ព័ត៌មានទាន់ហេតុការណ៍៖

អ៊ី​ស្រា​អែ​ល​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ ការ​ផ្ទុះ​ សង្គ្រាម​ ទ្រង់ទ្រាយ​ធំ​ជាមួយ​ក្រុម​ ហេ​ស​បូ​ឡាស់

អ៊ី​ស្រា​អែ​ល​និង​ក្រុម​ហេ​ស​បូ​ឡាស់​ នៅ​លី​បង់​ កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​សង្គ្រាម​ ជា​ទ្រង់ទ្រាយ​ធំ​ នៅ​ពេល​ដែល​កម្លាំង​ ទាហាន​អ៊ី​ស្រា​អែ​លបើក​ការ​វាយប្រហារ​ សងសឹក​ទៅ​លើ​ក្រុម​ហេ​ស​បូ​ឡាស់​ដែល​ បាន​បាញ់ប្រហារ​សម្លាប់​ទាហាន​អ៊ី​ស្រា​ អែ​ល​២​នាក់​ ។

​កាលពី​ថ្ងៃ​ទី​២៨​មក​រា​ កម្លាំង​ទាហាន​ ក្រុម​ហេ​ស​បូ​ឡាស់​បាន​បាញ់​កាំជ្រួច​ មី​ស៊ី​ល​៥​គ្រាប់​ទៅ​លើ​ក្បួន​រថយន្ដ​យោធា​ អ៊ី​ស្រា​អែ​ល​ ស្ថិត​នៅ​តំបន់​ Shebaa​ Farms​ ភាគ​ខាងត្បូង​ប្រទេស​លី​បង់​ដែល​ គ្រប់គ្រង​ដោយ​ប្រទេស​អ៊ី​ស្រា​អែ​ល​ បំផ្លាញ​រថយន្ដ​១​គ្រឿង​សម្លាប់​ទាហាន​២​ នាក់​និង​៧​នាក់​រង​របួស​ ។​ ទាហាន​រក្សា​ សន្ដិភាព​របស់​អ​.​ស​.​ប​.​ម្នាក់​មក​ពី​ អេ​ស្ប៉ា​ញ​ក៏​បាន​ស្លាប់​នៅ​ព្រំដែន​អ៊ី​ស្រា​ អែ​ល​ដោយសារ​ការ​បាញ់ប្រហារ​គ្នា​នោះ​ ដែរ​ ។​

​ក្រោយ​ការ​បាញ់ប្រហារ​ពី​ក្រុម​ហេ​ស​ បូ​ឡាស់​ កម្លាំង​ទាហាន​អ៊ី​ស្រា​អែ​ល​ក៏​បាន​ បើក​ការ​វាយប្រហារ​សងសឹក​ដោយ​បាញ់​ រ៉ុក្កែត​២០​គ្រាប់​ចូល​ក្នុង​ទឹកដី​លី​បង់​ ។​ ភ្លាមៗ​នោះ​ ក្រុម​ហេ​ស​បូ​ឡាស់​ក៏​បាញ់​ តបត​វិញ​ជា​លើក​ទី​២​ ដោយ​កាំភ្លើងត្បាល់​ និង​រ៉ុក្កែត​ទៅ​លើ​ទីតាំង​យោធា​អ៊ី​ស្រា​អែ​ល​ ស្ថិត​នៅ​កំពូលភ្នំ​ Hermon​ ដែល​ជា​តំបន់​ ទេសចរណ៍​ដ៏​ល្បី​នៅ​ទីនោះ​ ។​

​សកម្មភាព​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​ មក​ គឺ​ពិតជា​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​សង្គ្រាម​នៅ​ប្រទេស​លី​បង់​កាល​ ពី​ឆ្នាំ​២០០៦​ ។​ កាលពី​ថ្ងៃ​ទី​១៨​មក​រា​ ឧទ្ធម្ភាគចក្រ​វាយលុក​របស់​អ៊ី​ស្រា​អែ​ល​ មួយ​គ្រឿង​បាន​វាយប្រហារ​សម្លាប់​ទាហាន​ ហេ​ស​បូ​ឡាស់​៦​នាក់​និង​មេទ័ព​អ៊ី​រ៉​ង់​ម្នាក់​ ផង​ដែរ​នៅ​តំបន់​ខ្ពង់​រាម​ហ្គោ​ល​លែ​ន​ ។​ ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​ទទួល​ រង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​ប្រទេស​ អ៊ី​រ៉​ង់​ ក៏​ដូច​ជា​កម្លាំង​ទាហាន​ហេ​ស​បូ​ឡាស់​ ទាំងនោះ​ហើយ​ ធ្វើ​ឱ្យ​ក្រុម​នោះ​វាយ​ ប្រហារ​សងសឹក​វិញ​ ។​

​មាន​ប្រសាសន៍​តាម​កញ្ចក់​ទូរទស្សន៍​ កាលពី​ថ្ងៃ​ទី​២៨​មក​រា​ នាយក​រដ្ឋមន្ដ្រី​ អ៊ី​ស្រា​អែ​ល​ បេន​ចា​មីន​ ណេ​តាន់​យ៉ា​ហ៊ូ​ ប្រកាស​ថា​ អ្នក​ដែល​នៅ​ពីក្រោយ​ហេតុ​ ការណ៍​វាយប្រហារ​ខាងលើ​ នឹង​ត្រូវ​ទទួល​ ខុស​ត្រូវ​ ។​ ឧបការី​អ​.​ស​.​ប​.​នៅ​លី​បង់​ ក៏​ បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​បញ្ចៀស​ ការ​ប្រឈម​តានតឹង​ដាក់​គ្នា​ អាច​ប្រែ​ ក្លាយទៅជា​សង្គ្រាម​ជា​ទ្រង់ទ្រាយ​ដូច​កាលពី​ឆ្នាំ​២០០៦​ ៕

2(359)

1(357)