ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

អាមេរិកថ្កោលទោស, អ៊ីរ៉ង់ថា ជាសិទ្ធិរបស់ខ្លួនក្នុងការសាកល្បង មិនចាំបាច់សុំការអនុញ្ញាតពីប្រទេសណាឡើយ

ចែករំលែក៖

អ្នកនាំពាក្យកម្លាំង ទាហានអ៊ីរ៉ង់ បានប្រកាស នៅថ្ងៃទី២ ខែធ្នូថា អ៊ីរ៉ង់នឹងបន្តសាកល្បងមីស៊ីល ដោយមិនចាំបាច់ទទួលបានការអនុញ្ញាត្តិពីប្រទេសណាមួយនោះឡើយ ទាំងនោះជាសិទ្ធ របស់ ប្រទេសដែលមានអធិបតេយ្យភាពពេញលេញ ។

អ្នកនាំពាក្យកម្លាំងទាហានអ៊ីរ៉ង់ លោក Abolfazl Shekarchi បានបញ្ចាក់ថា «ការសាកល្បងមីស៊ីល និងសព្វាវុធផ្សេងៗទៀតរបស់ប្រទេសនេះ ដើម្បីធានាដល់សកម្មភាពការពារជាតិ របស់ខ្លួន ។ជាមួយគ្នានោះអ៊ីរ៉ង់នឹងបន្តផលិតនិងសាកល្បង កាំជ្រួចមីស៊ីល ដោយមិនចាំបាច់សួរនាំពីប្រទេសណាមួយនោះឡើយ»។

ការប្រកាសរបស់អ្នកនាំពាក្យកម្លាំងទាហានអ៊ីរ៉ង់ ក្រោយពេលដែល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោល ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mike Pompeo បានបញ្ចាក់ថា កម្មវិធីបរមាណូរបស់អ៊ីរ៉ង់ បំពាន់ទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។

សូមបញ្ចាក់ផងដែរ ថា កាលពីថ្ងៃទី១ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ចាក់ថា អ៊ីរ៉ង់បានសាកល្បង កាំជ្រួចមីស៊ីល រយៈចម្ងាយមធ្យម បំពាន់ទៅនឹងសេចក្តីសម្រេចលេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានហាមប្រាំអ៊ីរ៉ង់ មានសកម្មភាពសាកល្បងអាវុធផ្សេងៗ ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ ។

រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក លោក Mike Pompeo បានថ្លែងថ្កោលទោស រដ្ឋាភិបាលអ៊ីរ៉ង់ ដែលបានបាញ់សាកល្បងកាំជ្រួចមីស៊ីល២គ្រាប់ មានសមត្ថភាពបំពាក់ក្បាលគ្រាប់បែកបរមាណូ។

ទីភ្នាក់ងារព័ត៌មាន NBC បានផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍ ទី១ ធ្នូ បានថ្លែងថា រដ្ឋាភិបាលអ៊ីរ៉ង់ ទើបតែបានសាកល្បងមីស៊ីលរយៈចម្ងាយមធ្យមដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថែមទៀតផង ។

ប្រភពបន្តថា មីស៊ីលដែលអ៊ីរ៉ង់បាញ់សាកល្បងនោះ អាចហោះហើរដល់គោលដៅ ផ្នែកខ្លះ នៃតំបន់អឺរ៉ុប និងដល់គោលដៅណាមួយ នៅតំបន់មជ្ឈិមបូព៌ា។ លោករដ្ឋមន្ត្រីការបរទេស អះអាងថា សកម្មភាពបែបនេះ វាបានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យទីក្រុងតេអេរ៉ង់ មិនត្រូវបំពាន ដោយសកម្មភាពណាមួយ ទាក់ទងកាំជ្រួចមីស៊ីល ប៉ាលីស្ទិក ផលិតឡើងដើម្បីអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនេះ ដោយក្នុងនោះ មានរួមបញ្ចូលទាំងការហាមមិនឲ្យសាកល្បងប្រព័ន្ធមីស៊ីលប៉ាលីស្ទិកបែបនេះផងដែរ ។

លោក Pompeo ថ្លែងថា យើងថ្កោលទោសសកម្មភាពទាំងនេះរបស់អ៊ីរ៉ង់ និងអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ ។ លោកថ្លែងថា «របបអ៊ីរ៉ង់ ទើបតែសាកល្បងបាញ់កាំជ្រួចមីស៊ីលផ្លោង រយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់បានច្រើន ។ ការបាញ់សាកល្បងនេះ បានរំលោភបំពានលើច្បាប់ UNSCR 2231 របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ។ ការសាកល្បងមីស៊ីល និងការរីកសាយភាយ មីស៊ីលនៅក្នុងប្រទេសនេះ ក៏កំពុងតែកើនឡើងផងដែរ ។ យើងថ្កោលទោសទង្វើទាំងនេះ ហើយអំពាវនាវឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់»។

ប៉ុន្តែទោះបីយ៉ាងណា ទីភ្នាក់ងារព័ត៌មាន IRNA របស់អ៊ីរ៉ង់ ដកស្រង់ប្រភពពីអ្នកនាំពាក្យក្រសួងការបរទេស Bahram Qasemi ថ្លែងថា កម្មវិធីមីស៊ីលប្រទេសអ៊ីរ៉ង់ មិនបានរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ ។ មីស៊ីលរបស់អ៊ីរ៉ង់ គឺជាសម្រាប់តែការពារខ្លួនប៉ុណ្ណោះ ៕ ម៉ែវ សាធី

 


ចែករំលែក៖