ព័ត៌មានទាន់ហេតុការណ៍៖

អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដឹកនាំ​សម្ពន្ធមិត្ដ​វាយប្រហារ​ពួក​ឧទ្ទាម​នៅ​យេ​មែន​

​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ និង​ប្រទេស​សម្ពន្ធ​ មិត្ដ​បាន​ធ្វើ​ប្រតិបត្ដិ​វាយប្រហារ​ទៅ​លើ​ ពួក​ឧទ្ទាម​ក្នុង​ទឹកដី​យេ​មែន​ដែល​កំពុង​ធ្វើ​ សកម្មភាព​វាយ​ដណ្ដើម​សិទ្ធិ​គ្រប់គ្រង​ពី​ រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​ប្រ​ធា​ នា​ធិ​បតី​ Mansour​ Hadi​ និង​មានការ​ ទទួលស្គាល់​ពី​អន្ដរជាតិ​នោះ​ ។​

​អ្នកស្រុក​បាន​និយាយ​ថា​ ក្រុម​ឧទ្ទាម​ Houthi​ នៅ​ក្នុង​ប្រទេស​យេ​មែន​ដែល​ គាំទ្រ​ពីក្រោយ​ដោយ​កម្លាំង​ទាហាន​ សម្ពន្ធមិត្ដ​បាន​វាយ​ដណ្ដើម​កាន់កាប់​ បន្ទាយ​កងទ័ពអាកាស​យ៉ាង​សំខាន់​កាល​ ពី​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៥​ និង​ បាន​គន់គូ​ពិចារណា​វាយ​ប្រយុទ្ធ​ចូល​ទៅ​ កាន់កាប់​ទីក្រុង​កំពង់​ផែ​អា​ដេ​ន​ ស្ថិត​នៅ​ ភាគ​ខាងត្បូង​ពី​ដៃ​កម្លាំងប្រដាប់អាវុធ​ ដែល​ស្មោះត្រង់​ជាមួយ​ប្រធានាធិបតី​ Abd-Rabbu​ Mansour​ Hadi​ ។​

​បន្ទាប់​ពី​ដណ្ដើម​កាន់កាប់​បាន​ បន្ទាយ​ទ័ពអាកាស​ al-Anad​ ក្រុម​ឧទ្ទាម​ Houthi​ និង​កម្លាំង​សម្ពន្ធមិត្ដ​បាន​រុល​ ទៅ​មុខ​ថែម​ទៀត​ក្នុង​ចម្ងាយ​ជិត​៤០​ គីឡូម៉ែត្រ​ទៅ​ដល់ទី​ក្រុង​អា​ដេ​ន​ដែល​ លោក​ Hadi​ កំពុង​កាន់កាប់​ ក្រោយ​រត់​ ភៀសខ្លួន​ចេញពី​ទីក្រុង​សា​ណា​ដែល​គ្រប់​ គ្រង​ដោយ​ពួក​ឧទ្ទាម​Houthi​ កាលពី​ខែ​ មុន​កន្លង​ទៅ​នោះ​ ។​

​ប្រទេស​យេ​មែន​កំពុង​ឆ្ពោះទៅ​រក​ សង្គ្រាមស៊ីវិល​ ធ្វើ​ឱ្យ​ប្រទេស​ធ្លាក់​ទៅ​ជា​ សមរភូមិ​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​ រវាង​ក្រុម​សាន់​នី​និយម​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ នឹង​ក្រុម​ស៊ី​អ៊ី​ដ​គាំទ្រ​ពី​អ៊ី​រ៉​ង់​ ដែល​ទីក្រុង​ Riyadh​ចោទ​ថា​ជា​អ្នក​ធ្វើ​ឱ្យ​មាន​សង្គ្រាម​ ខាង​សាសនា​ដោយសារ​តែ​សកម្មភាព​ គាំទ្រ​ដល់​ក្រុម​ឧទ្ទាម​Houthi​ នោះ​ ។​

​ព្រះមហាក្សត្រ​អា​រ៉ាប់​បាន​ថ្កោល​ ទោស​ក្រុម​ឧទ្ទាម​Houthi​ ស៊ី​អ៊ី​ដដែល​ ធ្វើ​សកម្មភាព​ដណ្ដើម​គ្រប់គ្រង​ទីតាំង​ រដ្ឋាភិបាល​ដូច​ទៅ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ នោះ​ ហើយ​បាន​ចាត់តាំង​កម្លាំងយោធា​ ធ្វើ​អន្ដរាគមន៍​ជួយ​ដល់​រដ្ឋាភិបាល​កាន់​ អំណាច​យេ​មែន​របស់​ប្រធានាធិបតី​ Hadi​ នៅ​អំឡុង​ពេល​ថ្មីៗ​នេះ​ ។​

