ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្តឹងដៃគូពាណិជ្ជកម្មឡើងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO

អាមេរិកបានសម្រេចប្តឹងប្រទេសជាដៃគូពាណិជ្ជកម្មរបស់ខ្លួន ឡើងទៅកាន់អង្គ ការ WTO ពាក់ព័ន្ធនឹងការវាយបកទៅលើការដំឡើង ពន្ធរបស់អាមេរិកវិញ។ សកម្មភាពខាងលើបានធ្វើឲ្យប្រទេសជាមិត្ត បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយ អាមេរិកដំឡើងពន្ធលើប្រទេសផ្សេងបាន តែដល់ពេលគេដំឡើងតបតវិញ ប្តឹងឡើង ទៅកាន់អង្គការ WTO ជារឿងមួយមិនសម ហេតុផល។

កាលពីថ្ងៃទី១៦ ខែកក្កដា សេតវិមាន បានបញ្ជាក់ថា វិស័យពាណិជ្ជកម្មរវាង អាមេរិក នឹងបណ្តាប្រទេសមិនមានតុល្យ ភាព ឡើយ ដូច្នេះការដំឡើងពន្ធរបស់ អាមេរិកគឺធ្វើឲ្យស្មើភាពគ្នា។ ប៉ុន្តែប្រទេសដែលតម្លើងទៅលើអាមេរិកវិញនោះ គឺមិន សមស្របឡើយ។

នៅក្នុងសេចក្តីប្រកាស តំណាងក្រសួង ពាណិជ្ជកម្មអាមេរិក លោក Rober Lighthizer បានបញ្ជាក់ថា គោលនយោបាយ របស់លោក ត្រាំ គឺជារឿងស្របច្បាប់ និង តម្លាភាព តាមច្បាប់អាមេរិក និងច្បាប់ កំណត់នៅអង្គការពាណិជ្ជកម្មពិភពលោក។ ប្រទេសផ្សេងទៀតចាំបាច់ត្រូវតែពិភាក្សាលើវិស័យនេះជាមួយអាមេរិក ជាជាង ដំឡើងពន្ធតបតអាមេរិកនោះ ធ្វើឲ្យប៉ះ ពាល់ដល់ពលករ កសិករ ក៏ដូចជាក្រុមហ៊ុន អាមេរិក។

មន្ត្រីអាមេរិកបញ្ជាក់ថា ការដំឡើងពន្ធ តបអាមេរិកវិញ គឺជារឿងខុសច្បាប់នៅក្នុង អង្គការ WTO។ ចំពោះសកម្មភាពរបស់ អាមេរិក ប្រទេសមិុចស៊ីកូបានបញ្ជាក់ថា ការដំឡើងពន្ធ២៥ភាគរយដល់ផលិតផលដែកថែប គឺជារឿងមិនមានតម្លាភាព ដោយផលិតផលទាំងនោះមិនប៉ះពាល់ ដល់សន្តិសុខជាតិអាមេរិកនោះឡើយ។

កន្លងមក អាមេរិកបានចាប់ផ្តើមធ្វើ សង្គ្រាមជាមួយចិន និងអឺរ៉ុបព្រមទំាង កាណាដា មិុចស៊ីកូ និងទួរគីផងដែរ ដោយសារតែប្រទេសទាំងនោះបានដំឡើងពន្ធ តបត និងផលិតផលអាមេរិកពិសេសគឺ វិស័យកសិកម្មអាមេរិក។

តាមការលើកឡើងរបស់មន្ទីរពាណិជ្ជកម្មអាមេរិក ប្រការដែលប្រទេសផ្សេង ទៀតដំឡើងពន្ធតបតអាមេរិក ភាគច្រើន គឺស្ថិតនៅក្នុងតំបន់ដែលមានពលរដ្ឋគាំទ្រដល់គណបក្សសាធារណរដ្ឋធ្វើឲ្យវិស័យនាំចេញផលិតផលកសិកម្មអាមេរិករង ផលប៉ះពាល់គិតជាទឹកប្រាក់ប្រមាណ៧៥ពាន់លានដុល្លារ។

កាលពីដើមខែកន្លងមក ដើម្បីតបតទៅនឹងច្បាប់ដំឡើងពន្ធវាយបកទៅលើអាមេរិក ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យក្រសួងពាណិជ្ជកម្មអាមេរិក ត្រួតពិនិត្យ លើមុខទំនិញចិន ដែលត្រូវដំឡើងពន្ធគិត ជាទឹកប្រាក់ ២០០ពាន់លានដុល្លារ នៅ ក្នុងខែកញ្ញាខាងមុខនេះ។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាន ព្រមានថា ការបង្កើនដំឡើងពន្ធដាក់គ្នាទៅវិញទៅមក គឺជាការគំរាមកំហែងដល់សន្តិសុខសេដ្ឋកិច្ចពិភពលោក និងធ្វើឲ្យកំណើន សេដ្ឋកិច្ចប្រទេសជាច្រើនត្រូវធ្លាក់ចុះ៕ ម៉ែវ សាធី