ព័ត៌មានទាន់ហេតុការណ៍៖

អូឡាំពិកស្នើសុំ Many pacquiao មកប្រទេសកម្ពុជាម្តងទៀត

ភ្នំពេញ៖ លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែឧសភា ថា លោក ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើលេខិតស្នើសុំ កីឡាករប្រដាល់សកលពិភពលោក Many pacquiao មកកាន់កម្ពុជា ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ដល់អត្តពលិកប្រដាល់សកលកម្ពុជា ។

លោក អគ្គលេខាធិការបានបញ្ជាក់ថា លិខិតស្នើសុំកីឡាករលំដាប់ពិភពលោករូបនេះបានបញ្ជូនទៅក្រសួងករបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ស្ថានទូតហ្វីលីពីនប្រចាំនៅព្រះរាជណាចក្រកម្ពុជារួចហើយកាលពីចុងខែមេសា។ ប៉ុន្តែភាគីអូឡាំពិកកម្ពុជាមិនទាន់ទទួលបានការឆ្លើយតបពីភាគី ខុទ្ទការល័យ លោក Many pacquiao នៅឡើយទេ។គោលបំណងមកកាន់កម្ពុជាជាលើកទី២ របស់អ្នកប្រដាល់ ពិភពលោករូបនេះ ដើម្បីជួយចែកលំលែកផ្នែកបច្ចេកទេស ដើម្បីលើកទឹកចិត្តដល់កីឡាករប្រដាល់សលកកម្ពុជា ដែលមានរយៈពេលជិតមួយសប្តាហ៍ ក្រៅពីចែករំលែកបទពិសោធន៍ ផ្នែកបច្ចេកទេស លោក Many pacquiao និងធ្វើកម្មវិធីសប្បុរសធម៌មួយដើម្បីរៃអង្គាសថវិកាសប្បុរសធម៍ផងដែរ ខណៈដែលលោក Many pacquiao គឺជាឯកអគ្គរាជទូតសុឆន្ទៈសប្បុរសធម៌។ គួររំលឹកថា លោក Many pacquiao បានមកកាន់ប្រទេសកម្ពុជា ម្តងរួមហើយ កាលពីចុងឆ្នាំ២០១៦ ក្នុងដំណើទស្សនៈកិច្ចអមដំណើរលោក ប្រធានាធិបតី ហ្វីលីពីន ។ ចំពោះការមកដល់ របស់លោក Many pacquiao មកកាន់កម្ពុជាក្នុងឆ្នាំនេះនឹងជួយ លើកទឹកចិត្តដល់អត្តពលិក ផ្នែកកីឡាប្រដាល់សកលកម្ពុជា ឲ្យខិតខំហ្វឹកហាត់យកគំរូតាមអ្នកប្រដាល់ពិភពលោក ខណៈដែលពលរដ្ឋកម្ពុជា បានចាត់ទុក Many pacquiaoគឺជាស្តេចប្រដាល់ប្រចាំទ្វីបអាស៊ី។

NKD-36x6_outline

អ្នកប្រដាល់ Many pacquiaoគឺជាកីឡាករ ប្រដាល់ទម្ងន់សស្រាលកម្រិតពិភពលោក ដែលអ្នកគាំទ្រកីឡាប្រដាល់សកល ទូទាំងទ្វីបអាស៊ី មានមោទនភាពចំពោះរូបលោក ហើយបានធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលចំពោះសមត្ថភាព Many pacquiao៕ សារីម