ព័ត៌មានទាន់ហេតុការណ៍៖

អួន​ហ៊ុម​ច្រើ​ង​វង់​កំពុង​ធ្វើ​សកម្មភាព​ ខណៈ​អភិបាលខេត្ដ​រឹត​បន្ដឹង​

​ខេត្ដពោធិ៍សាត់​ ៖​ ប្រភព​ព័ត៌មាន​ពី​ប្រជា​នេសាទ​នៅ​ឃុំ​កំពង់ហ្លួង​ ស្រុក​ក្រគរ​ បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ រយៈពេល​៣-៤​ ថ្ងៃនេះ​គេ​សង្កេត​ឃើញ​អួន​ហ៊ុម​ជិត​១០​ វង់​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ ផ្គើន​នឹង​បទបញ្ជា​របស់​អភិបាលខេត្ដ​ ក្រោយ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ ខេត្ដ​កាលពី​ពេល​ថ្មីៗ​ឱ្យ​បន្ដឹង​បញ្ហា​ នេសាទ​នេះ​ ។​

ប្រភព​បន្ដ​ថា​ អួន​ហ៊ុម​អូស​ដោយ​ កាណូត​ម៉ាស៊ីន​ធំៗ​ខាងលើ​គេ​សង្កេត​ឃើញ​ កំពុង​ធ្វើ​សកម្មភាព​នៅ​ត្រង់​ចំណុច​ដង​ គោម​ ឡូត៍​កំពង់​ប្រាក់​ទល់មុខ​ភូមិ​-​ឃុំ​ កំពង់ហ្លួង​ ស្រុក​ក្រគរ​យ៉ាង​ព្រហើន​មិន​ កោតញញើត​សមត្ថកិច្ច​បន្ដិច​សោះ​ ។​

ប្រភព​បន្ដ​ទៀត​ថា​ អួន​ហ៊ុម​អូស​ ដោយ​កាណូត​បំពាក់​ដោយ​ម៉ាស៊ីន​ធំៗ​ ក្រឡ​ ញឹក​ដែល​ច្បាប់​ស្ដី​ពី​ជលផល​ហាម​ ឃាត់​នោះ​មាន​ប្រវែង​ចាប់ពី​៥០០​ម៉ែត្រ​ ទៅ​១០០០​ម៉ែត្រ​ ហើយ​ម្ចាស់​ឧបករណ៍​ ល្មើសច្បាប់​ជលផល​ខាងលើ​ត្រូវ​គេ​ស្គាល់​ ទី​១-​ឈ្មោះ​ ស៊ូ​ ទី​២-​ឈ្មោះ​ ប៊ី​ន​ ទី​៣-​ ឈ្មោះ​ មុង​ ទី​៤-​ឈ្មោះ​ សូត្រ​ ទី​៥-​ឈ្មោះ​ ជី​ង​ ទី​៦-​ឈ្មោះ​ យុង​ ទី​៧-​ឈ្មោះ​ លី​ ទី​៨-​ឈ្មោះ​ មួ​ង​ និង​ទី​៩-​ឈ្មោះ​ ទី​ ។​ ម្ចាស់​ ឧបករណ៍​ល្មើសច្បាប់​ស្ដី​ពី​ជលផល​ខាង​ លើ​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កំពង់ហ្លួង​ ស្រុក​ក្រគរ​ ហើយ​មន្ដ្រី​ជំនាញ​ឬ​មន្ដ្រី​ ពាក់ព័ន្ធ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីនោះ​ហេតុ​អ្វី​ មិនដឹង​?​ ឬ​មួយ​អនុញ្ញាត​ឱ្យ​ក្រុម​ល្មើស​ នេសាទ​ទាំងនេះ​ធ្វើ​សកម្មភាព​ផ្គើន​នឹង​ ប្រសាសន៍​អភិបាល​នៃ​គណៈ​អភិបាល​ ខេត្ដពោធិ៍សាត់​ ?​

គេ​នៅ​ចាំ​បាន​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ថ្មីៗ​នៅ​ សាលាខេត្ដ​ពោធិ៍សាត់​មាន​បើក​អង្គ​ ប្រជុំ​មួយ​ដោយ​មានការ​ចូលរួម​ពី​មន្ដ្រី​តាម​មន្ទីរ​នានា​ជុំវិញ​ខេត្ដ​និង​កងកម្លាំង​ ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ​ពេល​នោះ​ លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ បាន​ដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ដោយ​មិន​ ឱ្យ​មន្ដ្រី​ទាំងនោះ​លើក​ហេតុផល​អ្វី​ទាំង​ អស់​ ។​ ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ជលផល​ បទល្មើស​ព្រៃឈើ​និង​បទល្មើស​ផ្សេងៗ​ ៕ ប៉ឹម​ ពិន​

10997779_404292553070126_91262908164679501_n

10922555_404293249736723_4408928830794987213_n