នុយក្លេអ៊ែរ ២៨០គ្រាប់ រីឯអ្នកជំនាញយោធារុស្ស៊ីលោក វ៉ាស៊ីលី កាឈីន (VassiliKachine) អះអាងថា ចិនមានមីស៊ីលរយៈចម្ងាយខ្លី និងមធ្យម ច្រើនជាង ២,០០០គ្រាប់ រួមទាំងមីស៊ីលដែលបាញ់បានរយៈចម្ងាយ៤,០០០គីឡូ ម៉ែត្រផងដែរ។

លើសពីនេះទៅទៀត អ្វីដែលសហរដ្ឋអាមេរិកកាន់តែព្រួយបារម្ភនោះ គឺកងទ័ព ចិនកាលពីខែមេសា កន្លងទៅបានទទួល មីស៊ីលរយៈចម្ងាយមធ្យមប្រភេទថ្មីឈ្មោះ Feng-26 (DF-26) ដែលជាប្រភេទមីស៊ីលត្រូវបានហាមឃាត់ នៅក្នុងសន្ធិសញ្ញា INF និងមានសមត្ថភាពបាញ់កម្ទេចនាវា ចម្បំាង នៅរយៈចម្ងាយ៤,០០០គីឡូ ម៉ែត្រ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានព្រមានថា នឹងដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី ដោយចោទថា ទីក្រុងមូស្គូបានរំលោភលើសន្ធិសញ្ញានេះជាច្រើនដង។ ក៏ប៉ុន្តែ ព្រម ពេលជាមួយគ្នាលោក ក៏បានបញ្ជាក់ ដែរថា ការព្រមានដកខ្លួននេះគឺដោយសារតែចិន និងរុស្ស៊ីចេះតែពង្រីកឥទ្ធិពលយោធារបស់ខ្លួនជារៀងរាល់ឆ្នាំ។

នៅពេលនេះ សហគមន៍អន្តរជាតិកំពុងតែផ្តោតការចាប់អារម្មណ៍ទៅលើការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខ ។ ប្រសិនបើ លោកត្រាំ បាត់បង់សំឡេងភាគច្រើននៅក្នុងរដ្ឋសភា និងព្រឹទ្ធភានោះ លោកត្រាំពិបាកនៅក្នុងការសម្រេចគោលនយោបាយដែលលោកបានដាក់ចេញ ពេលមិនទទួលបានការគាំទ្រភាគច្រើនពីស្ថាប័ន កំពូលទាំងពីរ ៕ ម៉ែវ សាធី


ចែករំលែក៖