ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកហាមប្រាមក្រុមហ៊ុនបរទេសរកស៊ីជាមួយអីុរ៉ង់

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី៧ ខែសីហាបានសម្រេចហាមប្រាមបណ្តាក្រុមហ៊ុនបរទេសរកស៊ី ជា មួយអីុរ៉ង់ ។សកម្មភាពខាងលើនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុន អឺរ៉ុបមួយចំនួនធំដែលកំពុងវិនិយោគនៅក្នុងប្រទេសអីុរ៉ង់។

ការប្រកាសរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំក្រោយពេលដែល បានអនុម័តដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសអីុរ៉ង់ បើ ទោះបី ប្រទេសសម្ពន្ធមិត្ត និង អង្គការ សហប្រជាជាតិបានរារាំងក្តី។ អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បាន ប្រកាសអំពាវនាវដល់ប្រទេសនៅក្នុងតំបន់អឺរ៉ុប បន្តរក្សាកិច្ចព្រមព្រៀងជាមួយអីុរ៉ង់ ដដែល។

លោកដូណាល់ ត្រាំបានសរសេរនៅ លើបណ្តាញ Twitter កាលពីថ្ងៃទី ៧ ខែ សីហាថា ការដាក់ទណ្ឌកម្ម យ៉ាងតឹងតែងបំផុតទៅលើប្រទេសអីុរ៉ង់ នឹងបន្តនៅ ក្នុងខែវិច្ឆិកាខាងមុខ ។លោកត្រាំបញ្ជាក់ថា ប្រទេសណាដែលរកស៊ី ជាមួយអីុរ៉ង់ គឺ ត្រូវហាមរកស៊ីជាមួយអាមេរិក ។ អ្វីដែលអាមេរិកចង់បាននាពេលនេះគឺសន្តិភាព ពិភពលោក។

រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោក Mohammad Javad Zarif បានថ្កោលទោស យ៉ាងខ្លាំង ដល់ប្រធានាធិបតីដូណាល់ ត្រាំ ដែលបានអនុម័តដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើអីុរ៉ង់ ។ លោកបន្តទៀតថា នេះមិនមែនជាលើកទីមួយឡើយ ដែល មនុស្ស ល្មោភសង្គ្រាម ប្រកាសសង្គ្រាម ដើម្បីសន្តិភាពពិភពលោក។

មុនពេលអាមេរិកដាក់ទណ្ឌកម្មទៅលើអីុរ៉ង់ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ក៏បានបដិសេធសំណើពិភាក្សាជាមួយអាមេរិក ដោយអីុរ៉ង់មិនមានទំនុកចិត្តលើកិច្ចពិភាក្សាជា មួយអាមេរិកនោះឡើយ។

កាលពីខែឧសភាកន្លងមក លោកត្រាំបានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ បើទោះបី ប្រទេសដែលបានចូលរួមចុះហត្ថលេខា នៅតែបន្តរក្សាកិច្ចព្រមព្រៀងនោះដដែលក្តី។

សហភាពអឺរ៉ុប ដែលមានបារាំង និង អាល្លឺម៉ង់ ជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអុីរ៉ង់នោះ នៅតែបន្តព្យាយាមគោរពកិច្ចព្រមព្រៀងនេះ ជានិច្ច បើទោះបីគ្មានវត្តមានរបស់សហរដ្ឋអាមេរិកក៏ដោយ។ បន្តអនុវត្តកិច្ចព្រម ព្រៀង គឺមានន័យថា បន្តសហការរក ស៊ីជាមួយអុីរ៉ង់។ ហេតុដូច្នេះហើយ បានជាសហភាពអឺរ៉ុប បានរិះរកវិធី ដើម្បី ការពារក្រុមហ៊ុនខ្លួន ដែលចង់បន្តរកស៊ីនៅ អុីរ៉ង់។

