ព័ត៌មានទាន់ហេតុការណ៍៖

អេស្កាវាទ័រកាយដីប្រទះឃើញគេទម្ងន់៤ទៅ៥គីឡូក្រាម ផ្អើលនាំគ្នាចាប់

ភ្នំពេញ៖ ពស់ថ្លាន់មួយក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅខណៈកាយប្រឡាយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅជិតវត្តព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌបពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋបានយកអេស្កាវាទ័រជីកដីស្តារប្រឡាយ ខណៈកំពុងជីកស្រាប់តែប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់៤ទៅ៥គីឡូក្រាម ហើយបានចាប់យកទៅប្រគល់ឲ្យសាលាសង្កាត់ចោមចៅ ៣ និងទំនាក់ទំនងទៅខាងអភិរក្សសត្វព្រៃដើម្បីយកទៅលែងនៅភ្នំតាម៉ៅ៕ សុខាសែនជ័យ