ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីតាលីយកគ្រូ U-21 មកដឹកនាំក្រុមឈុតធំបណ្តោះអាសន្ន

លោក Luigi Di Biagio ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីអាយុក្រោយ២១ឆ្នាំ ( U-21) ត្រូវបានជ្រើសរើសដោយសហព័ន្ធបាល់ទាត់អ៊ីតាលីមកដឹកនាំ ក្រុមឈុតធំបណ្តោះអាសន្នសិន។

អតីតខ្សែបំរើក្លិប Romaនិង Inter Milanនេះ ធ្លាប់ជាប់ជម្រើសជាតិ អ៊ីតាលីចំនួន៣១ដង។គាត់នឹងទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី ប្រកួតមិត្តភាពអន្តរជាតិចំនួន២ប្រកួតពេលប៉ះក្រុមអាហ្សង់ទីន និងអង់គ្លេស។

គួរបញ្ជាក់ថា ជម្រើសជាតិអ៊ីតាលីមិនមានគ្រូបង្វឹកជាង៣ខែហើយ ពោលគឺចាប់តាំងពីគ្រូចាស់ Gian Piero Ventura ត្រូវបានសហព័ន្ធបណ្ដេញចេញពីតួនាទី ក្រោយពីបរាជ័យក្នុងការដឹកនាំក្រុមឲ្យឡើងទៅលេង World Cup ឆ្នាំ២០១៨ កាលពីខែវិច្ឆិកាកន្លងទៅ៕ ដេវីត