ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកគំរាមដកខ្លួនចេញពីគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងដកខ្លួនចេញពីគណៈកម្មាធិការសិទ្ធិ មនុស្សរបស់អង្គការសហប្រជាជាតិ UNHRC ប្រសិនបើអង្គការមួយនេះមិនមានការកែ ទម្រង់បង្កើនពីប្រសិទ្ធភាពរបស់ខ្លួនទេនោះ។

បណ្តាញព័ត៌មាន CBS បានដកស្រង់ខ្លឹមសារនៅក្នុងលិខិតរបស់រដ្ឋមន្ត្រីការ បរទេសអាមេរិក Rex Tillerson ផ្ញើទៅ កាន់ក្រុមអង្គការសិទ្ធិមនុស្សចំនួន៩ផ្សេងគ្នាថា« នេះជាអង្គការតែមួយគត់ដែលធ្វើសកម្មភាពនៅក្នុងវិស័យសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ ហើយចាំបាច់ត្រូវតែកែទម្រង់ជាទ្រង់ទ្រាយធំជួយឲ្យស្ថាប័ននេះដំណើរការទៅបានយ៉ាងល្អបំផុត»។

ក្រៅពីនេះលោក Tillerson ក៏បាន ប្រកាសផងដែរថា អាមេរិកនៅតែបន្តវាយតម្លៃពីប្រសិទ្ធភាពនៅក្នុងសកម្មភាពរបស់អង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយសារតែទីក្រុងវ៉ាស៊ីនតោនមិនទាន់ជឿនូវរបាយការណ៍ស្តីពីសិទ្ធិមនុស្ស របស់សមាជិកមួយចំនួននៅក្នុង UNHRC ។

មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការបរទេស អាមេរិកបានបញ្ជាក់ថា អាមេរិកមិនទាន់ ដកខ្លួនចេញពីអង្គការសិទ្ធិមនុស្សភ្លាមៗនោះទេ ប៉ុន្តែការដកចេញអាចនឹងកើតឡើង ក្នុងពេលខាងមុខប្រសិនបើមិនមានការកែប្រែធ្វើឲ្យមានប្រសិទ្ធភាពទេនោះ។

ក្នុងពេលជាមួយគ្នានោះ ក្រុមអ្នករិះគន់បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីលទ្ធផល អាក្រក់នៅពេលដែលអាមេរិកដកខ្លួន ចេញពីអង្គការសិទ្ធិមនុស្ស។ ដោយសារតែអាមេរិកបានដើរតួនាទីយ៉ាងសំខាន់នា ពេលកន្លងមក។

អាមេរិកគឺជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេបំផុតទៅឲ្យអង្គការសហប្រជាជាតិ ដើម្បីឲ្យអង្គការកំពូលមួយនេះដំណើរ ការបានយ៉ាងរលូនចាប់តាំងពីពេលបង្កើតឡើង។ នៅក្នុងមួយឆ្នាំៗអាមេរិកបានផ្តល់ជំនួយដល់អង្គការសហប្រជាជាតិមានរហូត ដល់ទៅ១០ពាន់លានដុល្លារក្លាយជាប្រទេស ដែលផ្តល់ជំនួយច្រើនបំផុតលើពិភព លោក។ ទាំងនោះហើយទើបធ្វើឲ្យអង្គការសហប្រជាជាតិដំណើរការភាគច្រើនស្តាប់ទៅតាមគោលនយោបាយដែលអាមេរិកបានលើកឡើង។ នៅពេលដែលអាមេរិកកាត់បន្ថយការចំណាយទៅលើអង្គការ សហប្រជាជាតិនឹងធ្វើឲ្យអង្គការមួយនេះ រងផលប៉ះពាល់យ៉ាងខ្លាំងអាចនឹងផ្អាក សកម្មភាពមួយចំនួនផងដែរ។

