ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ កូរ៉េខាងជើងកំពុងផលិតនាវាមុជទឹកថ្មីបំពាក់កាំជ្រួចមីស៊ីល

កាលពីថ្ងៃទី១៨ ខែតុលា សារព័ត៌មាន The Diplomat បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា ក្រុមចារកិច្ចអាមេរិកបានប្រទេសឃើញនាវាមុជទឹកថ្មីរបស់កូរ៉េខាងជើងដើរដោយថាមពល Diesel កំពុងតែផលិតនៅតំបន់Sinpo ឆ្នេរសមុទ្រ ភាគខាងកើតកូរ៉េខាងជើង។

តាមការវាយតម្លៃរបស់ក្រុមចារកិច្ចអាមេរិក នាវាមុជទឹកខាងលើរបស់កូរ៉េខាងជើមានចំណុះ២០០០តោន ដែលជានាវាធំបំផុតរបស់កូរ៉េខាជើង។ នាវាមុជទឹកខាងលើត្រូវបានក្រុមចារកម្មអាមេរិកដាក់ឈ្មោះឲ្យថាSinpo-c ជាប្រភេទនាវា មុជទឹកជំនួស នាវាបំពាក់កាំជ្រួចមិស៊ីល SSB ប្រភេទGoraeរបស់កូរ៉េខាងជើង ដែលក្រុមចារកម្មអាមេរិកដាក់ឈ្មោះថា Sinpo-B។

នៅពេលនេះកូរ៉េខាងជើង មានតែនាវាមុជទឹកប្រភេទGoraeតែមួយគត់ ដែលអាចបាញ់មីស៊ីលបាន ប៉ុន្តែនាវានោះមិនបានដាក់ឲ្យប្រើប្រាស់នោះឡើយ ។ បច្ចុប្បន្នកូរ៉េខាងជើង មាននាវាមុជទឹក ប្រមាណ៧០គ្រឿង បើទោះបីភាគច្រើន ក្នុងចំណោមនាវាទាំងនោះ ហួសសម័យ និងមិនអាចបាញ់មិស៊ីលបាន។

ក្រុមអ្នកវិភាគបានលើកឡើងថា កូរ៉េខាងជើង គឺជាប្រទេសដែលមានសម្ថភាពខ្ពស់ក្នុងវិស័យយោធានិងអាវុធ ដោយប្រទេសនេះ អាចផលិតបានបរមាណូ មីស៊ីលឆ្លងទ្វីប នាវាចម្បាំង នាវាមុជទឹក ដែលប្រទេសជាច្រើន មិនអាចធ្វើបាន។ បើទោះទួលរងទណ្ឌកម្មសេដ្ឋកិច្ចតែកូរ៉េខាងជើង នៅតែអាចបន្តកម្មវិធីអាវុធរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

នៅក្នុងព្រិត្តិការមួយផ្សេងទៀតពាក់ព័ន្ធនោះដែរ កូរ៉េខាងត្បូងចាំបាច់ ត្រូវតែចំណាយប្រាក់ដើម្បី ទំនើបកម្ម អាវុធរបស់ខ្លួន ឲ្យប្រហាក់ប្រហែលកូរ៉េខាងជើង ពិសេសគឺនាវាមុជទឹក។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេច ចំណាយថវិកាបន្ថែមទៀតរហូតដល់៧ពាន់លានដុល្លារ បង្កើនចំនួននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរឲ្យទាន់នឹងកូរ៉េខាងជើង ក្នុងពេលដែលប្រទេសទាំងពីរ កំពុងប្រឈមមុខតានតឹងអាចផ្ទុះសង្គ្រាមគ្រប់ពេល។

