ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក-បារាំង ទុកវិវាទទៅម្ខាង បង្កើនកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចទីក្រុងប៉ារីស តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ។ លោកត្រាំ បានទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃទី ១៣ខែកក្កដា។ តាមគម្រោងមេដឹកនាំទាំងពីរ នឹងពិភាក្សាលើបញ្ហាជាច្រើន ដែល ប្រទេសទាំងពីរចាប់អារម្មណ៍។ បើទោះបី មិនមានសម្លេងរួមគ្នាក្នុងការប្រឆាំង បម្រែបម្រួលអាកាសធាតុ តែ ចំណុចទាំងនោះ មិនធ្វើឲ្យប៉ះពាល់ដល់ កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរនោះឡើយ។

នៅក្នុងសន្និសីទកាសែត លោកត្រាំ បាន លើកឡើងពីប្រទេស ចំនួន៣ដែលគំរាមកំហែង អាមេរិក និងសម្ព័ន្ធមិត្ត ក្នុងនោះមាន កូរ៉េខាងជើង អីរ៉ង និងស៊ីរី ព្រមទាំងរដ្ឋាភិបាលប្រទេសមួយ ចំនួនទៀតដែល គាំទ្រ ដល់ប្រទេសទាំងនោះ។ លោកត្រាំបញ្ជាក់ទៀតថា នេះមិនមែនជាលើកទីមួយឡើយ ដែលអាមេរិក ចាត់ទុកប្រទេសទាំងនោះជាការគំរាមកំហែង ។ ផ្ទុយទៅវិញ ប្រទេសទាំងនោះក៏បានចោទប្រកាន់ អាមេរិក ជាប្រទេសដែលចេះតែចងគំនុំ ទៅលើប្រទេសខ្លួន។

នៅក្នុងសន្និសីទកាសែតរួម របស់មេដឹកនាំអាមេរិក និងបារំាង លោកត្រាំ បានលើកឡើងថា «ប្រទេសទាំងពីរមានពេលខ្លះ ប្រឈមនិងវិវាទ ប៉ុន្តែវិវាទទាំងនោះ មិនធ្វើឲ្យរាំងស្ទះ ដល់ទំនាក់ទំនង អាមេរិក-បារាំងឡើយ» ។ លោកត្រាំ ក៏មិនបានបញ្ជាក់ថា តើអាមេរិក និងវិលត្រឡប់ ចូលរួមកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុដែរឬទេ។ ចំពោះបារាំងវីញ បើអាមេរិក វិលត្រឡប់ចូលវិញ ជារឿងប្រសើរ ប៉ុន្តែបើមិនចូលក៏អូខេ ។

ប្រធានាធិបតីបារាំង បានទទួលស្គាល់ពីភាពខុសគ្នា លើទស្សននយោបាយ មួយចំនួន ជាកស្តែង គឺបម្រែបម្រួលអាកាសធាតុ ប៉ុន្តែអាមេរិក និង បារាំងមានទស្សនដូចគ្នា ក្នុងនោះមានសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា ពិសេសគឺដោះស្រាយវិបត្តិប្រទេសស៊ីរី។

នៅក្នុងជំនួប រវាងប្រធានាធិបតីបារាំង នឹង ប្រធានាធិបតីអាមេរិក ក្រុមអ្នកសារព័ត៌មាន ក៏ដូចជាអ្នកវិភាព បានចាប់អារម្មណ៍ ទាំង កាយវិការ ក៏ដូចជា សម្តីនិយាយ ដើម្បីវាយតម្លៃពី ទំនាក់ទំនងកក់ក្តៅរបស់ប្រទេសទាំងពីរ។

NKD-36x6_outline

នៅក្នុងជំនួបលើកនេះ គេសង្គេតឃើញមេដឹកនាំទាំងពីមានភាពស្និតស្នាល់ជាង ជំនួបកាលពីខែឧសភា «ចាប់ដៃមាត់ខាំធ្មេញ»។ តែនៅពេលនេះមេដឹកនាំទាំងពីរ បានបង្ហាញពីភាពជិតស្និតយ៉ាងខ្លាំង តាមរយ ការទៈស្មា ខ្នង តិចៗ ចំពោះមុខ កាម៉ារ៉ាអ្នកកាសែតជាច្រើន។

ប៉ុន្តែ អ្វីដែល អ្នកកាសែតចាប់អារម្មណ៍បំផុតនោះគឺ ការសរសើរ របស់លោកត្រាំ ចំពោះភរិយា ប្រធានាធិបតីបារាំង ដែលមានវ័យចាស់ជាង ដល់ទៅ២៤ឆ្នាំ ដោយលោកត្រាំ បញ្ជាក់ថា « លោកស្រីដឹងទេ លោកស្រីមានរូបរាងដ៏អស្ចារ្យ» ។ មិនត្រឹមតែប៉ុណ្ណោះ លោកត្រាំ ក៏បានងាក់ទៅកាន់ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ដោយនិយាយថា «ភរិយារបស់លោកពិតជាមានរូបរាងអស្ចារ្យ»។

សារព័ត៌មាន ABC របស់អូស្ត្រាលី បានផ្សាយថា សម្តីសរសើរខាងលើរបស់ លោកត្រាំ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញសង្គម ចេញផ្សាយយ៉ាងឆាប់រហ័ស ដោយខ្លះបានវាយតម្លៃថា ជាការឌឺដង ចំអក ដល់ប្រមុខដឹកនាំបារាំង និងភរិយា ។ នៅពេលនេះដែរ សេតវិមានមិនទាន់បកស្រាយ ពីបញ្ហាខាងលើនៅឡើយ។

ចំណែក ទស្សនៈនយោយបាយ សម្រាប់ប្រទេសស៊ីរី ទីក្រុងប៉ារីស មិនរក្សា ជំហរ ថា លោក អាសាដ ត្រូវតែចាកចេញពីតំណែង។ គោលជំហរ របស់បារាំង និងអាមេរិកបានផ្លាស់ប្តូរ ក្រោយពេលដែល ជួបពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បន្ទាបពីកិច្ចប្រជុំ G -20។ គោលដៅរបស់បារាំង នាពេលនេះគឺកម្ចាត់ក្រុមភេរវកម្ម ឲ្យអស់ ៕ ម៉ែវ សាធី