ព័ត៌មានទាន់ហេតុការណ៍៖

អា​ជ្ងា​ធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ព្រមាន​ទៅ​ លើ​ម្ចាស់ផ្ទះ​ឬ​ក្រុម​អា​ជីករ​ដែល​មិន​យកចិត្ដទុកដាក់​លើ​បញ្ហា​បរិស្ថាន​តាម​ផ្លូវ​សាធារណៈ​

​ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ អា​ជ្ងា​ធរ​ក្រុង​ប៉ោយ​ ប៉ែ​ត​បាន​លើក​ឡើង​ចំពោះ​ក្រុម​អាជីវករ​ឬ​ម្ចាស់​លំនៅ​ឋាន​ណា​ក៏​ដោយ​ដែល​រស់​ នៅ​តាម​ផ្លូវជាតិ​លេខ​៥​ក៏​ដូច​ជា​ក្នុង​ក្រុង​ ប៉ោយ​ប៉ែ​ត​មិន​អនុវត្ដ​តាម​គោលការណ៍​ចរាច​ណ៍​ណែនាំ​របស់​សាលាក្រុង​គឺ​ត្រូវ​ ពិន័យ​ជា​ប្រាក់​តាម​ច្បាប់​ចំពោះ​បញ្ហា​បរិ​ ស្ថាន​ដែល​បោះចោល​សំរាម​គ្មាន​សណ្ដាប់​ ធ្នាប់​។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ ង៉ោ​ ម៉េ​ង​ជ្រួ​ន​ អភិបាលក្រុង​ប៉ោយ​ បែ​ត​កាលពី​រសៀល​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ក្នុង​ឱកាស​ធ្វើ​ទិវា​បរិស្ថាន​ដែល​ មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នឹង​សិស្សានុសិស្ស​ចូលរួម​ជាង​៤០០​នាក់​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ពីរ​រ​ង្វ​ង​មូល​ច្រក​ទ្វារ​អន្ដរជាតិ​រហូត​ដល់​មុន​វត្ដ​បា​លិ​លេ​យ្យ​។​

​លោក​បន្ដ​ថា​ នៅ​ក្នុង​កា​ធ្វើ​ទិវា​បរិ​ សា្ថ​ន​តាម​ដងផ្លូវ​ជាតិ​លេខ​៥​នេះ​លោក​ បាន​ចំណាយ​ទឹកប្រាក់​មួយ​ចំនួន​ដែល​ជា​ កញ្ចប់​ថវិកា​ក្រុង​យក​មក​ទិញ​ធុងសំរាម​ចំនួន​៥២​ក្នុង​នោះ​ធុង​ធំ​១២​ ធុង​តូច​៤០​ រួម​ទាំង​ស្លាក​ប៉ាណូ​បរិស្ថាន​៦​ផ្ទាំង​ផង​ដែរ​។​ ធុងសំរាម​ទាំង​អស់នេះ​គឺ​យើង​ដាក់​តាម​ ដងផ្លូវ​ជាតិ​លេខ​៥​សម្រួល​ដល់​អ្នក​ធ្វើ​ ដំណើរ​ឆ្លងកាត់​ដាក់​សំរាម​ហើយ​ក៏​ងាយ​ដល់​រថយន្ដ​ប្រមូល​យក​ផង​ដែរ​។​

​លោក​បន្ដ​ថា​ ក្នុង​នាម​អាជ្ញាធរ​ក្រុង​ លោក​តែង​ព្យាយាម​អប់រំ​ដល់​បងប្អូន​ ប្រជាពលរដ្ឋ​មិន​ឱ្យ​មានការ​ប៉ះពាល់​ដល់​ការ​ផាកពិន័យ​ឬ​ព្រមាន​ជា​លាយ​លាក់​ អក្ស​ទៅ​តាម​ច្បាប់​នោះ​ទេ​ ប៉ុន្ដែ​នៅ​ពេល​ នេះ​តទៅ​យើង​សុំ​អនុវត្ដ​នៅ​អនុ​ក្រិ​ត្យ​ ដែល​ទើបនឹង​ចេញ​ទៅ​តាម​ច្បាប់​នឹង​ ក្រសួងបរិស្ថាន​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ណា​មិន​គោរព​មិន​អនុវត្ដ​តាម​ច្បាប់​គឺ​ មានកា​ផាកពិន័យ​។​ លោក​បន្ដ​ថា​ ការ​ ផាកពិន័យ​ទៅ​តាម​កម្រិត​ទី​១​ក្នុង​១​គ្រួសារ​ ដែល​គាត់​ទុកដាក់​សំរាម​មិន​បាន​ល្អ​មន្ដ្រី​ការិយាល័យ​បរិស្ថាន​រួម​ជាមួយ​អាជ្ញា​ធរមាន​ក​ម្រិ​យ​១​លាន​២​ម៉ឺន​រៀល​ហើយ​លើក​ ទី​៣​យើង​នឹង​អាច​ចេញ​លិខិត​ជា​លាយ​ លាក់​អក្សរ​ប្រមា​ន​ហើយ​ក្នុង​ករណី​នៅ​ មិន​គោរព​អាច​នឹង​ធ្វើ​របាយ​ការ​ណ៏​បញ្ជូន​ទៅ​តុលាការ​។​ ហេតុ​ដូចនេះ​សូម​បងប្អូន​ ប្រជាពលរដ្ឋ​ទាំងអស់​យល់​អំពី​ច្បាប់បរិស្ថាន​ហើយ​យើង​រួបរួម​គ្នា​ដើម្បី​បរិស្ថាន​ ដើម្បី​សុខភាព​របស់​ប្រជាប​ល​រដ្ឋ​ទាំង​ អស់​គ្នា​ផង​និង​ធ្វើ​ឱ្យ​ទីក្រុង​របស់​យើង​ ក្លាយជា​ទីក្រុង​ស្អាត​ផង​ ៕​ វ​ណ្ណា​

poipet

poipet (2)