ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

អ្នកគាំទ្រ១០ម៉ឺននាក់ចូលរួមពិធីដង្ហែពានរបស់ក្រុម Manchester City

ក្រុមអ្នកគាំទ្របាល់ទាត់រហូតដល់១០ម៉ឺននាក់បានមកចូលរួមអបអរសាទរពិធីដង្ហែពានរង្វាន់របស់ក្រុម Manchester City ដែលម្ចាស់ជើងឯកអង់គ្លេស Premier League ឆ្នាំ២០១៨។
ក្រុមManchester City ក៏បានឈ្នះពានរង្វាន់ Carabao Cup ផងដែរនៅក្នុងរដូវកាលនេះហើយបានបំបេកកំណត់ត្រារកបាន១០០ពិន្ទុ ឈ្នះដាច់ក្រុមលេខ២ Manchester United ចំនួន១៩ពិន្ទុ ។
លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Manchester City បានថ្លែងនៅក្នុងពិធីនោះថា “ពេលនេះគឺជាពេលសម្រាប់ពួកយើង រីករាយនឹងអ្វីដែលយើងបានធ្វើពេញមួយរដូវកាល។ កុំទាន់និយាយពីរដូវកាលក្រោយអី។ ប៉ុន្តែយើងត្រូវតែខ្លាំងជាងនេះនៅរដូវកាលក្រោយ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រ ទាំងអស់ដែលបានមកថ្ងៃនេះដើម្បីទទួលបានភាពរីករាយទាំងអស់គ្នា” ។
ខាងក្រោមនេះគឺជាកម្រងរូបភាពដ៏គគ្រឹកគគ្រេងក្នុងពិធីដង្ហែពានរបស់ក្រុម Manchester City ៖