ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិង ក្រុម IS បើកការវាយប្រហារទៅលើទាហានរដ្ឋាភិបាលស៊ីរី ស្លាប់ និងរបួសជាច្រើន

តើនេះជាការចៃដន្យ ? ក្នុងពេលដែលអាមេរិកបើកការវាយប្រហារទៅលើក្បួនរថយន្ត ប្រធានាធិបតីស៊ីរី ក្រោយពេលដែលក្បួនរថយន្តនោះបើកសម្តៅ ចូលទៅកៀក មូលដ្ឋាន ទ័ពរបស់អាមេរិក នៅតំបន់ Al Tanf ដែលជាទីតាំងហ្វឹកហាត់កម្លាំងកងទ័ពប្រឆាំងរដ្ឋាភិបាលស៊ីរី ។ ក្នុងពេលជាមួយគ្នានោះដែរ ក្រុមភេរវកម្ម IS បានបើកការវាយប្រហារទៅលើតំបន់ភាគកណ្តាលប្រទេសស៊ីរី សម្លាប់មនុស្ស ជាង៥០នាក់ ។

ការវាយប្រហាររបស់អាមេរិកទៅលើក្បួនរថយន្តទាហានស៊ីរី គឺជាការវាយប្រហារលើកដំបូង ចាប់តាំងពីការវាយប្រហារតាមអាកាសដោយមីស៊ីល កាលពីខែមេសា ដែលធ្វើឡើងដោយ សហរដ្ឋអាមេរិកទៅលើកងកម្លាំងប្រធានាធិបតីស៊ីរី អាសាដ ព្រោះតែការប្រើប្រាស់ អាវុធគីមីសម្លាប់ជនស៊ីវិលរបស់ពួកគេ នេះបើយោងតាម ប្រភពព័ត៌មានពី UPI ។

សារព័ត៌មាន CBS News បានរាយការណ៍ថា ក្បួនរថយន្តមួយមានរថយន្តរដ្ឋាភិបាល២៧គ្រឿង បានសំដៅចូល មកជិតមូលដ្ឋាន al-Tanf នៅក្នុងប្រទេសស៊ីរី ភាគនីរតី ជាទីដែលកងកម្លាំង ពិសេសរបស់អាមេរិកផ្តល់ការហ្វឹកហ្វឺន ដល់ក្រុមឧទ្ទាមស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអាសាដ ហើយដំបូងឡើយ យន្តហោះចម្បាំង គឺគ្រាន់តែហោះឆាបពីលើក្បួនរថយន្ត ដើម្បីឲ្យវិលត្រឡប់ទៅវិញ ប៉ុន្តែនៅពេលដែលពួកវា មិនត្រឡប់ យន្តហោះចម្បាំង អាមេរិក ក៏បើកការវាយប្រហារ បាញ់រះទៅលើរថយន្តមួយចំនួន តែវាមិនប្រាកដថា មានជនរងគ្រោះដែរឬក៏អត់ទេ ។

NKD-36x6_outline

ចំណែកការវាយប្រហារ របស់ ក្រុមជ្រុលនិយមរដ្ឋឥស្លាម IS ដែលសំដៅទៅរកភូមិ Akarebខេត្ត Hama ដែលក្រុមអ្នកឃ្លាំមើល សិទ្ធិមនុស្សអះអាងថា មនុស្សស្លាប់ភាគជាច្រើន គឺជាជនស៊ិវិល និងក្មេងៗ ហើយអះអាងថា ការវាយប្រហារលើកនេះ គឺជាការវាយប្រហារដែលឃោរឃៅបំផុត មិនធ្លាប់មាន អស់រយៈពេល២ឆ្នាំ មកហើយពីសំណាក់ ក្រុមប្រយុទ្ធរបស់ IS ។

ទោះបីជាយ៉ាងណាក្តី នៅក្រោយការវាយប្រហារនេះភ្លាមជាការឆ្លើយតប យន្តហោះចម្បាំង របស់រដ្ឋាភិបាលស៊ីរី ជាច្រើនគ្រឿងបានបើកការវាយប្រហារតាមអាកាសវិញ សំដៅរកទីតាំងជាច្រើនកន្លែងរបស់ក្រុម IS ដែលស្ថិតនៅតំបន់កណ្តាល នៃប្រទេសផងដែរ ៕ ម៉ែវ សាធី