ព័ត៌មានទាន់ហេតុការណ៍៖

អេន ជី ពង្រីកមុខជំនួញមុនចូលរោងការ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេកញ្ញា អេន ជីបានកាត់បន្ថយការងារសិល្បៈមួយរយៈពេលខ្លីក្រោយពីនាងសម្រេចចិត្តភ្ជាប់ពាក្យជាមួយកូនប្រុសអ្នកជំនួញម្នាក់។ តារាចម្រៀងរូបនេះបានបន្តពង្រីកមុខជំនួញថ្មីជាបន្តបន្ទាប់មុនពេល ចូលរោងការក្នុងចុងឆ្នាំនេះ។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ តារាចម្រៀងអេន ជី បានប្រកាសបើកមុខជំនួញថ្មីគឺហាងផឹកស៊ីមួយកន្លែងនៅតាមបណ្តោយផ្លូវវ៉េងស្រេងម្តុំ សួនឧស្សាហកម្មកាណាឌីយ៉ាដែលចំណាយដើមទុន ប្រមាណជាង១០ម៉ឺនដុល្លារបើបូក ទាំង តម្លៃផ្ទះដែលបានទិញ។ តារាស្រីរូបនេះ បញ្ជាក់ថា ហាងថ្មីរបស់នាង យីហោ Mr. Oyster ដែលជាប្រភេទហាងបម្រើអាហារសមុទ្រ និងគ្រឿងក្លែមជាច្រើនប្រភេទ។ នាងថា ការសម្រេចចិត្តបើកដំណើរការ ហាងថ្មីនេះព្រោះតែចង់ដកពិសោធន៍ទៅ លើមុខជំនួញថ្មី ពិសេសហាងផឹកស៊ីបែប សាមញ្ញ និងមានតម្លៃសមរម្យ។ នាងថា អាជីវកម្មនេះគឺថ្មីសម្រាប់នាងនិងគូដណ្តឹងបន្ទាប់ពីហាងលក់សំលៀកបំពាក់”អេន ជី”នៅផ្លូវទឹករាំផ្ការាំ និងហាងលក់សម្លៀកបំពាក់រ៉ាយុទ្ធ។ នាងថា ហាងនេះបានចាយដើមទុនប្រមាណជាង២ម៉ឺនដុល្លារអាមេរិក ហើយផ្ទះនេះគឺជាផ្ទះផ្ទាល់របស់គូដណ្តឹងនាងដោយគិតតម្លៃប្រមាណ១២ម៉ឺន ដុល្លារអាមេរិក។ នាងបញ្ជាក់ដែរថា ការ បើកដំណើរការហាងថ្មីនេះមិនមានការ ចូលហ៊ុនជាមួយអ្នកណាទេ ហើយនាង សង្ឃឹមថាមុខជំនួញនេះគឺជាបទពិសោធន៍ថ្មីសម្រាប់នាងមុនពេលចូលរោងការក្នុងឆ្នាំនេះ។ តារាស្រីរូបនេះលើកឡើងដែរថា ក្រោយរៀបការនិងរវល់ច្រើននឹងមុខជំនួញផ្ទាល់ខ្លួននាងអាចដកឃ្លាខ្លះពីសិល្បៈ ព្រោះតែនាងចង់សាងសុភមង្គលក្រុម គ្រួសារនិងការមើលខុ
សត្រូវមុខជំនួញឲ្យបានដិតដល់ ប៉ុន្តែសម្រាប់ឱកាសចូលឆ្នាំ ថ្មីនេះនាងក៏មានបទចម្រៀងខ្លះជូនទស្ស និកជនដែរ។ ក្រៅពីហាងនេះនាងនិងគូ ដណ្តឹងក៏គ្រោងនឹងបើកដំណើរការអាជីវ កម្មថ្មីបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ក្រោយពីចេញពីផលិតកម្មអឹម(M)ទៅកាន់ផលិតកម្មសាន់ដេ តារាចម្រៀងអេន ជីបានបន្តការងារសិល្បៈ ជាច្រើនឆ្នាំ ប៉ុន្តែកាលពីចុងឆ្នាំ២០១៦តារាស្រីរូបនេះបានសម្រេចចិត្តភ្ជាប់ពាក្យជា មួយប្អូនប្រុសតារា ចម្រៀង គង់ ចំរ៉ុង និងត្រូវជាប្អូនថ្លៃតារាចម្រៀងផាន់ ម៉ូនីកា៕ វឌ្ឍនា

NKD-36x6_outline

IMG_5402 IMG_5440 IMG_5457 IMG_5461 IMG_5283 IMG_5318 IMG_5337 IMG_5349 IMG_5376 IMG_5386 IMG_5395