​មន្ដ្រី​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត​បាន​បញ្ជូន​ឧបករណ៍​និង​កាំភ្លើង​ ធំ​ទៅ​ទីតាំង​ជិត​ព្រំដែន​ជាមួយ​យេ​មែន​ ហើយ​ដែល​គេ​មើលឃើញ​ពី​គ្រោះថ្នាក់​ ប្រទេស​មហាអំណាច​ប្រេង​លំដាប់​លេខ​ មួយ​នេះ​ត្រូវ​អូស​ទាញ​ឱ្យ​ធ្លាក់​ចូល​ក្នុង​ ជម្លោះ​ប្រទេស​យេ​មែន​ ។​

​ខណៈ​ដែល​ការ​វាយប្រហារ​ពី​ក្រុម​ ឧទ្ទាម​ Houthi​ កាន់តែ​ខ្លាំងក្លា​ និង​មិន​ លាក់លៀម​នោះ​អ្នក​ដែល​នៅ​ទីក្រុង​ អា​ដេ​ន​បាន​សង្កត់​បញ្ជាក់​ថា​ មេ​ក្លោ​ង​ ពីក្រោយ​ខ្នង​ចលនា​របស់​ក្រុម​ឧទ្ទាម​ Houthi​ គឺជា​អតីត​ប្រធានាធិបតី​យេ​មែន​ Ali​ Abdullah​ Saleh​ ដែល​ជាស​ត្រូវ​ របស់​លោក​ Hadi​ ។​

​លោក​ Saleh​ នេះ​ហើយ​ជា​អ្នក​ដែល​ បង្ក្រាប​ទៅ​លើ​ក្រុម​អប្បគមន៍​នៅ​ភាគ​ ខាងត្បូង​ទីក្រុង​អា​ដេ​ន​ ក្នុង​ឆ្នាំ​១៩៩៤​ កាលពី​លោក​នៅ​មាន​អំណាច​ ។​ ការ​ បង្ក្រាប​នោះ​មាន​រយៈពេល​ខ្លី​ ប៉ុន្ដែ​ជា​ សមរភូមិ​មួយ​ឃោរឃៅ​បំផុត​ ។​

​មិន​ដូច​មេដឹកនាំ​ក្នុង​តំបន់​ដទៃ​ផ្សេង​ ទៀត​ដែល​ត្រូវ​ទម្លាក់​ចេញពី​អំណាច​ ដោយ​បដិវត្ដន៍​អា​រ៉ាប់​និទាឃ​រដូវ​នោះ​ ទេ​,​ លោក​ Saleh​ ត្រូវ​អនុញ្ញាត​ឱ្យ​ស្ថិត​ នៅ​ក្នុង​ប្រទេស​ មិន​បណ្ដេញ​ចេញពី​ទឹក​ ដី​យេ​មែន​នោះ​ឡើយ​ ។​

​ក្រុម​ប្រដាប់​អាវុធ​ស្មោះត្រង់​ជាមួយ​ លោក​ Saleh​ កាលពី​ថ្ងៃ​ទី​២៤​ ខែមីនា​ បាន​ព្រមាន​ប្រឆាំង​ការ​អន្ដរ​គម​ន៍​ណា​ មួយ​ពី​កម្លាំង​ខាងក្រៅ​ ។​ ពួក​គេ​បញ្ជាក់​ ថា​ នឹង​ប្រឈម​មុខការ​អន្ដរាគមន៍​ទាំង​ នោះ​រហូត​ដល់ទី​បញ្ចប់​ ។​

​ប្រភព​ពី​អ្នកការទូត​បាន​ដាក់​ការ​ សង្ស័យ​ថា​ ក្រុម​ឧទ្ទាម​ Houthi​ មាន​ គម្រោង​ប្រយុទ្ធ​ដណ្ដើម​កាន់កាប់​ទីក្រុង​ អា​ដេ​ន​ឱ្យ​បាន​មុន​ស​ន្និ​សីត​អា​រ៉ាប់​ដែល​ ធ្វើ​ឡើង​នៅ​ចុង​សបា្ដហ៍​នេះ​ ដោយនៅ​ ក្នុង​សន្និសីទ​នោះ​គឺ​មាន​គម្រោង​បង្កើត​ ឱ្យ​មាន​សម្ពន្ធ​ភាព​រួបរួម​កម្លាំងយោធា​ រវាង​រដ្ឋាភិបាល​យេ​មែន​នៃ​លោក​ Hadi​ នឹង​សម្ពន្ធមិត្ដ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ក៏​ដូច​ ស្វែងរក​ការ​គាំទ្រ​ពី​អា​រ៉ាប់​ឱ្យ​មានការ​ ជួយ​អន្ដរាគមន៍​យោធា​នៅ​យេ​មែន​ ។​

