ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបានត្រៀមលក្ខណៈធ្វើឃាតមេដឹកនាំគីម ជុងអ៊ុន ?

ចែករំលែក៖

នៅក្នុងការធ្វើសមយុទ្ធ រួមជាមួយកូរ៉េខាងត្បូង ដែលមានការចូលរួមពីកម្លាំងទាហានជើងទឹក ជើងគោល និងជើងអាកាស ដោយមានយុទ្ធសាស្ត្របង្កការភ្ញាក់ផ្អើលនោះគឺ «គម្រោងធ្វើឃាតមេដឹកនាំកូរ៉េខាងជើង និងគ្រប់គ្រងកម្មវិធីបរមាណូ» ។

ការធ្វើសមយុទ្ធ ស្ថិតនៅក្នុងដែនសមុទ្រប្រទេសជប៉ុន ដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះ អាមេរិក USS Ronald Reagan និងក្រុមនាវាចម្បាំងជាច្រើនគ្រឿងទៀត ។ ការធ្វើសមយុទ្ធរយៈពេល៦ថ្ងៃ មានឈ្មោះថា « Invincible Spirit » ចាប់ផ្តើមនៅថ្ងៃចន្ទខាងមុខ ដោយមានការចូលរួមពីនាវាមុជទឹក កាំជ្រួចមីស៊ីល និងអាវុធជាច្រើនទៀត ។

នៅក្នុងការធ្វើសមយុទ្ធនោះ មានទាំងគម្រោងធ្វើឃាតមេដឹកនាំគីម ជុងអ៊ុន ក្នុងករណីមានការធ្វើបាតុកម្មកើតឡើងនៅទីក្រុងព្យុងយ៉ាង ។

ព័ត៌មានខាងលើ បានផ្សព្វផ្សាយក្រោយពេលដែលកូរ៉េខាងជើង បានត្រៀមលក្ខណៈសាកល្បងគ្រាប់បែកបរមាណូជាថ្មីម្តងទៀត ។ កូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូ លើកទីមួយនៅឆ្នាំ២០០៦ និងលើកទី៥ នៅឆ្នាំ២០១៦ ដោយយកហេតុផលការពារជាតិ ។

ការធ្វើឃាតមេដឹកនាំកូរ៉េខាងជើងបាន លុះត្រាណាតែមានការវាយប្រហារចូលទីក្រុងព្យុងយ៉ាង នោះអាចសម្លាប់លោកគីម ជុងអ៊ុនបាន ដោយសារតែលោកមានការការពារយ៉ាងតឹងតែង ហើយរាល់ពេលធ្វើដំណើរទៅណាមកណា គឺរក្សាជាការសម្ងាត់ អ្នកមិនស្គាល់ពិបាក់ក្នុងការចូលកៀក ។

ការធ្វើឃាតបាន លុះត្រាតែអ្នកដែលជិតស្និទ្ធបំផុត ដែលអាចចូលទៅកៀកបាន ។

ក្រោយការប្រហារជីវិត និងដក់តំណែងមន្ត្រីសំខាន់ៗនៅក្នុងជួររដ្ឋាភិបាល បានធ្វើឲ្យ មន្ត្រីជាច្រើន ក៏មិនពេញចិននឹងលោកគីម ជុងអ៊ុន នោះដែរ ប៉ុន្តែមិនហាននិយាយ ។ ទាំងនោះ គឺជាឱកាសសម្រាប់ការក្រោកឈរឡើងប្រឆាំង នឹងរដ្ឋាភិបាលគីម ជុងអ៊ុន ។

អ្វីដែលគេចាប់អារម្មណ៍នោះ គឺប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក យ៉ុងហេ បានប្រកាសថា នឹងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ និងមន្ត្រីកូរ៉េខាងជើង ដែលភៀសខ្លនមកកូរ៉េខាងត្បូង រស់នៅបានសុខស្រួល ផ្តល់ការងារធ្វើ ជួយឲ្យជីវភាពកាន់តែប្រសើរឡើង ។ ជាមួយគ្នានោះ លោកស្រី ក៏បានអំពាវនាវឲ្យពលរដ្ឋ រួមទាំងយោធាផងដែរ ភៀសខ្លួនមកកូរ៉េខាងត្បូង នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ។

រយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោកគីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈនោះឡើយ នៅក្នុងព្រឹតិ្តការណ៍ធំ ដូចជា ខួប ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង ជាដើម ។ ទាំងនោះហើយ បានជា អ្នកឯកទេសវិភាគរបស់កូរ៉េខាងត្បូង អះអាងថា លោកគីម ជុងអ៊ុន បានលាក់ខ្លន ខ្លាចរងការធ្វើឃាត នៅពេលដែលស្ថានភាពនៅក្នុងប្រទេសច្របូកច្របល និងពលរដ្ឋ ជាច្រើនដែលរងគ្រោះដោយទឹកជំនន់ មិនទទួលបានការមើលថែយកចិត្តទុកដាក់ពីរដ្ឋាភិបាល ៕ ម៉ែវ សាធី

KCNA picture shows North Korean leader Kim and his wife Ri during a visit to Unit 1017 of KPA Air and Anti-Air Force


ចែករំលែក៖