ព័ត៌មានទាន់ហេតុការណ៍៖

អាសូរម្តាយចាស់អាយុ៦៩ឆ្នាំធ្វើការផ្នែកអនាម័យក្នុងរោងចក្រ រី ឯកូនប្រុសវិញ ឲ្យតែបានស្រាចូលពោះ គឺវាយបំផ្លាញទ្រព្យសម្បត្តិ គំរាមដុតផ្លះ គ្មានសេចក្តីសុខ

 

 

te

អាសូរម្តាយចាស់អាយុ៦៩ឆ្នាំធ្វើការផ្នែកអនាម័យក្នុងរោងចក្រ រី ឯកូនប្រុសវិញ ឲ្យតែបានស្រាចូលពោះ គឺវាយបំផ្លាញទ្រព្យសម្បត្តិ គំរាមដុតផ្លះ 

 

ភ្នំពេញ ៖ បុរសម្នាក់ត្រូវម្តាយប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ និងឃាត់ខ្លួនខណៈរូបគេបានផឹកស៊ីស្រវឹងហើយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

te (4)

ឲ្យតែផឹកស្រវឹង ដឹងតែវៃកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះរហូតជាច្រើនលើកច្រើនសារហើយ

បុរសដែលឃាត់ខ្លួននោះមានឈ្មោះ ខៀវ វិច្ឆិកា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ១៥៨ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកម្តាយមានឈ្មោះ ខៀវ សំអឿន អាយុ៦៩ ឆ្នាំ មុខរបរអនាម័យក្នុងរោងចក្រ ស្នាក់ផ្ទះលេខ១៥៨ ភូមិបូរីកម្មករ សង្កាតទឹកថ្លា ខណ្ឌសែនសុខ។

te (2)

អាកប្បកិរិយារបស់ជនបង្កម្នាក់នេះ ពេលមកដល់ប៉ុស្ដិ៍នគរបាលហើយគឺមានចរិកកោងកាចមិនខ្កាចសមត្ថកិច្ចសោះឡើយ

បើតាមសម្ដីរបស់ម្ដាយ បានប្រាប់ថា មុនពេលកើតហេតុកូនប្រុសរបស់គាត់ថ្ងៃនេះ គឺមិនបានទៅធ្វើការនោះទេ ហើយក្រោយមកកូនរបស់គាត់បានទិញស្រាយកមកផឹកក្នុងផ្ទះរហូតស្រវឹងលែងដឹងអី ហើយក៏ចាប់ផ្ដើមវៃរបស់របរក្នុងផ្ទះខ្ទេចគ្មានសល់ ។

NKD-36x6_outline

ប្រភពបន្តទៀតថា កូនប្រុសរបស់គាត់គឺឲ្យតែផឹកស្រវឹង ដឹងតែវៃកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះរហូតជាច្រើនលើកច្រើនសារហើយ នេះជាទំលាប់អាក្រក់របស់កូនប្រុសរបស់គាត់នេះ គឺមានរយះពេលមួយឆ្នាំមកហើយ តែកន្លងមកមិនសូវធ្ងន់ធ្ងរដូចនេះឡើយ ហើយដោយសារតែគាត់ខ្លាចពាក្យគំរាមរបស់កូនគាត់ថា និងដុតផ្ទះចោល ទើបគាត់រត់ទៅហៅសមត្ថកិច្ច ដែលនៅប្រចាំការនៅក្បែរនោះអោយចុះមកឃាត់ខ្លួនកូនប្រុសម្នាក់នេះ យកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា។

te (1)

ម្តាយប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ និងឃាត់ខ្លួនខណៈរូបគេបានផឹកស៊ីស្រវឹងហើយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

គួរបញ្ជាក់ថា អាកប្បកិរិយារបស់ជនបង្កម្នាក់នេះ ពេលមកដល់ប៉ុស្ដិ៍នគរបាលហើយគឺមានចរិកកោងកាចមិនខ្កាចសមត្ថកិច្ចសោះឡើយ ហើយថែមទាំងស្រែកជេរម្ដាយនិងហៅម្ដាយរបស់ខ្លួនថា «មី»ទៀតផង ។

ក្រោយពីសាកសួរររួចមកជនបង្កខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរង់ចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា