ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជន សង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និង ជួញដូរសារធាតុញៀន (មានវីដេអូ)

ខេត្តព្រៃវែង ៖ ជនសង្សយ័ ២នាក់ត្រូវបានសមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនបន្ទាប់ពីរកឃើញថាបានចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង២ និង ៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចទួលព្រះប្រាំ ស្ថិតនៅភូមិខ្នយ ឃុំតាកោ ស្រុកពោធិរៀង ខេត្តព្រៃវែង។

មន្ត្រីអាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងថា ជនសង្ស័យទាំង២មានឈ្មោះ ផុនសុភស័ ហៅអីុង  អាយុ ២៥ឆ្នាំ មុខរបរ សន្ដិសុខក្រុមហ៊ុន ប្រូធិចដែលមាន ទីលំនៅបច្ចុប្បន្ន ភូមិខ្ចោកត្បូង ឃុំពពិស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងឈ្មោះ លី មីឡា  អាយុ ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្គរដាច ឃុំតាកោ ស្រុកពោធិរៀង ខេត្តព្រៃវែង។

សមត្ថកិច្ចបន្តទៀតថា ចំណែកវត្ថុតាងដែលចាប់យករួមមានដូចជា ម្ស៉ៅក្រាមពណ៌សចំនួន ២កញ្ចប់តូច ឧបករណ៍សម្រាប់ជក់ថ្នាំ១ ទូរស័ព្ទដៃចំនួន៣គ្រឿង និងប្រាក់ចំនួន១៥មឺុនរៀល។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមច្បាប់៕

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1112726492083121/” width=”600″ height=”400″ onlyvideo=”1″]

PV1

PV2