ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក-រុស្ស៊ីនៅតែបន្តសហការក្នុងវិស័យអវកាស

អង្គការអវកាសអាមេរិក NASA បាន ប្រកាសថា អាមេរិកនៅតែបន្តធ្វើការរួមជាមួយរុស្ស៊ីដដែល ដើម្បីរក្សាកិច្ចសហប្រតិ បត្តិការនៅក្នុងកម្មវិធីអវកាស និងបញ្ចៀសផលប៉ះពាល់ដោយសារតែភាពតានតឹង រវាងរុស្ស៊ី នឹងអាមេរិក ក្នុងបញ្ហានយោបាយ។

នៅក្នុងកិច្ចពិភាក្សាតុមូល ប្រធានគ្រប់ គ្រងអង្គការណាសាលោក Jim Bridenstine បានបញ្ជាក់ថា «យើងអាចបញ្ជាក់ បានថា អវកាសនឹងត្រូវបានដាក់ឲ្យដាច់ដោយឡែកពីវិបត្តិនយោបាយ ដែលកើត ឡើងនៅលើភពផែនដី។ យើងនៅតែបន្តសហការនឹងគ្នាដដែលពិសេសគឺភាគីរុស្ស៊ី»។

លោក Jim Bridenstine បានបញ្ជាក់ថានឹងបន្តរក្សាទំនាក់ទំនងរឹងមាំនៅក្នុងវិស័យ អវកាស រវាងអាមេរិក នឹងរុស្ស៊ី។ ទន្ទឹម នឹងនោះ លោកបញ្ជាក់ថា ប្រធានអង្គការ អវកាសរុស្ស៊ី លោក Dmitry Rogozin ក៏មានទស្សនៈដូចគ្នាក្នុងវិស័យនេះ។

កន្លងមកថ្មីៗ ប្រធានអង្គការអវកាសរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីអាចនឹងដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការរួមជាមួយអាមេរិក។ រុស្ស៊ីនឹងបង្កើតគម្រោងដាច់ដោយឡែក នៅ ក្នុងវិស័យអវកាស ដើម្បីបន្តស្រាវជ្រាវ។ នៅពេលនេះដែរមិនទាន់មានប្រតិកម្មអ្វីជុំវិញការលើកឡើងខាងលើរបស់អាមេរិកនៅឡើយទេពីភាគីរុស្ស៊ី៕ ម៉ែវ សាធី