ច្បាប់ដែលអឺរ៉ុប បានដាក់អនុវត្ត នៅ ថ្ងៃទី៧ ខែសីហានេះ គឺជាច្បាប់ចាស់ ដែល ធ្លាប់ត្រូវតាក់តែង កាលពីឆ្នាំ១៩៩៦ ដោយគេយកមកកែសម្រួលខ្លះ។ ច្បាប់ ចាស់នេះ ត្រូវបានរៀបចំធ្វើ ដើម្បីប្រឆាំង នឹងទណ្ឌកម្មរបស់អាមេរិកដែលបានដាក់ទៅលើគុយបា និងលីប៊ី កាលពីជំនាន់ នោះ។ តែច្បាប់នេះ មិនដែលត្រូវបានយក មកអនុវត្តទេ ព្រោះថា អាមេរិកនិងសហ ភាពអឺរ៉ុប បានស្រុះស្រួលគ្នា ដើម្បី បញ្ចៀសសង្រ្គាមពាណិជ្ជកម្ម និងការ ប្តឹងផ្តល់។

តែពេលនេះ វាខុសគ្នា។ យោងតាម ខ្លឹមសារច្បាប់នេះ គោលការណ៍នៃការអនុវត្តទណ្ឌកម្មសេដ្ឋកិច្ច របស់អាមេរិក ដែល លើស ហួសពីដែនអធិបតេយ្យ ទឹកដី របស់អាមេរិកនេះ គឺជារឿងមួយខុស ច្បាប់។ ធ្វើដូចនេះ គឺមានន័យហាក់ដូចជា ក្រុមហ៊ុនអន្តរជាតិទាំងអស់ ត្រូវស្ថិតនៅក្រោមច្បាប់របស់អាមេរិក តែមួយប៉ុណ្ណោះ។

អុីរ៉ង់ ដើម្បីការពារ និងជំរុញកុំឲ្យក្រុមហ៊ុនអឺរ៉ុបខ្លាចទណ្ឌកម្មអាមេរិក អឺរ៉ុបបាន កំណត់៣ផ្នែក។ ផ្នែកទីមួយ គឺក្រុមហ៊ុន អឺរ៉ុបទាំងអស់ មិនត្រូវស្ថិតក្រោមគំនាបច្បាប់អាមេរិកទេ បើសិនជាក្រុមហ៊ុនមានសកម្មភាពរកស៊ី នៅក្រៅទឹកដីអាមេរិក។ តែបើ ក្រុមហ៊ុនទាំងនោះ នៅតែចចេស ខំធ្វើតាមការទាមទាររបស់អាមេរិកគ្រប់កាលៈ ទេសៈនោះ គឺក្រុមហ៊ុនទាំងនោះ នឹងរង ពិន័យពីសំណាក់ ប្រទេសសមាជិកអឺរ៉ុប វិញ។

ផ្នែកទី២ គឺ ច្បាប់នេះបានកំណត់ ជាការប៉ះប៉ូវសំណងខូចខាត ដែលចៅ ក្រមជាអ្នកកំណត់ ជូនចំពោះក្រុមហ៊ុនណា ដែលបានរងទណ្ឌកម្មហិរញ្ញវត្ថុរបស់អាមេរិក។ ផ្នែកទី៣ចុងក្រោយ គឺទោសពិន័យ ឬទណ្ឌកម្ម ដែលសម្រេចដោយតុលាការ បរទេសណា ដោយផ្អែកលើទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកនេះ គឺមិនមានប្រសិទ្ធភាព ហើយត្រូវចាត់ទុកជាមោឃៈ នៅលើទឹកដី អឺរ៉ុប។

