ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ព្រមានថានឹងមិនឲ្យមានប្រេងមួយដំណក់ណាដឹកជញ្ជូនឆ្លងកាត់ឈូងសមុទ្រ Hormuz

អុីរ៉ង់បានព្រមានថានឹងបិទផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតលើពិភពលោក តំបន់សមុទ្រ Hormuz ប្រសិនបើអុីរ៉ង់ ត្រូវអាមេរិកហាមប្រាមលក់ប្រែងទៅកាន់ពិភពលោកនោះ។

សារព័ត៌មាន Mehr បានដកស្រង់ការប្រកាសរបស់មេបញ្ជាការកងទ័ពអុីរ៉ង់ លោក Mohammad Hossein Bagheri កាលពីថ្ងៃទី៣០ ខែសីហា បានប្រកាសថា ប្រេងប្រមាណ១/៣នៅលើពិភពលោក ត្រូវឆ្លងកាត់ឈូងសមុទ្រ Hormuz និងត្រូវរារាំង ប្រសិនបើលោក ត្រាំ ទទួលបានជោគជ័យនៅក្នុងការដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់អុីរ៉ង់នោះ។

លោក Hossein Bagheri ក៏បានឆ្លើយតបទៅនឹងការប្រមានរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ថា អុីរ៉ង់កំពុងស្ថិតនៅក្នុងគោលដៅដោយសារតែសកម្មភាព គំរាមកំហែងនៅក្នុងតំបន់។ លោក Hossein Bagheri បានបញ្ជាក់ថា កម្លាំងទាហានអាមេរិក និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ាគួរណាសតែដឹងពីសមត្ថភាពយោធារបស់អុីរ៉ង់ប្រសិនបើប្រព្រឹត្តខុសឆ្គងនោះនឹងត្រូវទទួលរងនៅតម្លៃយ៉ាងស័ក្តិសមបំផុត។

រយៈពេលចុងក្រោយនេះអុីរ៉ង់បានបង្កើនសមត្ថភាពយោធានឹងត្រៀមលក្ខណទប់ទល់នឹងការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតរបស់អាមេរិក។ អុីរ៉ងើបានប្តេជ្ញាថា ប្រសិនបើអុីរ៉ង់មិនអាចលក់ប្រេងបាននោះ ប្រទេសនៅតំបន់ក៏មិនអាចនាំប្រេងចេញទៅក្រៅបានដែរ៕ ម៉ែវ សាធី