ព័ត៌មានទាន់ហេតុការណ៍៖

អំបុកបិរភោគជាមួយអ្វីទើបមានឱជារសកាន់តែឆ្ងាញ់?

 

ombok-620

ភ្នំពេញ៖ ស្របគ្នាដែលព្រះរាជាណា ចក្រកម្ពុជាកំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះ ខែនោះអ្នកនិយមបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជាបានធ្វើការចែករំលែកតៗគ្នាទាក់ទងពិធីដ៏ធំនិងសប្បាយរីករាយនេះ។ ជាមួយគ្នានេះផងដែរនាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែគឺត្រូវនឹងថ្ងៃ១៥កើតដែល ព្រះចន្ទពេញបូរណ៍មី ដែលពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមរៀបចំពិធីសែនព្រះខែនិងអកអំបុក។

តើធ្វើយ៉ាងម៉េចឲ្យការទទួលទានអំបុក មានឱជារសជាតិកាន់តែឆ្ងាញ់នោះ ហើយតើអំបុកដែលកើតចេញពីការបុក ចេញពីស្រូវធម្មជាតិរបស់ខ្មែរនោះអាចបរិភោគរួមជាមួយគ្រឿងផ្សំអ្វីខ្លះ ?

១. អំបុកផ្សំជាមួយចេកទុំ៖

banana1

ភាគច្រើនចេកណាំវ៉ាត្រូវបានអ្នកស្រុករាប់អានជាងចេកអំបូងឬចេកផ្សេងៗទៀត។ អ្នកខ្លះចូលចិត្តប្រើចេកទុំជោរឬទុំល្មម ឯខ្លះទៀតចូលចិត្តទទួលទានដោយច្របាច់ចេកនឹងអំបុកចូលគ្នាឡើងស្អិតតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

២. អំបុកលាយជាមួយទឹកដូង៖

%e1%9e%8a%e1%9e%bc%e1%9e%84%e1%9e%81%e1%9f%92%e1%9e%85%e1%9e%b8

 

គេច្រើនកោសយកទាំងសាច់ខ្ចី និងទឹក ដូងមកលាយច្របល់ចូលគ្នាថែមទាំងមានរោយស្ករសចូលតាមក្រោយបន្តិចផងដើម្បីបង្កើនរសជាតិផ្អែមកាន់តែឆ្ងាញ់។

៣. អំបុកនិងត្រីឆ្លូញ៖

%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%b8%e1%9e%86%e1%9f%92%e1%9e%9b%e1%9e%bc%e1%9e%89

NKD-36x6_outline

រាប់ចាត់ទុកថាបើបានត្រីឆ្លូញមកទទួលទានជាមួយអំបុកកាន់តែវិសេសវិសាលណាស់សម្រាប់អ្នករស់នៅតាមស្រែចម្ការជនបទ ព្រោះវាមានរសជាតិឆ្ងាញ់ពិសា ប្លែកមាត់ជាងការទទួលទានជាមួយចេក ឬទឹកដូង។

៤. អំបុកលាយជាមួយទឹកដោះគោ៖

1420251122_2

អាចជាគ្រឿងផ្សំដែលកម្រមានអ្នកទទួលទានបន្តិចប៉ុន្តែអាចនិយាយបានថារស ជាតិរបស់វាមិនអន់ប៉ុន្មានទេ គឺពេលដែលដាក់ទំពាចូលក្នុងមាត់មានរសជាតិផ្អែម និងមានជាតិទឹកដោះគោពេញៗមាត់។ សាកល្បងទៅមើល!អ្នកអាចនឹងចាប់ចិត្តជាមួយរសជាតិថ្មីនេះក៏អាចថាបានដែរ។

៥. អំបុកលីងជាមួយសាច់ជ្រូកចិញ្រ្ចាំ៖

pork-butt

នេះគឺជាការកែច្នៃបែបថ្មីមួយទៀតរបស់អ្នកដែលនិយមចូលចិត្តអាហារបែបមានការច្នៃប្រឌិត។ ជាដំបូងយើងយកអំបុក មកលីងមិនបាច់ដាក់គ្រឿងទេ គ្រាន់តែលីងវាឲ្យស្រួយឈ្ងុយបានហើយ បន្ទាប់មក ដួសវាចេញដាក់ចានផ្សេង។ ក្រោយមកយើងឆាសាច់ជ្រូកម្តងដាក់គ្រឿងធម្មតាក្រោយពីឆារួចចាក់អំបុកដែលលីងហើយ ចូលគ្នា ឆាវាឱ្យសព្វចូលជាតិបានល្អជាការស្រេច និងកុំភ្លេចដាក់បង្គាក្រៀមផងហើយសាច់ជ្រូកត្រូវចិញ្រ្ចាំឱ្យម៉ដ្ឋខ្លាំងមែនទែន។ តែប៉ុណ្ណេះអ្នកក៏អាចមានអំបុកមួយចានយ៉ាងឆ្ងាញ់ និងប្រកបដោយអនាម័យល្អ។

៦. អំបុកចៀន៖

អ្នកពិតជាធ្លាប់បានឃើញមិនខាននៅតាមរទេះរុញមួយចំនួនដែលគេរុញលក់នៅតាមផ្លូវសាធារណៈនានានៅក្នុងប្រទេសយើង។ នេះក៏ជាការច្នៃប្រឌិតអំបុកមួយ មុខដែរ ដោយជាដំបូងគេយកចេកណាំវ៉ា មកប្រឡាក់អំបិលឱ្យវាជោរទឹកតិចៗរួច យកមកប្រឡាក់ជាមួយអំបុកជាក្រោយ ទើបដាក់ចូលទៅក្នុងខ្លាញ់បំពងឱ្យឡើងស្រួយ និងឡើងពណ៌ក្រហមគួរឱ្យឆ្ងាញ់ណាស់។

ក្នុងចំណោមរបៀបលាយអំបុកទាំង អស់ខាងលើនេះ តើលោកអ្នកធ្លាប់បាន ភ្លក ្សនិងសាកល្បងធ្វើខ្លួនឯងហើយឬនៅ?

សូមជម្រាបថា របៀបទាំងនេះគឺគេហទំព័ររបស់យើងខ្ញុំបានធ្វើការដកស្រង់ចេញពីបណ្តាញសង្គមហ្វេសប៊ុក៕ សហការី

 

13413928_1105772689483917_530224842_n