ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដឹកនាំកម្លាំងសម្ពន្ធមិត្ត វាយប្រហារតាមដែនអាកាស១៨លើក ប្រឆាំងក្រុមរដ្ឋអិស្លាម

ប្រភពព័ត៌មានពី យោធាអាមេរិកបានថ្លែងថា ចាប់តាំងពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥រហូតមក កម្លាំងទាហានអាមេរិក និងសម្ពន្ធមិត្តបានវាយប្រហារ តាមដែនអាកាស១៨ លើកប្រឆាំងទៅលើក្រុមរដ្ឋអិស្លាមក្នុងទីក្រុង១០ ស្ថិតនៅក្នុងទឹកដីអ៊ីរ៉ាក់ និង៤លើកប្រឆាំងទៅលើ ក្រុមរដ្ឋអិស្លាមស្ថិតនៅក្នុងទឹកដីស៊ីរី។

សេចក្តីថ្លែងការណ៍មួយច្បាប់របស់កងកម្លាំងចម្រុះដឹកនាំ ដោយអាមេរិកបញ្ជាក់កាលពីថ្ងៃទី៣ ខែមិថុនាថា ការវាយប្រហារពីលើដែន អាកាសទៅលើទឹកដីអ៊ីរ៉ាក់នោះ បានបំផ្លាញគោលដៅ ក្រុមរដ្ឋអិស្លាម ដោយរួមមានអគារ ទីតាំងសមរភូមិ ទីចាត់តាំងបច្ចេកទេស រថយន្ត និងកាំភ្លើងធុនធ្ងន់ផងដែរ ។ ទីក្រុងដែលកងកម្លាំងដឹកនាំ ដោយអាមេរិកវាយប្រហារនោះរួមមាន ទីក្រុងរ៉ាម៉ាឌី ដែលត្រូវ ក្រុមរដ្ឋអិស្លាមដណើ្ត មបានកាលពីពេលថ្មីៗនេះ, ទីក្រុងស៊ីនចារ, តាល់អាហ្វា, បាយជី, ឃីឃុក, មូស៊ូល និងហ្វលលូចា។

ចំណែកការវាយប្រហារនៅ ក្នុងទឹកដីស៊ីរីវិញបានបំផ្លាញ ទីតាំងប្រយុទ្ធរបស់ក្រុមរដ្ឋអិស្លាម៦ កន្លែងនៅជិត Al Hasakah និងបំផ្លាញរថយន្តបំពាក់កាំភ្លើងត្បាល់នៅជិត Dayr Az Zawr ព្រមទាំងទីតាំងបច្ចេកទេសផងដែរ៕ ម៉ែវ សាធី

us-airstrikes