ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកាសែតម្នាក់ត្រូវនគរបាលប៉ុស្តិ៍ចាប់ខ្លួនពាក់ព័ន្ធករណីកំហែងយក

ខេត្តសៀមរាប៖ បុរសជាអ្នកកាសែត ម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ខ្វាវ ស្រុក ជីក្រែងចាប់ខ្លួនភ្លាមៗពេលកំពុងឈរជំរិតទារប្រាក់ពីប្រជាពលរដ្ឋបើករ៉ឺម៉កដឹកគ្រែ។ ហេតុការណ៍ចាប់ខ្លួនអ្នកកាសែតខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង ១០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំក្នុងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។

លោក សុខ សុទ្ធាវុធ អធិការស្រុកជី ក្រែងបានឲ្យដឹងថា អ្នកកាសែតដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ុំ ហុង អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិសក្ដដា ឃុំបឹង មាលា ស្រុកស្វាយលើ ខេត្តសៀមរាប កាន់ បណ្ណសារពត៌មានយុវជនថ្មីដែលហួស សុពលភាព។

NKD-36x6_outline

លោកអធិការបានបន្តថា មុនពេលឃាត់ខ្លួនគេបានឃើញអ្នកកាសែតខាងលើនេះ កំពុងកំហែងយកប្រាក់ពីអ្នកដឹកឈើ។ ពេល នោះកម្លាំងនគរបាលស្រុកបានឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកតែម្តង ៕ ហេង នរិន្ទ្រ