ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

អាសូរខ្លាំងណាស់! ជនអន្តោប្រវេសន៍១៥នាក់ស្លាប់ ក្រោយនៅលើទូកគ្មានបាយ គ្មានទឹក១២ថ្ងៃ

ចែករំលែក៖

ជារឿងគួរឲ្យសង្វេគផងដែរក្នុងនាមជាមនុស្សជាតិដូចគ្នា ចំពោះជនអន្តោប្រវេសន៍១៥នាក់បានបាត់បង់ជីវិត ដោយសារតែអត់បាយ ក្រហាយទឹកអណ្តែតរសាត់លើផ្ទៃទឹកសមុទ្រលីប៊ី រយៈពេល១២ថ្ងៃកន្លងមក មិនទាន់រកកោះ រកត្រើយឃើញ ។

ក្រុមជួយសង្គ្រោះរបស់ប្រទេសអេហ្ស៊ីប បានរាយការណ៍កាលពីថ្ងៃអង្គារ ទី៤ ខែធ្នូ ថា ជនអន្តោប្រវេសន៍តែ១០នាក់ប៉ុណ្ណោះ ដែលនៅរស់ពីហេតុការណ៍ក្រឡាប់ទូកនេះ ។ លោក Othaman Belbeisi ប្រធានភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនៅលីប៊ី ថ្លែងថា ជនរងគ្រោះទាំងអស់បានរងទុក្ខឈឺចាប់ខ្លោចផ្សាយ៉ាងខ្លាំងដោយសារតែកង្វះជាតិទឹក ។

ម្ចាស់សណ្ឋាគារម្នាក់ដែលនៅឆ្នេរសមុទ្រ បានឃើញជនភៀសខ្លួនកំពុងតែលាងសម្អាតខ្លួន នៅឆ្នេរសមុទ្រ មិនឆ្ងាយប៉ុន្មានពីទីក្រុង Misrata ហើយបានទូរស័ព្ទប្រាប់អាជ្ញាធរ ដែលបន្ទាប់មកបាននាំខ្លួនពួកគេទៅកាន់មន្ទីរពេទ្យ និងក្រុមជំនួយសង្គ្រោះអឌ្ឍិចន្ទក្រហម ។

ជនភៀសខ្លួនម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា «យើងមានគ្នាសរុប២៥នាក់ នៅលើទូកមួយគ្រឿង… យើងធ្វើដំណើរចាកចេញភាគខាងលិចទីក្រុង Sabratah ប្រទេសលីប៊ី ហើយយើងនៅលើសមុទ្រអស់រយៈពេល១២ថ្ងៃ ដោយគ្មានអាហារ និងទឹកផឹក»។

ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសលីប៊ី គឺជាចំណុចចាប់ផ្តើមសម្រាប់ជនភៀសខ្លួនអាហ្វ្រិកដែលស្ថិតនៅភាគខាងត្បូងវាលខ្សាច់ Sahara ភៀសខ្លួនដោយសារភាពក្រីក្រ ដោយសង្ឃឹមថាឃើញពន្លឺជីវិតថ្មី នៅក្នុងប្រទេសតំបន់អឺរ៉ុប ។

ប៉ុន្តែចំនួនជនភៀសខ្លួនមកកាន់ប្រទេសអ៊ីតាលី បានការថយចុះយ៉ាងគំហុក តាំងពីឆ្នាំមុនមកម្ល៉េះ ខណៈដែលបណ្តាញជនរត់ពន្ធនៅក្នុងមនុស្សលីប៊ី ត្រូវបានកាត់ផ្តាច់ ហើយសហភាពអឺរ៉ុបក៏បានបង្កើនការល្បាតរបស់ឆ្មាំសមុទ្រនៅក្នុងប្រទេសលីប៊ីផងដែរ ៕ ម៉ែវ សាធី

រូបភាពឯកសារ


ចែករំលែក៖