ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រគប់គ្រាប់តឺន្នីសចូលទីលានពេលប្រកួតរវាង Frankfurt នឹង RB Leipzig

អ្នកគាំទ្របាល់ទាត់បានគប់គ្រាប់បាល់សម្រាប់វាយតឺន្នីស រាប់រយបាល់ចូលទៅក្នុង ទីលាននៃការប្រកួតបាល់ទាត់ពេលក្រុម Eintracht Frankfurt ប៉ះក្រុម RB Leipzig កាលថ្ងៃចន្ទ ទី១៩ កុម្ភៈ ឆ្នាំ២០១៨ នៅក្របខ័ណ្ឌកំពូលអាល្លឺម៉ង់។

មូលហេតុនៃការគប់គ្រាប់បាល់តឺន្នីសនេះគឺដោយសារតែអ្នកគាំទ្រខឹងសម្បានឹងការ ប្រកួតនៅរាត្រីថ្ងៃចន្ទ។ ម្ចាស់ផ្ទះ Frankfurt បានយកឈ្នះ២ទល់នឹង១ ធ្វើឲ្យក្រុម RB Leipzig ធ្លាក់ទៅលេខ៤។

កីឡាករ Jean-Kevin Augustin ជាអ្នកស៊ុតនាំមុខឲ្យក្រុមភ្ញៀវ តែ Timmy Chandler បានតាមស្មើវិញ។ ប៉ុន្តែកីឡាករ Kevin Prince-Boateng បានស៊ុតគ្រាប់ជ័យជម្នះ១គ្រាប់ឲ្យម្ចាស់ផ្ទះ ធ្វើឲ្យចប់ការប្រកួតម្ចាស់ផ្ទះ Frankfurt ឈ្នះក្រុមភ្ញៀវ RB Leipzig ក្នុងលទ្ធផល ២-១ ។

ក្រោយទទួលបានជ័យជម្នះក្រុម Frankfurt ឡើងមកឈរលេខ៣ ហើយក្រុម RB Leipzig ធ្លាក់ទៅកាន់លេខរៀងទី៥វិញ ៕ ដេវីត