ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រក្លិបAC Milanរាប់រយនាក់ចេញមកស្វាគមន៍ខ្សែប្រយុទ្ធ Gonzalo Higuain

អ្នកគាំទ្ររាប់រយនាក់ចេញមកស្វាគមន៍ខ្សែប្រយុទ្ធGonzalo Higuain នៅពេលដែល កីឡាករអន្តរជាតិអាហ្សង់ទីននេះធ្វើដំណើរមកដល់ទីក្រុង Milan ដើម្បីពិនិត្យសុខភាព និងចុះកិច្ចសន្យាជាមួយនឹងក្លិប AC Milan។

ខ្សែប្រយុទ្ធGonzalo Higuain បានយល់ព្រមផ្លាស់ចេញពីក្រុមជើងឯកអ៊ីតាលី Juventusមកលេងឲ្យក្រុមAC Milanដែលជាគូប្រជែងធំនៅក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី ខណៈដែលក្រុមសេះបង្កង់ទទួលបានខ្សែប្រយុទ្ធព័រទុយហ្គាល់ Ronaldo ទៅហើយ។

Higuainបានផ្លាស់ពីក្រុមNapoliទៅកាន់ក្រុមJuventusក្នុងឆ្នាំ២០១៦ក្នុងតម្លៃខ្លួន៨០លានផោន។ កីឡាករវ័យ៣០ឆ្នាំរូបនេះឈ្នះជើងឯក Serie A និង Coppa Italia ទាំង២រដូវកាលជាមួយនឹងក្រុមសេះបង្កង់។ គាត់រកបាន៥៥គ្រាប់ក្នុងការបង្ហាញ ខ្លួន១០៥ប្រកួតឲ្យ សេះបង្កង់ប៉ុន្តែគាត់ត្រូវបានគេរិះគន់ថា លេងមិនបាន ល្អឡើយនៅWorld Cupដោយរកមិនបានមួយគ្រាប់សោះ ៕