​ប្រធានាធិបតី​ស្របច្បាប់​ និង​មាន​ ការ​ទទួលស្គាល់​ជា​អន្ដរជាតិ​របស់​យេ​មែន​ លោក​ Mansour​ Hadi​ បាន​រត់​ភៀស​ ខ្លួន​ពី​ទីក្រុង​សា​ណា​ ទី​ដែល​លោក​ត្រូវ​ ក្រុម​ឧទ្ទាម​ចាប់​ឃុំ​ឱ្យ​នៅ​ក្នុងផ្ទះ​។​ លោក​ បានរ​ត់ទៅ​កាន់​ទីក្រុង​អា​ដេ​ន​ ហើយ​នៅ​ ទីនោះ​លោក​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​ ជាមួយ​ឧទ្ទាម​ដើម្បី​ដណ្ដើម​ទីក្រុង​ដែល​ ធ្លាក់​ចុះ​ក្នុង​កណ្ដាប់ដៃ​ក្រុម​ឧទ្ទាម​នោះ​ មក​គ្រប់គ្រង​ឡើង​វិញ​ ។​ ប៉ុន្ដែ​សកម្ម​ ភាព​ហាក់​មាន​ប្រៀ​ង​ជាង​ក្រុម​ឧទ្ទាម​។​

​ក្រុម​ឧទ្ទាម​ Houthi​ បាន​ដណ្ដើម​កាន់​ កាប់​បន្ទាយ​ទ័ពអាកាស​ al-Anad​ ដែល​ ស្ថិត​ចម្ងាយ​តែ​៤០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ ទីក្រុង​អា​ដែន​ ហើយ​បាន​បន្ដសកម្មភាព​ របស់​ពួក​គេ​ឆ្ពោះទៅ​គ្រប់គ្រង​ទីក្រុង​ អា​ដេ​ន​ដែល​ជា​បន្ទាយ​ដ៏​រឹង​មាំ​របស់​ លោក​Hadi​ នោះ​តែ​ម្ដង​ ។​

​ទូរទស្សន៍​ជាតិ​ដែល​គ្រប់គ្រង​ដោយ​ ក្រុម​ឧទ្ទាម​បាន​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​ ប្រមាណ​៩៣.០០០​ដុល្លារ​អា​មេ​រិ​ក​ដល់​ អ្នក​ទាំងឡាយ​ណា​ដែល​ចាប់​បាន​ខ្លួន​ លោក​ Hadi​ ។​

​លោក​ Hadi​ ត្រូវ​គេ​រាយការណ៍​ថា​ បាន​រត់​ភៀសខ្លួន​ចេញពី​ទីក្រុង​អា​ដេ​ន​ តាម​រយៈ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ ដោយ​ មិនដឹង​ថា​ ទៅ​កាន់​ទីកន្លែង​ណា​នោះ​ទេ​ កាលពី​ថ្ងៃ​ទី​២៦​ ខែមីនា​។​ ប៉ុន្ដែ​ជំនួយការ​ ជាន់ខ្ពស់​ម្នាក់​បាន​បញ្ជាក់​ថា​ លោក​ Hadi​ ត្រូវ​ជម្លៀស​ទៅ​កាន់​ទីតាំង​មាន​ សុវត្ថិភាព​ដែល​ស្ថិត​ក្នុង​ទីក្រុង​អា​ដេ​ន​ តែ​ប៉ុណ្ណោះ​ ។​

​សំឡេង​ផ្ទុះ​គ្រាប់កាំភ្លើង​បាន​លាន់ឮ​ ក្ឌុង​ក្ឌាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ ហើយ​ ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​បាន​គ្រប់​ គ្រង​អាកា​យានដ្ឋាន​អន្ដរជាតិ​ ។​

​រដ្ឋមន្ដ្រី​ការ​បរទេស​យេ​មែន​ លោក​ Riad​ Yassin​ បាន​អំពាវនាវ​បណ្ដា​ ប្រទេស​អា​រ៉ាប់​ជួយ​ធ្វើ​អន្ដរាគមន៍​ដោយ​ យោធា​ជា​បន្ទាន់​ចំពោះ​វិបត្ដិ​យេ​មែន​ ។​

​ឯកអគ្គរាជទូត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រចាំ​ នៅ​អា​មេ​រិ​ក​ លោក​ Adel​ al​ Jubair​ បាន​ថ្លែង​ថា​ កម្លាំង​សម្ពន្ធមិត្ដ​ក្នុង​តំបន់​ ដែល​មាន​១០​ប្រទេស​ចូលរួម​ ព្រមទាំង​ ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្ដិការ​ប្រទេស​ តាម​ដង​សមុទ្រ​ពែ​ក្យ​ផង​ដែរ​បាន​វាយ​ ប្រហារ​តាម​ដែនអាកាស​នៅ​យេ​មែន​ ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​ Houthi​ ។​

​លោក​បន្ដ​ថា​ ប្រតិបត្ដិការ​នេះ​គឺ​ ដើម្បី​គាំទ្រ​ និង​ការពារ​រដ្ឋាភិបាល​ស្រប​ ច្បាប់​យេ​មែន​កុំឱ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ ដៃ​របស់​ក្រុម​ឧទ្ទាម​ ៕ ថាច់យ៉ាត

Yart001