NKD-36x6_outline

កន្លងមក រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ បានលើកគម្រោងកាត់បន្ថយ ប្រាក់ចំណាយជួយដល់អង្គការសហ ប្រជាជាតិពាក់កណ្តាល។ ការសម្រេច កាត់បន្ថយនោះក្នុងពេលដែលលោក ត្រាំ បានសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងការបរទេសអាមេរិករហូតដល់ទៅ៣៧ភាគរយ។

ប្រភពព័ត៌យមានបានឲ្យដឹងថាមន្ត្រី ការបរទេសអាមេរិកកំពុងស្វែងរកវិធី សាស្ត្រដកប្រាក់ចេញពីកម្មវិធីរបស់អង្គ ការសហប្រជាជាតិ។ ក្រុមអ្នកឯកទេស លើកឡើងថា ការសម្រេចកាត់បន្ថយប្រាក់សម្រាប់អង្គការសហប្រជាជាតិនោះអាច នឹងធ្វើឲ្យសកម្មភាពមួយចំនួនរបស់អង្គការ កំពូលមួយនេះត្រូវផ្អាក។ ប្រាក់ដែលអាមេរិកជួយដល់អង្គការសហប្រជាជាតិកន្លង មកមានកងរក្សាសន្តិភាពចាក់វ៉ាក់សាំង បង្ការដល់កុមារ និងការតាមដានកម្មវិធី បរមាណូ។

ចំពោះការផ្អាកជំនួយខាងលើ អង្គការសហប្រជាជាតិចាំបាច់ត្រូវតែរកប្រភព ចំណូលផ្សេងទៀតដើម្បីបន្តសកម្មភាពហើយបើរកមិនបានទេ សកម្មភាពមួយ ចំនួននឹងត្រូវបញ្ចប់។

តាមគម្រោងសេតវិមាននឹងប្រកាសពីមូលនិធិចំណាយរបស់រដ្ឋនៅក្នុងឆ្នាំ២០១៨ នាថ្ងៃទី១៦ ខែមីនា ខាងមុខ នៅពេលនោះការកាត់បន្ថយប្រាក់ចំណាយរបស់អាមេ រិកទៅលើអង្គការអន្តរជាតិនឹងកាន់តែ ច្បាស់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាថានឹងកាត់បន្ថយការចំណាយមិនចាំបាច់នៅក្នុងកម្មវិធីអន្តរជាតិនានា។

សកម្មភាពខាងលើរបស់ប្រធានាធិបតី ត្រាំ គឺផ្ទុយស្រឡះពីគោលនយោបាយ របស់ប្រធានាធិបតី អូបាម៉ា ដែលបង្កើន ការចំណាយសម្រាប់បង្កើនទំនាក់ទំនង អន្តរជាតិ។ ប្រាក់ជំនួយសម្រាប់ការបរទេស ក្រោមការដឹកនាំរបស់លោក ត្រាំ ត្រូវកាត់ បន្ថយ ប៉ុន្តែបែរជាបង្កើនសម្រាប់ការពារ ជាតិបន្ថែម ៥៤ពាន់លានដុល្លារ។

កន្លងមកលោក ដូណាល់ ត្រាំ បាន បង្ហាញក្តីបារម្ភទៅលើសកម្មភាពរបស់អង្គការសហប្រជាជាតិដែលចំណាយប្រាក់ច្រើនឥតប្រយោជន៍។ កាលពីចុងខែធ្នូ ឆ្នាំ២០១៦ លោក ត្រាំ បានចាត់ទុកអង្គ ការសហប្រជាជាតិគឺជាក្លិបដើម្បីមនុស្ស មកពីគ្រប់ទិសទីជួបជុំគ្នាសប្បាយតែ ប៉ុណ្ណោះ។ លោក ត្រាំ បានព្រមានថា ចំពោះអង្គការសហប្រជាជាតិនឹងមានការផ្លាស់ប្តូរក្រោយពេលលោកឡើងកាន់ តំណែងអាមេរិក។ ជាមួយសកម្មភាពខាង លើលោក ត្រាំ កំពុងតែផ្លាស់ប្តូរអង្គការ សហប្រជាជាតិ៕ ម៉ែវ សាធី

33