ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

អួនហ៊ុមច្រើនវង់ធ្វើសកម្មភាពជាប្រចាំនៅព្រំដែនស្រុកកណ្តៀងនិងស្រុកបាកានខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ មិនថមថយសោះ ឡើយបញ្ហាបទល្មើសនេសាទ នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ រីឯស្ថាប័នជំនាញ រដ្ឋបាលជលផលបានត្រឹមសន្យាជាមួយ អ្នកកាសែតថា នឹងចាត់កម្លាំងឲ្យចុះទៅ មើល ឬជួនកាលឆ្លើយថា មិនអាចបង្ក្រាប ទាន់ចិត្តទេ ពីព្រោះកម្លាំងជំនាញខាងរដ្ឋ បាលជលផលមានគ្នាតិចតួច ទម្រាំទៅ ដល់ទីតាំងល្មើស ពួកអ្នកនេសាទទាំងនោះ ទម្លាក់បទល្មើសចូលក្នុងទឹកអស់ហើយ ។

ជាក់ស្តែងកាលពីរសៀលថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ អួនហ៊ុមច្រើនវង់កំពុងធ្វើសកម្ម ភាពល្មើសច្បាប់ នៅចំណុចព្រំប្រទល់ ស្រុកកណ្តៀង និង ស្រុកបាកាន ។ គេ រាយការណ៍ថា អួនហ៊ុមមួយវង់ៗមានប្រវែង ជាង១០០០ម៉ែត្រ បាននឹងកំពុងធ្វើសកម្ម ភាពយ៉ាងសកម្ម ក្រោមក្រសែភ្នែកជួយលាក់ បាំងពីមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ។
សកម្មភាពនៃការនេសាទល្មើសច្បាប់ ទាំងថ្ងៃនេះ បានកើតមានជាធម្មតានៅក្នុង
ភូមិសាស្ត្រនៃខេត្តពោធិ៍សាត់ ជាពិសេស នៅក្នុងស្រុកបាកាន និងស្រុកកណ្តៀង ។ គេនិយាយថា ប្រភពបទល្មើសចេញពីខេត្ត ពោធិ៍សាត់ ហើយសមត្ថកិច្ច ក៏ដូចជាអាជ្ញា ធរដែនដីជាអ្នកដែលទទួលបានផល ប្រយោជន៍ពីការអនុញ្ញាតឲ្យឈ្មួញនេសាទ ល្មើសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន​។

លោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ អះអាងថា លោកនឹងចាត់កម្លាំងឲ្យចុះទៅ មើលភ្លាមៗ ហើយនឹងចាត់វិធានការមិន លើកលែងនោះឡើយ ។ លោកបានអរគុណ អ្នកកាសែតដែលបានផ្តល់ព័ត៌មាន ស្តីពី បញ្ហាបទល្មើសនេសាទនេះ ។ យ៉ាងណា ក៏ដោយ លោកទទួលស្គាល់ថា ការបង្ក្រាប បទល្មើសគឺពិតជាលំបាកខ្លាំងណាស់ នៅ ពេលកម្លាំងរបស់លោកមានគ្នាតិច​ហើយ ពួកអ្នកប្រព្រឹត្តបទល្មើស តែងតែឆ្លៀតធ្វើ សកម្មភាពពេលសមត្ថកិច្ចចន្លោះប្រហោង ។

ទោះយ៉ាងណាក៏ដោយ បទល្មើសនេសាទ នៅបឹងទន្លេសាប ខេត្តពោធិ៍សាត់ត្រូវបាន ប្រជាពលរដ្ឋចោទថា មានការឃុបឃិតពី ស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ។ ក្នុង នោះសូម្បីតែនាយរងប៉ុស្តិ៍មួយកន្លែង ក៏អាចកាងបទល្មើសអួនហ៊ុមប្រវែងរាប់ពាន់ម៉ែត្រ បានដែរ ៕
ប៉ឹម ពិន