ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញកោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ស្តីពីបញ្ហាកាតាឡូនៀ

ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញលោកស្រី soraya Saenz De Santamaria កាលពីថ្ងៃ ទី១០ ខែតុលា បានប្រកាសថា នាយករដ្ឋ មន្ត្រី Mariano Rajoy បានកោះប្រជុំជា បន្ទាន់គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១១ ខែ តុលា ដើម្បីសម្រេចតបតនឹងការប្រកាស ឯករាជ្យរបស់មេដឹកនាំតំបន់កាតាឡូនៀ។

ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញបានបញ្ជាក់ ថា មេដឹកនាំតំបន់កាតាឡូនៀ លោក Carles Puigdemont គឺជាមនុស្ស ដែលមិនដឹង ថា ខ្លួនកំពុងតែឈរជើងនៅទីណា? ធ្វើ ដំណើរទៅណា? និងទៅជាមួយអ្នកណា? លោកស្រីបន្តទៀតថា មេដឹកនាំកាតាឡូនៀគួរតែវិលត្រឡប់ទៅកាន់ផ្លូវច្បាប់ មុនពេលពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុង រៀលម៉ាឌ្រីត។ រាល់កិច្ចពិភាក្សាគឺត្រូវធ្វើឡើងទៅតាមច្បាប់អេស្ប៉ាញ។

កាលពីថ្ងៃទី១០ ខែតុលា មេដឹកនាំ កាតាឡូនៀបានចុះហត្ថលេខាលើសេចក្តីសម្រេចប្រកាសឯករាជ្យចេញពីអេស្ប៉ាញ ប៉ុន្តែមិនបានបញ្ជាក់ថា សេចក្តីប្រកាសនោះមានលក្ខណៈស្របច្បាប់ឬយ៉ាងណានោះទេ។ ប៉ុន្តែក្រោយមកលោក Carles Puigdemont បានពន្យារការប្រកាសឯក រាជ្យ ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាល ទីក្រុងរៀលម៉ាឌ្រីត។

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rajoy ធ្លាប់បានសន្យាថា អេស្ប៉ាញ មិនអាចកាត់ផ្តាច់ឡើយ ឯកភាពជាតិ អេស្ប៉ាញនឹងត្រូវបានការពារយ៉ាងមុឺង ម៉ាត់។ មិនតែប៉ុណ្ណោះ លោកក៏បានច្រានចោលកិច្ចពិភាក្សាជាមួយមេដឹកនាំតំបន់កាតាឡូនៀស្តីពីឯករាជ្យក្នុងតំបន់នេះ។

NKD-36x6_outline

កន្លងមកអភិបាលក្រុងបាសេឡូណា ដែលជាទីក្រុងធំ បំផុតនៅក្នុងតំបន់កាតាឡូនៀបានអំពាវនាវដល់មេដឹកនាំតំបន់ មិនត្រូវប្រកាសឯកតោភាគី ចាកចេញពី ប្រទេសអេស្ប៉ាញនោះឡើយ ដោយសកម្ម ភាពនេះ អាចគំរាមកំហែងដល់ការបែក បាក់ក្នុងសង្គម។

ជាមួយនឹងលទ្ធផល បោះឆ្នោតប្រជា មតិដែលត្រូវហាមប្រាមកាលពីថ្ងៃទី១ ខែ តុលា មិនគ្រប់លក្ខណៈដើម្បីប្រកាសឯករាជ្យនោះឡើយ។ សារព័ត៌មាន AFP បាន ដកស្រង់សម្តី លោកស្រី Ada Colau អភិ បាលក្រុងបាសេឡូណា ស្ថិតនៅក្នុងតំបន់កាតាឡូនៀមកបញ្ជាក់កាលពីថ្ងៃទី៩ ខែ តុលាថា មេដឹកនាំតំបន់នេះគឺលោក Carles Puigdemont មិនត្រូវប្រកាសជាឯកតោភាគីចាកចេញពីប្រទេសអេស្ប៉ាញនោះឡើយ។

អភិបាលក្រុងបាសេឡូណា មានបំណង ចង់ឲ្យនាយករដ្ឋមន្ត្រីអេស្ប៉ាញ និងមេដឹកនាំតំបន់កាតាឡូនៀរួមគ្នាដោះស្រាយកាត់បន្ថយភាពតានតឹង។ លោកស្រីបន្តទៀត ថា ការប្រឈមមុខតានតឹងដាក់គ្នា មិន បាននាំមកនូវផលប្រយោជន៍ ដល់ភាគី ណាមួយនោះឡើយ។

អភិបាលក្រុងបាសេឡូណា បញ្ជាក់ថា អេស្ប៉ាញកំពុងធ្លាក់នៅក្នុងវិបត្តិអាក្រក់ បំផុតមិនធ្លាប់មានចាប់តាំងពីប្រទេសនេះ ដើរតាមរបបប្រជាធិបតេយ្យ សេរីពហុ បក្ស។ ដូច្នេះរដ្ឋាភិបាល និងក្រុមទាមទារផ្តាច់ខ្លួនត្រូវតែរកដំណោះស្រាយឲ្យបានសមស្របបំផុត ដើម្បីជាតិសាសន៍៕ ម៉ែវ សាធី