ព័ត៌មានទាន់ហេតុការណ៍៖

អា​មេ​រិ​ក​ប្រកាស​ថា​ក្នុង​មួយ​ខែៗ​សម្លាប់​ខ្មាន់កាំភ្លើង​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ជាង​១០.០០០​នាក់​

​មន្ត្រី​អា​មេ​រិ​កបាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ថា​ ខ្មាន់កាំភ្លើង​ជាង​១​ម៉ឺន​នាក់​មក​ពី​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​IS​ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ពី​ប្រទេស​សម្ពន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​អី​រ៉ា​ក់​ក្នុង​រយៈពេល​៩​ខែ​កន្លង​មក​។​

​មាន​ប្រសាសន៍​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អន្តរជាតិ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ IS​ មានការ​ចូលរួម​ពី​ប្រទេស​ជាង​២០​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ Antony​ Blinken​ បញ្ជាក់​ថា​ យុទ្ធនាការ​វាយប្រហារ​ក្រុម​IS​ រយៈពេល​៩​ខែ​កន្លង​មក​ បាន​សម្លាប់​ខ្មាន់កាំភ្លើង​ ជាង​១​ម៉ឺន​នាក់​។​
​លោក​បន្ត​ទៀត​ថា​ «​ក្រុម​IS​ទទួល​រង​ការ​ខាតបង់​យ៉ាង​ធំធេង​ដោយ​មាន​ទាហាន​របស់​ខ្លួន​រហូត​ដល់​ជាង​មួយ​ម៉ឺន​នាក់​ស្លាប់​ដោយសារ​តែ​ការ​វាយប្រហារ​ពីលើ​ដែនអាកាស​ពី​អាម​រិ​ក​ និង​សម្ពន្ធមិត្ត​។​ ផ្ទៃដី​ដែល​ក្រុម​IS​គ្រប់គ្រង​នា​ពេល​នេះ​ក៏​ថយ​ចុះ​២៥​ភាគរយ​ផង​ដែរ​ហើយ​សព្វាវុធ​ជា​ច្រើន​របស់​ពួក​គេ​រង​ការ​បំផ្លាញ​»​។​

​តាម​ប្រសាសន៍​លោក​ Blinken​ សង្គ្រាម​វាយប្រហារ​ទៅ​លើ​ក្រុម​IS​មាន​ជំហាន​រីក​ចម្រើន​ឆ្ពោះទៅ​មុខ​ ហើយ​រឿងរ៉ាវ​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ពេល​ឆាប់ៗ​។​ ប៉ុន្តែ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ដោយសារ​តែ​ខ្មាន់កាំភ្លើង​ក្រុម​IS​មិន​ខ្លាច​ស្លាប់​នោះ​ឡើយ​។​

​កាលពី​ថ្ងៃ​ទី​៣​ ខែមិថុនា​ សម្ពន្ធមិត្ត​បន្ត​វាយប្រហារ​ទៅ​លើ​ទីតាំង​សំខាន់ៗ​របស់​IS​ ជួយ​ដល់​ទាហាន​រដ្ឋាភិបាល​អី​រ៉ា​ក់​ដណ្តើម​ទឹកដី​មក​វិញ​។​
​ការ​ប្រកាស​របស់​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អា​មេ​រិ​កកើត​ឡើង​ក្រោយ​ពេល​កិច្ចប្រជុំ​អន្តរជាតិ​ស្តី​អំពី​សង្គ្រាម​ប្រឆាំង​ក្រុម​IS​ មានការ​ចូលរួម​ពី​20​ប្រទេស​ បាន​ប្តេជ្ញា​ថា​ នឹង​បង្កើន​ការ​វាយប្រហារ​ដើម្បី​ដណ្តើម​ទីតាំង​ទាំង​ប៉ុន្មាន​ដែល​ក្រុម​IS​គ្រប់​គ្រប់​មក​វិញ​៕​ ម៉ែ​វ​ សា​ធី​

d
is-kaemfer-101_v-videowebm