ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញបណ្តេញគ្រូបង្វឹកចោលក្រោយលួចទៅចុះកុងត្រាជាមួយReal Madrid

លោកJulen Lopetegui ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹកក្រុម ជម្រើសជាតិអេស្ប៉ាញបន្ទាប់ពីគាត់លួចទៅចុះកុងត្រាធ្វើជាអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid។

កាលពីថ្ងៃអង្គារកន្លងទៅក្រុមReal Madridបានប្រកាសថាលោកគ្រូបង្វឹកវ័យ៥១ឆ្នាំ Julen Lopetegui នឹងដឹកនាំក្រុមយក្សរបស់អេស្ប៉ាញនេះរយៈពេល៣ឆ្នាំចាប់ផ្តើមពីការ ប្រកួតWorld Cupចប់ ។

សហព័ន្ធបាល់បាត់របស់អេស្ប៉ាញ (RFEF) បានថ្លែងថា មូលហេតុដែលពួកគេ សម្រេចចិត្តបណ្តេញលោកJulen Lopeteguiចេញពីមុខតំណែងនោះគឺដោយសារតែគាត់ទៅ ចរចាជាមួយនឹងក្រុមReal Madridដោយពុំបានផ្តល់ព័ត៌មានដល់សហព័ន្ធ។

ដោយមិនបង្អង់យូរឡើយ លោក Fernando Hierro ដែលធ្លាប់ជាប្រធានផ្នែកកីឡារបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវបានសហព័ន្ធប្រកាសថានឹងក្លាយជាគ្រូបង្វឹករបស់ក្រុម ក្នុងយុទ្ធនាការ World Cup ២០១៨នេះ។

ទាក់ទងនឹងបទពិសោធន៍ការងារកន្លងមកលោក Hierro ធ្លាប់ធ្វើជាជំនួយការអ្នកចាត់ការក្នុងក្លិប Real Madrid និងធ្លាប់ធ្វើជានាយកផ្នែកបាល់ទាត់នៅក្លិបអេស្ប៉ាញ Malaga។

គួរបញ្ជាក់ថា ក្រុមអេស្ប៉ាញដែលជាម្ចាស់ជើងឯក World Cup ឆ្នាំ២០០៨ និងយ៉ូរូឆ្នាំ២០១២ ស្ថិតនៅក្នុងពូលB ដែលមានក្រុមព័រទុយហ្គាល់, ម៉ារ៉ុក និងអ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះនៅក្នុងប្រទេសរុស្ស៊ី ៕ ដេវីត