ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាត់ការថ្មីរបស់Real Madridនិយាយទាំងទឹកភ្នែកទៅកាន់អ្នកគាំទ្រ

ក្លិបReal Madridបានធ្វើពីធីបង្ហាញអ្នកចាត់ការទូរទៅថ្មីគឺលោកលោក Julen Lopetegui ដែលត្រូវជម្រើសជាតិអេស្ប៉ាញដេញចេញពីតំណែងគ្រូបង្វឹក។

លោក Lopetegui បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ក្រោយមិនបានដឹកនាំព្រឹត្តិការណ៍ដែលកើតឡើង៤ឆ្នាំម្ដងនេះ។ គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះបាននិយាយថា “កាលពីម្សិលមិញ គឺថ្ងៃដែលក្រៀមក្រំបំផុតនៃជីវិតរបស់ខ្ញុំ ចាប់តាំងពីថ្ងៃម្ដាយខ្ញុំបានស្លាប់។ តែយ៉ាងណាក៏ជាថ្ងៃសប្បាយចិត្តជាងគេដែរ។ ខ្ញុំសង្ឃឹមថាមិនទទួលបានអារម្មណ៍ក្ដុកក្ដួលពេកទេ តែខ្ញុំចង់អរគុណដល់ប្រធានក្លឹប និងក្លិប Real Madrid សម្រាប់ការជឿជាក់និងទំនួលខុសត្រូវ”។

អេស្ប៉ាញបានសម្រេចចិត្តបណ្ដេញលោក Lopetegui ក្រោមមូលហេតុព្រមព្រៀងជាមួយ Real Madridស្ងាត់ៗ ដោយមិនផ្ដល់ដំណឹងទៅសហព័ន្ធ ពោលគឺគាត់បាន ប្រាប់តែ៥នាទីមុនពេលក្លិបReal Madridប្រកាស់ព័ត៌មានប៉ុណ្ណោះ។

ចំណែកលោក Florentino Perez ប្រធានក្លិបReal Madrid បាននិយាយការពារដល់ការ សម្រេចចិត្តប្រកាសពត័មានពីការតែងតាំងលោក Julen Lopetegui ជាអ្នកចាត់ការទូទៅថ្មី របស់ខ្លួន។ គាត់បានថ្លែងថា “Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹង Lopetegui នៅក្រោយWorld Cupចប់ឯណោះ។ យើងប្រកាស់ឲ្យដឹងមុនដើម្បីឲ្យមានតម្លាភាព ជៀសវាងពាក្យចរចាមអារាម ដែលអាចប៉ះពាល់ដល់ក្រុមជម្រើសជាតិ” ។

ប្រធានក្លិប Real Madrid ក៏បាននិយាយដាក់ប្រធានសហព័ន្ធបាល់ទាត់ អេស្ប៉ាញលោកLuis Rubiales “យើងចង់ធ្វើការបង្ហាញនេះនៅក្រោយអេស្ប៉ាញ ទទួលជោគជ័យនៅWorld Cupតែយើងត្រូវតែបង្ខំចិត្តធ្វើនៅពេលនេះទៅវិញ”។ លោក Florentino Perezក៏បាននាយទៅកាន់លោក Julen Lopetegui ថា “កំណត់ត្រារបស់អ្នកនៅ ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញល្អដោយមិនធ្លាប់ចាញ់ម្តងឡើយក្នុងចំណោម២០ប្រកួត។ យើងដឹងថាអ្នកមានក្តីសុបិន្ត២គឺចង់ជួយឲ្យអេស្ប៉ាញជោគជ័យនិងបានមកដឹកនាំក្រុមReal Madridដែលខ្លួនស្រលាញ់” ៕ ដេវីត