ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកអាម៉ាស់មុខណាស់ នៅពេលតត្រុកទៅស្នើពិភាក្សាជាមួយអ៊ីរ៉ង់ តែគេមិនព្រម

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន រងនៅភាពអាម៉ាស់យ៉ាងខ្លាំងនៅពេលដែលអ៊ីរ៉ង់បដិសេធ ក្នុងការពិភាក្សា លើ បញ្ហាបរមាណូ និងមីស៊ីល ដោយសារតែអាមេរិក បានធ្វើឲ្យបាត់បង់ទំនុកចិត្ត ធ្វើអ្វីតាមតែអំពើចិត្តរបស់បុគ្គលមេដឹកនាំ បើទោះបីអន្តរជាតិទទួលស្គាល់ក្តី ។

អ៊ីរ៉ង់បានបដិសេធនៅសំណើពិភាក្សា ថ្មីបំផុតពីអាមេរិក ដោយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានបំពានលើកិច្ចព្រមព្រៀង ជាច្រើនចំណុចដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ។ ប្រធានាធិបតី ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ អ៊ីរ៉ង់នៅខែឧសភា កន្លងមក ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងនោះ មិនមានកម្លាំងគ្រប់គ្រាន់។

អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអ៊ីរ៉ង់ លោក Brian Hook បានបញ្ជាក់ថា សេតវិមាន បានបង្ហាញពីគោលបំណង ពិភាក្សា ដើម្បីចុះកិច្ចព្រមព្រៀងថ្មី ជាមួយអ៊ីរ៉ង់ ក្នុងនោះមានទាំង កម្មវិធីកាំជ្រួចមីស៊ីល ដែលបានបង្កផលប៉ះពាល់នៅក្នុងតំបន់ ។

លោក Brian Hook បញ្ជាក់ទៀតថា កិច្ចព្រមព្រៀងដែលទីក្រុងវ៉ាស៊ីនតោន ចង់បាន គឺមិនមែនជាកិច្ចព្រមព្រៀងធម្មតាឡើយ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ គឺជាសន្ធិសញ្ញា ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zariff បានបញ្ជាក់ថា កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ គឺមិនមែនជាកិច្ចព្រមព្រៀងបុគ្គលនោះឡើយ គឺជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលអង្គការសហប្រជាជាតិទទួលស្គាល់ តែអាមេរិក បានបំពានដោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ ។ អាមេរិកបានបំពានកិច្ចព្រមព្រៀង ហើយធ្វើដូចខ្លួនឯង ចង់បានសន្តិភាពណាស់អីចឹង។

ប្រទេសមហាអំណាច ៥ផ្សេងទៀតដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀង បានខិតខំ រក្សាកិច្ចព្រមព្រៀង បរមាណូអ៊ីរ៉ង់ ដើម្បីទប់ស្កាត់អ៊ីរ៉ង់បន្តផលិតបរមាណូ ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតែអ៊ីរ៉ង់ បានបញ្ជាក់ថា ការបង្កើនកម្មវិធីបរមាណូមានគោលដៅសន្តិភាព គឺដើម្បីបម្រើដល់វិស័យថាមពលអគ្គិសនីតែប៉ុណ្ណោះ ៕ ម៉េវ សាធី