តែសួរថា តើវិធានការរបស់អឺរ៉ុប ទាំងនេះ អាចមានប្រសិទ្ធភាពកម្រិតណា? ទីផ្សារអាមេរិកធំណាស់ ហើយបណ្តាញ ហិរញ្ញវត្ថុអន្តរជាតិ ដែលក្រុមហ៊ុនទាំង អស់រំពឹង គឺជាបណ្តាញហិរញ្ញវត្ថុអាមេរិក។ សួរថាតើក្រុមហ៊ុនអឺរ៉ុបណា ដែលចិត្ត សឿង ហ៊ានសាកល្បងកម្លាំងជាមួយ អាមេរិក? ក្រុមហ៊ុនធំៗ មួយចំនួន ដូច ជាក្រុមហ៊ុន Total ជាដើម បានសម្រេចដក ខ្លួន ចេញពីអុីរ៉ង់រួចហើយ ដែលនេះមាន ន័យថា Total មិនជឿថាច្បាប់ការពាររបស់អឺរ៉ុបនេះ អាចជួយទប់បានទេ។ យ៉ាង ណាមិញ លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប បានទទួល ស្គាល់ខ្លួនឯងថា មធ្យោបាយការពារមាន តែមានកម្រិតតិចណាស់ដូច្នេះត្រូវតែ ប្រយ័ត្ន។

ទណ្ឌកម្មសេដ្ឋកិច្ច ដែលចូលជាធរមានចាប់ពីថ្ងៃទី៧ខែសីហា គឺមានផ្តោតជាអាទិ៍ លើវិស័យ ទិញដូរនិងផ្ទេរចរន្តសាច់ប្រាក់ដុល្លារ ទៅក្នុងសេដ្ឋកិច្ចអុីរ៉ង់។ មានន័យថា ចាប់ពីពេលនេះទៅ រាល់កិច្ចសន្យាទិញ លក់ ឬការផ្ទេរប្រាក់ ទាំងអស់ដែលទាក់ ទងជាមួយអុីរ៉ង់ គឺមិនអាចប្រើប្រាក់ដុល្លារ បានទេ។

បន្ទាប់ទៀត ទណ្ឌកម្មនេះ គឺសំដៅ ហាមឃាត់ រាល់សកម្មភាពពាណិជ្ជកម្ម ដែលទាក់ទងនឹងវត្ថុធាតុដើម របស់អុីរ៉ង់។ រ៉ែធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែកម្រ ជាច្រើនប្រភេទទៀត ព្រមទាំងធ្យូងថ្មផង នោះ គឺក្រុមហ៊ុនទាំងអស់មិនអាចទិញពី អុីរ៉ង់បានទេ។ ដូចគ្នានេះដែរ សម្ភារគ្រឿង បន្លាស់ យានយន្ត និងយន្តហោះអាកាស ចរណ៍ស៊ីវិលគ្រប់ប្រភេទ គឺមិនអាចលក់ ទៅឲ្យអុីរ៉ង់ ឬទិញពីអុីរ៉ង់បានទេ។ បើក្រុម ហ៊ុនណា នៅតែចចេស នឹងរងទណ្ឌកម្ម ហិរញ្ញវត្ថុ ពីសំណាក់អាមេរិក។

ទាំងនេះ គឺជាទណ្ឌកម្មដំណាក់កាល ទី១។ បន្ទាប់មកទៀត ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា នឹងមានទណ្ឌកម្មដំណាក់ កាលទី២ ដែលដំណាក់កាលទី២នេះ នឹង កាន់តែធ្ងន់ធ្ងរ ព្រោះវាសំដៅដោយចំពោះ ទៅលើវិស័យនាំចេញប្រេងកាត និងឧស្ម័ន ធម្មជាតិរបស់អុីរ៉ង់។ វិស័យទាំង២នេះ ជាពិសេសប្រេងកាត គឺជាច្រកដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត របស់អុីរ៉ង់។ សេដ្ឋ កិច្ចអុីរ៉ង់ ដែលកាន់តែរួមចង្អៀង អតិផរ ណាខ្ពស់កប់ពពក អត្រាអ្នកអត់ការងារធ្វើកើនឡើងកាន់តែខ្លាំង ទំនិញឡើងថ្លៃគ្រប់ មុខ ខណៈដែលប្រជាជនពុំមានចំណូលគ្រប់គ្រាន់។ ហេតុដូច្នេះហើយ បានជាមាន បាតុកម្មទូទាំងប្រទេស ប្រមាណជាង១ សប្តាហ៍មកនេះ៕ ម៉ែវ សាធី