ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់ក្លាយទៅជាប្រទេសដែលដល់រុស្ស៊ីដំបូងគេដើម្បីចូលរួមប្រកួតWorld Cup

ក្រុមជម្រើសជាតិអ៊ីរ៉ង់បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីហើយដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់ពិភពលោក(World Cup) ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី១៤ ខែមិថុនារហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងចំណោមប្រទេស៣២រួមទាំងម្ចាស់ផ្ទះ អ៊ីរ៉ង់ បានទៅដល់ប្រទេសរុស្ស៊ីមុនគេតាំងពីថ្ងៃទី៥ ខែមិថុនាមកម្ល៉េះ។ ពួកគេស្ថិតនៅក្នុងពូល B ដោយត្រូវប៉ះនឹងក្រុមខ្លាំង អេស្ប៉ាញ ដែលធ្លាប់ឈ្នះ World Cup ក្រុមព័រទុយហ្គាល់ម្ចាស់ជើងឯកយូរ៉ូ និងក្រុមជម្រើសជាតិម៉ារ៉ុក។

លោកCarlos Queiroz អ្នកចាត់ការទូទៅក្រុមជ្រើសជាតិអ៊ីរ៉ង់បានថ្លែងថា “ក្តីសុបិនរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់បានក្លាយទៅជាការណ៍ពិតហើយពេលដែលបានមកដល់ទឹកដីរបស់ប្រទេសរុស្ស៊ី។ ពួកយើងបានទទួលជោគជ័យនេះតាមរយៈការខិតខំយ៉ាងខ្លាំង។ ពួកយើងនឹងប៉ះក្រុមខ្លាំងៗតែយើងនឹងព្យាយាមរក្សាក្តីស្រមៃ របស់យើងឲ្យបានទៅឆ្ងាយតាមដែលអាចធ្វើទៅបាន”។

ខាងក្រោមនេះគឺជាបណ្តាលកីឡាករដែលស្ថិតនៅក្នុ ងក្រុមជម្រើសជាតិអ៊ីរ៉ង់

អ្នកចាំទី: Alireza Beiranvand (Persepolis), Rashid Mazaheri (Zob Ahan), Amir Abedzadeh (Maritimo).

ខ្សែការពារ: Majid Hosseini (Esteghlal), Ramin Rezaeian (Ostende), Mohammad Reza Khanzadeh (Padideh), Morteza Pouraliganji (Alsaad), Pejman Montazeri (Esteghlal), Milad Mohammadi (Akhmat Grozny), Roozbeh Cheshmi (Esteghlal).

ខ្សែបម្រើ: Saeid Ezatolahi (Amkar Perm), Masoud Shojaei (AEK Athens), Mehdi Torabi (Saipa), Omid Ebrahimi (Esteghlal), Ehsan Haji Safi (Olympiacos), Karim Ansarifard (Olympiacos), Vahid Amiri (Persepolis).

ខ្សែប្រយុទ្ធ: Alireza Jahanbakhsh (AZ Alkmaar), Mehdi Taremi (Al Gharafa), Sardar Azmoun (Rubin Kazan), Reza Ghoochannejhad (Heerenveen), Saman Ghoddos (Ostersunds), Ashkan Dejagah (Nottingham Forest) ៕ ដេវីត