ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ខេត្ដ​និង​អាវុធហត្ថ​ក្រុង​បាន​លុង​បង្ក្រាប​ករណី ​ជួញ ដូរ​គ្រឿងញៀន​ឃាត់ខ្លួន​ស្ដ្រី​ម្នាក់​

ខេត្ដរតនគិរី​ ៖​ ស្ដ្រី​ជា​ជនសង្ស័យ​ម្នាក់​ សកម្ម​ក្នុង​ការ​ជួញដូរ​និង​ចែកចាយ​ថ្នាំ​ ញៀន​ត្រូវ​កម្លាំង​កង​រាជ​ អាវុធហត្ថ​ខេត្ដ​សហការ​នឹង​កម្លាំង​កង​រាជ​អាវុធ​ក្រុង​ បាន​លុង​ដឹកនាំ​ដោយ​លោក​ ជា​ សុ​ភ័ក្ដ្រ​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្ដ​ ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨​ខែមករា​ ឆ្នាំ​២០១៥​ នៅ​ ផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​ជ័យជម្នះ​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្ដ​រតនគីរី​ ។​

​តាម​មន្ដ្រី​កងរាជអាវុធហត្ថ​បានឱ្យ​ ដឹង​ថា​ ស្រី​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ ឈ្មោះ​ ទេស​ ចិន្ដា​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាង​ លើ​ហើយ​ពេល​ឃាត់ខ្លួន​ដកហូត​បាន​ ម៉ូតូ​ម៉ាក​ស៊ី​រ៉ូ​ស​១​គ្រឿង​ ថ្នាំ​ញៀន​ប្រភេទ​ ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់​ស្មើនឹង​២,២៨០​ក្រាម​ ថង់​ច្រកថ្នាំ​ញៀន​៣​ដុំ​ ជញ្ជីង​ថ្លឹង​ ចំនួន​២​ ទូរស័ព្ទ​ដៃ​១​គ្រឿង​ និង​ម៉ា​ស៊ី​ថត​ រូប​១​គ្រឿង​ ។

​មន្ដ្រី​ដដែល​បាន​បន្ដ​ទៀត​ថា​ មុន​នឹង​ឈាន​ទៅ​ឃាត់​ស្ដ្រី​សង្ស័យ​ខាងលើ​បាន​សម្រេច​កម្លាំង​ភ្នាក់ងារ​សំងាត់​ស៊ើប​អស់​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ដ​នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៥​ ចាត់ការ​ទៅ​តាម​នីតិវិធី​ ៕
13(27)

10(20)

11(37)

12(43)