ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ចេញរថក្រោះប្រភេទថ្មីឲ្យពិភពលោកបានដឹង

ចែករំលែក៖

ក្រោយស្ងប់ស្ងាត់មួយរយៈពេលពេលនេះអាមេរិកបានសម្រេចបញ្ចេញអាវុធ មួយចំនួនឲ្យពិភពលោកបានដឹងក្នុងនោះមានរថក្រោះប្រភេទថ្មីដែលផលិតឡើងដោយក្រុមហ៊ុន General Dynamics ។ រថក្រោះនោះរចនាឡើងដើម្បីបំពេញតម្រូវ ការយោធាសហរដ្ឋអាមេរិកសម្រាប់រថក្រោះប្រភេទថ្មី Griffin Technology Demonstrator មានទម្ងន់ស្រាលអាចរត់បាន រហ័ស និងបំពាក់ដោយអាវុធកាំភ្លើងដ៏មានអានុភាពបង្កើតឡើងសម្រាប់គាំទ្រដល់ទ័ព ថ្មើរជើងក្នុងសមរភូមិសង្គ្រាម។

ដោយប៉ុន្មានខែមុនកងទ័ពអាមេរិកបាន ប្រាប់ក្រុមហ៊ុនកុងត្រាការពារជាតិកំពូលៗ ថាខ្លួនមានការចាប់អារម្មណ៍ខ្លាំងរថក្រោះចម្បាំងថ្មីដែលហៅថា Mobile Protected Firepower ដែលនេះហាក់បង្ហាញថា កង ទ័ពមានការព្រួយបារម្ភក្នុងសង្គ្រាមអនាគត នៅពេលដែលយន្តហោះចម្បាំងអាចត្រូវកាត់ផ្ដាច់បណ្ដោះអាសន្នពីការហោះហើរ និងការគាំទ្រពីទ័ពជើងទឹក និងចង់ធ្វើឲ្យ ងាយឡើងសម្រាប់ពួកគេដើម្បីអាចរក្សា ជីវិតដោយខ្លួនឯង។

ពិតណាស់ទ័ពជើងគោកមានភាពជឿ ជាក់ថា MPF អាចផ្តល់នូវការជំរុញឲ្យទ័ពថ្មើរជើងមានសន្ទុះកាន់តែខ្លាំង ជាពិសេស គឺប្រឆាំងនឹងបន្ទាយសត្រូវ និងរថពាសដែក ស្រាលជាងមុនដូចជារថក្រោះចម្បាំងស្រាល ថ្មី Kurganets របស់រុស្ស៊ី និងរថក្រោះប្រភេទ ស្រាលរបស់ចិន។

កន្លងមកថ្មីៗអាមេរិកបានប្រកាស ចំណាយប្រាក់យ៉ាងច្រើនសម្រាប់ពង្រឹង វិស័យអាវុធរបស់ខ្លួនក្រោយពេលអាមេរិកប្រឈមនឹងឃ្លាំងកាំជ្រួចមីស៊ីលយន្តហោះទមា្លក់គ្រាប់នាវាមុជទឹកចាស់ៗ ដែលអាចចាញ់ប្រៀបលើគូប្រជែងរបស់ខ្លួនដែល កំពុងតែផលិតអាវុធទំនើបៗជាច្រើន។ ដោយហេតុនោះហើយបានជារដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter បានសន្យាថា នឹងចំណាយប្រាក់សម្រាប់ អភិវឌ្ឍវិស័យទាំង៣ខាងលើចំនួនទឹកប្រាក់ ១០៨ពាន់លានដុល្លារសម្រាប់អភិវឌ្ឍឃ្លាំង គ្រាប់បែកបរមាណូ។

