ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាត់ការក្រុមបិសាចក្រហមជំរុញឲ្យក្លិបទិញ Gareth Bale ដោយលក់ខ្សែប្រយុទ្ធ Anthony Martial

លោក Jose Mourinho អ្នកចាត់ការទូទៅក្រុមបិសាចក្រហមបានផ្តល់ភ្លើងខៀវឱ្យក្លិប លក់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial នៅរដូវក្តៅនេះបើទោះបីកីឡាករវ័យ ២២ឆ្នាំរូបនេះ បានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពដើម្បីក្លាយខ្លួនជាជម្រើស ១១នាក់ដំបូងនៅរដូវកាលនេះក៏ដោយ ក៏ប៉ុន្តែដើម្បីបានលុយទិញខ្សែប្រយុទ្ធសញ្ជាតិវែល Gareth Bale ពីក្លិបស្តេចស Real Madrid ។

ក្រោយការមកដល់របស់ខ្សែបម្រើប្រយុទ្ធឈីលី Alexis Sanchez នៅក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករា ធ្វើឲ្យ Martial ប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងក្រុម ស្របពេលអតីតកីឡាកររូបនេះ បង្ហាញខ្លួនចូលលេងត្រឹមតែ បួនប្រកួតប៉ុណ្ណោះចាប់តាំងពីការផ្ទេររបស់កីឡាករ Sanchesz មក Old Trafford ។

លោក Mourinho មានបំណងលក់ Martial ដើម្បីយកប្រាក់ទិញ Gareth Bale ពីក្រុម Real Madrid នៅក្នុងតម្លៃមួយដែលគេជឿថា ប្រមាណ ៥០លានផោនជាតម្លៃគ្រប់គ្រាន់ដើម្បី នាំយកកីឡាករជម្រើសជាតិវែលវ័យ២៨ឆ្នាំរូបនេះ មកកាន់កីឡដ្ឋាន Old Trafford នារដូវក្តៅខាងមុខ។

ព័ត៌មាននេះធ្វើឲ្យក្លិប Juventus របស់ប្រទេសអុីតាលីក៏បានសម្តែង ការចាប់អារម្មណ៍លើការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Martial ផងដែរ ហើយម្ចាស់ជើងឯក Serie A បានជួបជាមួយមិត្តរួមជាតិកីឡាករ Blaise Matuidi ស្តីពីលទ្ធភាពក្នុងការផ្លាស់ទៅ លេងនៅប្រទេសអ៊ីតាលី។ ក្លិប Juventus បានចរចាជាមួយអ្នកតំណាងរបស់ Martial អំឡុងពេលក្លិបជួបប្រកួតជាមួយ Tottenham នៅក្នុងក្របខ័ណ្ឌ Champions League កាលពីវគ្គ១៦ក្រុមចុងក្រោយនៅកីឡដ្ឋាន Wembley កាលពីខែមុន ។

NKD-36x6_outline

បច្ចុប្បន្នខ្សែប្រយុទ្ធល្បឿនលឿន Gareth Bale កំពុងលេងនៅក្លិប Real Madrid មិនសូវបានជាប់ជាជម្រើស១១នាក់ដំបូងរបស់ក្លិបឡើយ ជាហេតុនាំឲ្យរូបគេអាចនឹងផ្លាស់ ចេញបើសិនជាការចរចាណាមួយត្រូវរ៉ូវគ្នានោះ។ នៅក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ពេល Real Madrid យកឈ្នះ Juventus ជើងទី១ពានរង្វាន់ Champions League ក៏ខ្សែប្រយុទ្ធ Gareth Baleមិនបានជាប់ជាជម្រើស១១នាក់ដំបូងរបស់គ្រូបង្វឹកដែរ ៕ ដេវីត