ព័ត៌មានទាន់ហេតុការណ៍៖

អំពីយើង

nkw
លិខិតអនុញ្ញាតៈ
មជ្ឈមណ្ឌលព័ត៌មាននគរវត្ត បានទទួលអាជ្ញាបណ្ណ ពីក្រសួងព័ត៌មាន តាមប្រកាស លេខ ១៨៤ ពម.ប្រក
ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ។ ( អាជ្ញាបណ្ណ)

មតិស្វាគមន៍ៈ
មិត្តអ្នកអានជាទីមេត្រី! មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” គឺជាអង្គការផ្សព្វផ្សាយព័ត៌មានឯករាជ្យមួយដែលបានបដិសន្ធិឡើងដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជាដោយប្រមូលផ្តុំនូវប្រព័ន្ធឃោសនាព័ត៌មានជាច្រើនផ្នែកដែលត្រូវបានប្រកាសអនុញ្ញាត្តច្បាប់ដោយក្រសួងព័ត៌មាន។

មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” រួមមានកាសែតនគរវត្តចេញផ្សាយប្រចាំថ្ងៃមានចំនួន២៤ទំព័រទស្សនាវដ្តីនគរវត្តផ្សាយក្នុង១ខែចំនួន១លេខគេហទំព័រនគរវត្ត www.nokorwatnews.com ដែលជាសារព័ត៌មានអេឡិចត្រូនិចកំពុងធ្វើការផ្សាយជារៀងរាល់ថ្ងៃ។

មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ប្រមូលផ្តុំទៅដោយអ្នកនិពន្ធជាច្រើនរូបធ្លាប់មានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំមានវិជ្ជាជីវៈ បានឯកភាពនិងប្តេជ្ញាចិត្តខិតខំស្រាវជ្រាវស្វះស្វែងរកនូវព័ត៌មានថ្មីៗដែលកើតមានឡើងទាំងនៅក្នុងប្រទេស និងនៅលើពិភពលោក យកមកផ្សព្វផ្សាយជូនឱ្យ បានរហ័សទាន់ពេល វេលាមានលក្ខណៈអព្យាក្រឹតភាពសច្ចះភាពដើម្បីផ្តល់ជូននូវចំណីអារម្មណ៍ដ៏មានសារប្រយោជន៍ដល់ប្រិយមិត្តអ្នកអានគ្រប់ទិសទី។

មជ្ឈមណ្ឌលព័ត៌មាននគរវត្តមានជំនឿ និងសង្ឃឹមថា ប្រិយមិត្តអ្នកអាន និងអ្នកទស្សនាទាំងអស់ និងគាំទ្រមជ្ឈមណ្ឌលព័ត៌មាននគរវត្តដែលកំពុងរៀបចំខ្លួនបន្តវេនពីរៀមច្បងទាំងឡាយក្នុងអំណាចទី៤នេះហើយសង្ឃឹមថា ក្នុងកិច្ចការបន្តវេននេះមជ្ឈមណ្ឌលព័ត៌មាននគរវត្តយើងខ្ញុំនិងទទួលបានមតិយោបល់ស្ថាបនាពីប្រិយមិត្តទាំងអស់កុំខានឡើយ។

សូមអរគុណ!

nkw