ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបង្រ្កាបការដឹកជញ្ជូនផលអនុផលព្រៃឈើប្រគល់ឲ្យមេព្រៃបន្តនីតិវិធីទៀតហើយ សង្ស័យមួយចំអិនកំពឹសដោះលែងបាត់ទៀត

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍កម្លាំងកងរាជអាវុធហត្ថ មូលដ្ឋាន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លើផ្ទៃប្រទេស សហការគ្នាបង្រ្កាបការដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយមធ្យោបាយគោយន្តកន្រ្តៃចំនួន ១៣គ្រឿង ខណៈកំពុងបណ្ដើរគ្នា លើកំណាត់ផ្លូវជាតិលេខ៥៥ ដូចហែកឋិនទាន ដើម្បីប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអនុវត្តបន្ត ប៉ុន្តែក្នុងនោះ គេព្រួយបារម្ភទៅនឹងការអន្តរាគមន៍ ឲ្យដោះលែងទៅវិញដោយស្ងាត់ៗ ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចវាលនិន្រ្ទា ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