ការប្រកាសខាងលើរបស់លោក Ash-ton Carter ក្នុងពេលដែលលោកបំពេញ ទស្សនកិច្ចទៅកាន់ទីតាំងទ័ពអាកាស Minot ដើម្បីត្រួតពិនិត្យឃ្លាំងអាវុធនៅក្រោមដីដែលជាទីកន្លែងរក្សាទុកកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ Minu-teman។ លោក Ashton Carter បានប្រកាស ថា ប្រសិនបើយើងមិនផ្លាស់ប្តូរទេនោះ ប្រព័ន្ធមីស៊ីលទាំងនោះនឹងត្រូវធ្លាក់ចុះ ហើយគ្មានសុវត្ថិភាពគ្មានគុណភាព និង មិនគួរឲ្យទុកចិត្តទៀតឡើយ។

តាមការវាយតម្លៃយុទ្ធសាស្ត្រនិងមូលនិធិការអភិវឌ្ឍឡើងវិញនូវសព្វាវុធទាំងនោះអាមេរិកនឹងត្រូវចំណាយប្រាក់យ៉ាង តិច១.០០០កោដិ។ ឃ្លាំងអាវុធបរមាណូដែលមានប្រមាណ៤.៧០០គ្រាប់ក៏នឹងត្រូវ អភិវឌ្ឍឡើងវិញឲ្យទាន់សភាពការណ៍។ ក្រៅពីនេះក៏មានគម្រោងធ្វើទំនើបកម្មគ្រាប់ បែកនុយក្លេអ៊ែរ B-61 ព្រមទាំងមានគម្រោង សាងសង់នាវាមុជទឹករួមទាំងគ្រាប់មីស៊ីលថ្មីៗបន្ថែមទៀតនៅឆ្នាំខាងមុខ។ លោករដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះបានបញ្ជាក់ ច្បាស់ៗថា អាមេរិកមានការប្រុងប្រយ័ត្ន ជាប់ជានិច្ចចំពោះរឿងនុយក្លេអ៊ែរហើយក៏មិនចង់កាត់បន្ថយវាដែរ។

លោក អាស្តុន ខាទ័រ បានលើកយកហេតុផលទៅពន្យល់យ៉ាងសាមញ្ញថា មិនមែនអាមេរិកជាប្រទេសល្មោភនុយក្លេអ៊ែរ ឬមួយក៏ចង់ប្រើអាវុធនុយក្លេអ៊ែរដើម្បីគំរាម កំហែងពិភពលោកទេ តែបញ្ហានៅត្រង់ថា នៅពេលដែលអាមេរិកកំពុងព្យាយាមកាត់បន្ថយ និងឈប់ធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះស្រាប់តែមានប្រទេសសត្រូវនិងគូប្រជែងរបស់អាមេរិកជាច្រើនបែរជាកំពុងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរយ៉ាងគគ្រឹក គគ្រេងទៅវិញ។

លោក ខាទ័រ បានអះអាងថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះអាមេរិកមិន បានបង្កើតអ្វីថ្មីទាំងអស់ស្របពេលដែលប្រទេសផ្សេងបានធ្វើច្រើនណាស់។ នៅត្រង់ចំណុចនេះលោកខាទ័របានលើកចំឈ្មោះប្រទេសរុស្ស៊ី កូរ៉េខាងជើង ចិន ឥណ្ឌា ប៉ាគីស្ថាន និងប្រទេសអីុរ៉ង់។ នេះ ជាហេតុផលមួយ រីឯហេតុផលមួយទៀតលើកឡើងដោយលោកខាទ័រ គឺមកពីគ្រាប់មីស៊ីលដែលអាមេរិកមានសព្វថ្ងៃមានភាគច្រើនជាគ្រាប់មីស៊ីលចាស់ៗផលិតតាំងពីទសវត្សឆ្នាំ៦០ដែលគ្មានបំពាក់បច្ចេកវិទ្យាទំនើបដូចសព្វថ្ងៃនេះទេ៕ ម៉ែវ សាធី

m1a1-abrams-usmc-01


ចែករំលែក៖