ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមានមេទ័ពជើងគោកជាស្ត្រីដំបូងបង្អស់

ឧត្តមសេនីយ៍ឯក Laura J. Richardson នឹងក្លាយទៅជាស្ត្រីទីមួយ ដែលទទួលបន្ទុកមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក (FORSCOM) ។

យោងតាមសារព័ត៌មានCNN ( FORS COM )គឺជាបញ្ជាការយោធាធំបំផុតរបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងយោធា ចំនួន ៧៧៦.០០០នាក់និងបុគ្គលិកស៊ីវិល ៩៦.០០០ នាក់។

លោកស្រី Richardson ត្រូវបានគេរំពឹងថានឹងក្លាយជាមេបញ្ជាការស្ត្រីដំបូងរបស់ FORSCOM បន្ទាប់ពីលោកឧត្តមសេនីយ៍ Robert Abrams ត្រូវបានផ្លាស់ទៅទីតាំង របស់មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់អាមេរិកក្នុងប្រទេសកូរ៉េខាងត្បូង។

យោងទៅតាមកងទ័ពសហរដ្ឋអាមេរិក លោកស្រី រីឆាតសុនគឺជាទាហានជើង ចាស់មកពី Northglenn រដ្ឋ Colorado ។ លោកស្រីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យសាធា រណៈនៃក្រុង Denver រដ្ឋ Colorado នៅឆ្នាំ ១៩៨៦ នៅ អាយុ១៦ឆ្នាំ លោក ស្រី Ri chardson ទទួលបានសញ្ញាបត្រ អ្នកបើក យន្តហោះ។ កាលនៅជាសិស្ស លោកស្រី គឺជាអ្នកពូកែមុជទឹកហែលទឹកជាងគេបំផុតនៅទូទាំងទាំងប្រទេស។

លោកស្រី រីឆាតសុនបានចូលបម្រើកងទ័ពអាមេរិកនៅឆ្នាំ១៩៨៦ នឹងបានក្លាយជាអនុប្រធានម្នាក់នៅក្នុងកងទ័ពអាកាស។ លោកស្រី គឺជា ទាហានវ័យក្មេងត្រូវបានគេបញ្ជាឱ្យបើកឧទ្ធម្ភាគចក្រ Sikorsky UH-60 Black Hawk រហូតដល់ត្រូវបានតែងតាំងជាអនុសេនីយ៍នៅឆ្នាំ១៩៨៨ ។

ចាប់តាំងពីពេលនោះមកលោកស្រី រីឆាតសុនបានបម្រើការងារក្នុងមុខតំណែងជាច្រើនក្នុងអង្គភាពកងទ័ពផ្សេងៗរួមទាំងបេសកកម្មស្ថានទូតនៅកូរ៉េខាងត្បូង និង វគ្គហ្វឹកហ្វឺនកម្រិតខ្ពស់ក្នុងកម្មវិធីបណ្តុះ បណ្តាលមេបញ្ជាការប្រយុទ្ធអាមេរិក។

គួរឱ្យកត់សម្គាល់ លោកស្រី Richardson បានបម្រើការជាទីប្រឹក្សាយោធាទៅឱ្យអនុប្រធានាធិបតីលោក Al Gore ពីឆ្នាំ ១៩៩៩–២០០១។ ក្រៅពីនេះលោកស្រីកាន់តំណែងសំខាន់ដឹកនាំកងទ័ពនៅ អាហ្វហ្គានីស្ថាន រហូតដល់អាមេរិកដកទ័ពចេញទើបត្រឡប់មកប្រទេសវិញ។

នៅខែមិថុនា ឆ្នាំ២០១៧ លោកស្រីរីឆាតសុនបានបង្កើតប្រវត្តិសាស្ត្រនៅពេលត្រូវបានគេអនុម័តជាស្ត្រីទីមួយដែលមានឋានៈជាឧត្តមសេនីយ៍។ នៅឆ្នាំដដែល នោះលោកស្រី ត្រូវបានតែងតាំងជាមេ បញ្ជាការរងនៃកងទ័ពជើងគោកFORSC OM ។ នៅក្នុងតំណែងនេះលោកស្រីគឺជាមេបញ្ជាការទីពីរដែលខ្ពស់បំផុតនៅក្នុង បញ្ជាការធំបំផុតរបស់កងទ័ពបន្ទាប់ពីលោកឧត្តមសេនីយ៍អាប្រាមស៍៕ ម៉ែវ សាធី