បច្ចុប្បន្ន កូរ៉េខាងត្បូង នាវាប្រយុទ្ធប្រមាណជា ១៨គ្រឿង និងជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ៗផងក្តី ប៉ុន្តែនៅក្នុងផែនការកូរ៉េខាងត្បូងនៅបន្តការចំណាយរបស់ខ្លួន ទៅលើវិស័យយោធាទៀត ដើម្បីប្រឈមមុខទៅនឹងការគំរាមកំហែង របស់កូរ៉េខាងជើង។

NKD-36x6_outline

កូរ៉េខាងត្បូងក្រោមការដឹកនាំថ្មី របស់ប្រធានាធិបតី កំពុងតែពិចារណាក្នុងការទិញយកនាវាមុជទឹក យ៉ាងហោចណាស់១គ្រឿងដើម្បីប្រតិបត្តិការប្រចាំការរាល់ថ្ងៃ ក្នុងការប្រឈមមុខទៅនឹងនាវាមុជទឹករបស់កូរ៉េខាងជើង ដែលមានចំនួនបច្ចុប្បន្ន ដល់ទៅ៧០គ្រឿង។

តាមរបាយការណ៍ ប្រសិនបើមិនមានការប្រែប្រួលទេនោះកូរ៉េខាងត្បូងនឹងត្រូវចំណាយលុយ ប្រមាណជា៧,៥ពាន់លានដុល្លារក្នុងការកុម្ម៉ង់ទិញយកនាវាមុជទឹក របស់អាមេរិក ប្រភេទ Virginia-class SSNs ចំនួន៣គ្រឿងពីសហរដ្ឋអាមេរិក ហើយទំនងជានឹងអាចមានផែនការក្នុងការផលិតនាវាប្រភេទនេះ ដោយខ្លួនឯងផងដែរ នាពេលអនាគត។

ចំណែកកូរ៉េខាងជើងវិញ មានអាវុធ ទំនើប ៗជាច្រើនក្នុងនោះមាននាវាមុជទឹកជាដើម។ ក្រោយកូរ៉េខាងជើងបានសម្រេចមីស៊ីលឆ្លងទ្វីប ប្រទេសនេះនឹងបន្តសាកល្បងមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូចេញពីនាវាមុជទឹកជៀសវាងការចាប់ពី ពីប្រព័ន្ធរាដារបស់អាមេរិក។

កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ មាននាវាមុជទឹក នៅក្នុងកងនាវាចម្បាំងច្រើនជាងប្រទេសកូរ៉េខាងត្បូង ហើយនាវាក្រោមទឹកទំាងនោះអាចបង្កគ្រោះថ្នាក់ជាខ្លាំង នៅពេលដែលប្រដាប់ដោយមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក មានចុងបំពាក់ដោយនុយក្លេអ៊ែរ។

យោងទៅតាមអ្នកវិភាគកូរ៉េខាងត្បូង លោក Park Yong-hanជាអ្នកជំនាញផ្នែកយោធាមួយរូប ដែលធ្លាប់មានសម្ព័ន្ធភាពជាមួយនឹងវិទ្យាស្ថានវិភាគការពារជាតិកូរ៉េ បានឲ្យដឹងថា កូរ៉េខាងជើងក្នុងពេលបច្ចុប្បន្ន មាននាវាមុជទឹករហូតដល់ទៅ៨០គ្រឿង ចំណែកកូរ៉េខាងត្បូងមានត្រឹមតែ១៨គ្រឿងប៉ុណ្ណោះ។

ដោយសរសេរឲ្យកាសែតក្នុងតំបន់ JoongAng Daily លោក Park បានថ្លែងថា នាវាមុជទឹករបស់កូរ៉េខាងជើង ដែលបង្កការគំរាមកំហែងដ៏ខ្លាំងបំផុត គឺនាវាមុជទឹកSinpo មានទម្ងន់២ពាន់តោន ដែលអភិវឌ្ឍផលិតដោយវិស្វកម្មផ្ទុយបញ្ច្រាសនឹងនាវាមុជទឹកប្រភេទ Golf ផលិតដោយរុស្ស៊ី៕ ម៉ែវ សាធី