ព័ត៌មានទាន់ហេតុការណ៍៖

អេហ្ស៊ីបរំសាយ ១៧០ អង្គការក្រៅរដ្ឋាភិបាល

រដ្ឋាភិបាល អេហ្ស៊ីប បានសម្រេច រំសាយ ១៦៩ អង្គការក្រៅរដ្ឋាភិបាល ដែលជាប់ពាក់ព័ន្ធនឹងក្រុមបងប្អូនអ៊ិស្លាម ដែលរដ្ឋាភិបាលអេហ្ស៊ីបចាត់ទុកជាក្រុម ភេរវកម្ម ។

សារព័ត៌មានអេហ្ស៊ីបបានផ្សព្វផ្សាយថា នៅថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋាភិបាល បានចេញបញ្ជាឱ្យរំលាយអង្គការ NGOs ១៦០អង្គការដែលស្ថិតក្នុងបញ្ជីជាប់ពាក់ ព័ន្ធនឹងក្រុមបងប្អូនអ៊ិដស្លាមដោយអង្គការទាំងនោះបានជួយរក្សាប្រាក់ខ្មៅ សម្រាប់ ដំណើរការក្រុមបងប្អូនអ៊ិយស្លាម ។ សកម្មភាពខាងលើរបស់រដ្ឋាភិបាលអេហ្ស៊ីប សមស្របទៅនឹងសេចក្ដី សម្រេចតុលាការឱ្យរំសាយក្រុមបងប្អូនអ៊ិងស្លាមរួចដកហូតទ្រព្យសម្បត្ដិទាំងអស់ ។

កាលពីខែធ្នូ ឆ្នាំ២០១៣ រដ្ឋាភិបាលអេហ្ស៊ីបបានចាត់ទុកក្រុមបងប្អូនអ៊ិាស្លាម ជាក្រុមភេរវកម្មក្រោយពីការវាយ ប្រហារសម្លាប់មនុស្សជាច្រើននៅទូទាំងនៅប្រទេសអេហ្ស៊ីប ។ នៅឆ្នាំ២០១៤ តុលាការអេហ្ស៊ីបក៏បានសម្រេចចាត់ ទុកក្រុមបងប្អូនអ៊ិ្ស្លាមជាក្រុមភេរវកម្ម បន្ទាប់ពីមេដឹកនាំមហាមេត មឺស៊ី ត្រូវ ដួលរលំ ។

នៅពេលនេះក្រុមបងប្អូនអ៊ិរស្លាម កំពុងតែបាត់បង់បន្ដិចៗម្ដងក្រោយពី រដ្ឋាភិបាលបានហាមព្រាមក្រុមនេះធ្វើ សកម្មភាពទាំងស្រុងនៅទូទាំងប្រទេស ។ មិនត្រឹមតែប៉ុណ្ណោះត្រូវបានតុលាការ អេហ្ស៊ីបចាត់ទុកជាក្រុមភេរវកម្មគំរាម កំហែងដល់សន្ដិសុខជាតិដែលត្រូវកំចាត់ទៀតផង ៕ ម៉ែវ សាធី