ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

អំពើហិង្សាកើនឡើងក្រោយបោះឆ្នោតនៅហ្ស៊ីមបាវេស្លាប់និងរបួសជាច្រើននាក់

ចែករំលែក៖

ការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក តែងតែកើតឡើងនូវអំពើហិង្សាក្រោយពេលបោះឆ្នោតបានបញ្ចប់ទៅ ដោយសារភាគីម្ខាងទៀតមិនព្រមទទួលស្គាល់ថាខ្លួនបរាជ័យ ទើបជំរុញឲ្យអ្នកគាំទ្រក្រោកឡើងប្រឆាំងបង្កអសន្តិសុខនៅក្នុងសង្គម។

ជាក់ស្តែងការបោះឆ្នោតនាពេលកន្លងមកនៅក្នុងប្រទេសហ្ស៊ីមបាវេ ដោយលទ្ធផលបានទៅលើបេក្ខភាពវ័យក្មេងអាយុទើបតែ៤០ឆ្នាំប៉ុណ្ណោះ។ បាតុកម្មក៏បានកើតឡើងក្រោយការបោះឆ្នោតជាប្រវត្តិសាស្ត្រនោះ នៅរដ្ឋធានី Harare ធ្វើឲ្យកម្លាំងទាហានត្រូវចូលរួមបំបែកហ្វូងបាតុករ បង្កភាពចលាចល។ ការបង្រ្កាបនោះបណ្តាលឲ្យមានមនុស្ស៣នាក់ស្លាប់ និងរងរបួសជាច្រើននាក់ផងដែរ។

នៅថ្ងៃទី១ ខែសីហា ក្នុងរដ្ឋធានី Harare ប្រទេសហ្ស៊ីមបាវេមានសភាព ដូចជានៅក្នុងសមរភូមិនៃសង្គ្រាម។ ផ្សែងខ្មៅគ្របដណ្តប់តំបន់ជាច្រើនឧទ្ធម្ភាគចក្រ ក្បួនរថយន្ត កម្លាំងទាហាន បានត្រៀមលក្ខណៈវាយប្រហារ។ ផ្ទះ ហាងជាច្រើននៅតាមផ្លូវរងការវាយកម្ទេចកញ្ចក់ និងកន្លែងខ្លះទៀត មានឈាមប្រឡាក់នៅលើថ្នល់ទៀតផង។

កម្លាំងទាហានបានបាញ់កាំភ្លើង បាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករ ក្រោយការបោះឆ្នោតបានបញ្ចប់។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្ស៊ីមបាវេ លោក Ziyambi បានបញ្ជាក់ថា កម្លាំងទាហានត្រូវបានបញ្ជូនទៅបំបែកហ្វូងបាតុករ ដើម្បីរក្សាសន្តិភាព ស្ថិរភាព ក្រោយពេលកម្លាំងប៉ូលិសមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ ក្រុមបាតុករចាត់ទុកថាការបោះឆ្នោតកាលពីថ្ងៃទី៣០ ខែកក្កដា មិនមានតម្លាភាព។

ពលរដ្ឋជាច្រើន ត្រូវរត់គេចចេញពីតំបន់ប៉ះទង្គិចគ្នារវាងបាតុករ នឹងប៉ូលិស ក្នុងពេលដែលបាតុករបានគប់ដុំថ្មទៅលើកម្លាំងទាហាន។ ចំណែកទាហានវិញក៏បានបាញ់គ្រាប់កៅស៊ូ គ្រាប់បែកផ្សែង …ធ្វើឲ្យស្ថានភាពកាន់តែច្របូកច្របល់។

ការប៉ះទង្គិចគ្នាកើតឡើងនៅខាងក្រៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្ស៊ីមបាវេ។ ក្រុមគាំទ្រគណបក្សប្រឆាំង មិនពេញចិត្តទៅលើសកម្មភាពយឺតយ៉ាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការប្រកាសលទ្ធផល ដោយចោទប្រកាន់ថាមានភាពលម្អៀង។ នេះជាការបោះឆ្នោតលើកដំបូងបំផុតនៅហ្ស៊ីមបាវេចាប់តាំងពីមេដឹកនាំ រ៉ូបើត មូហ្គាបេ ព្រមចុះចេញពីតំណែងដោយសារសម្ពាធពីកម្លាំងយោធាក្រោយពីជាង៤០ឆ្នាំកាន់អំណាច។

លោក Abigail Nganlo និយាយទៅកាន់សារព័ត៌មាន Guardian ថា«យើងលុតជង្គង់នៅទីនេះដោយសារតែស្ថានភាពសេដ្ឋកិច្ចអាក្រក់បំផុត នេះជាកំហុសរបស់រដ្ឋាភិបាល។ ពលរដ្ឋបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយតួលេខនៃការបោះឆ្នោត គឺក្លែងក្លាយ។ នៅទីតាំងបោះឆ្នោតមានអ្នកចូលរួមបោះឆ្នោតតែ៥០០នាក់ប៉ុណ្ណោះ តែប្រកាសថាមានអ្នកចូលរួមដល់ទៅ៥.០០០នាក់ »។

បាតុករម្នាក់ទៀតបាននិយាយថា «នេះជាសង្គ្រាម» បាតុករបានស្រែកទាមទារឲ្យប្រធានាធិបតី កំពុងតែកាន់អំណាច Emmerson Mnangagwa លាលែងចេញពីតំណែង យើងបានគាំទ្រលោក Nelson Chamisa មេដឹកនាំគណបក្សប្រឆាំង វ័យ៤០ឆ្នាំឲ្យឡើងកាន់តំណែងជាប្រធានាធិបតី»៕ ម៉ែវ សាធី


ចែករំលែក៖