ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបណ្តេញមន្ត្រីការទូតគុយបា២រូបចេញពីប្រទេស

ទីក្រុងវ៉ាស៊ីនតោន បានបណ្តេញមន្ត្រីការទូតគុយបា២រូបក្រោយពេលដែលមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅគុយបាមានជំងឺចម្លែក។

មកទល់ពេលនេះគេមិនទាន់ដឹងថា មានរឿងអ្វីកើតឡើងនោះឡើយ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ស្រី Heather Nauert បញ្ជាក់ថា «មិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានអាការបែប នេះនៅឡើយ»។ លោកស្រីមិនបានបញ្ជាក់ ពីមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែសារ ព័ត៌មាន AP ទទួលបានប្រភពព័ត៌មានឲ្យ ដឹងថា មន្ត្រីស្ថានទូតអាមេរិកមានជំងឺថ្លង់ បាត់បង់អារម្មណ៍។

អាការស្តាប់មិនឮត្រូវបានគេចាត់ទុកថាកើតចេញពីឧបករណ៍ដាក់នៅខាងក្រៅ អគារការបរទេសជាអ្នកបង្កឡើង។ ឧប ករណ៍ទាំងនោះអាចបញ្ចេញសំឡេងដែលយើងស្តាប់មិនឮអាចបង្កឲ្យថ្លង់បាន។ បុគ្គលិកមន្ត្រីស្ថានទូតអាមេរិកចាប់ផ្តើមតវ៉ា ពិតបញ្ហាខាងលើកាលពីចុងឆ្នាំ២០១៦ តែ មិនទាន់មានដំណោះស្រាយ។ បើទោះបីអាការបែបនេះមិនបង្កឲ្យគ្រោះថ្នាក់ដល់ សុខភាព ប៉ុន្តែមានបុគ្គលិកជាច្រើនត្រូវ បានបញ្ជូនមកព្យាបាលនៅអាមេរិក។

NKD-36x6_outline

ចំណែកប្រទេសគុយបាវិញបានឆ្លើយ តបថា មិនអនុញ្ញាតឲ្យមានសកម្មភាព ប្រឆាំងទៅលើបុគ្គលិកមន្ត្រីការបរទេស អាមេរិកនោះឡើយនៅក្នុងប្រទេសរបស់ ខ្លួន។

កាលពីថ្ងៃទី៩ ខែសីហា រដ្ឋាភិបាល គុយបាបានចេញសេចក្តីប្រកាសក្រោយពេលដែលក្រសួងការបរទេសអាមេរិក បានប្រកាសពីគ្រោះថ្នាក់មួយចំនួនកើតឡើងទៅលើមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅទីក្រុង La Habana ប្រទេសគុយបា។ គុយបាបានប្រកាសថា នឹងសហការជា មួយអាមេរិកដើម្បីធ្វើឲ្យច្បាស់ពីហេតុ ការណ៍ខាងលើ។

រយៈពេលជាងកន្លះសតវត្សកន្លងមកអាមេរិក និងគុយបា បានចាប់ផ្តើមបង្កើន ទំនាក់ទំនងការទូតឡើងវិញក្រោមការខិតខំរបស់អតីតប្រធានាធិបតី អូបាម៉ា។ ប្រទេសទាំង២ក៏ចាប់ផ្តើមបើកស្ថានទូតឡើងវិញបង្កើនទំនាក់ទំនងការបរទេស ជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំង២។ សកម្មភាពខាងលើ នឹងធ្វើឲ្យប្រទេសទាំង២អាចបាត់បង់ទំនុកចិត្តគ្នាទៅវិញទៅមកប្រឈមនឹងវិបត្តិការបរទេសសាជាថ្មី៕ ម៉ែវ សាធី

Flag of Cuba