ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាត់ការវ័យក្មេងរបស់Hoffenheimនឹងទៅកាន់ក្រុមRB Leipzig ចុងរដូវកាលក្រោយ

លោក Julian Nagelsmannបានសម្រេចចិត្តថា នឹងចាកចេញពីក្រុមHoffenheim ទៅដឹកនាំក្រុមRB Leipzigក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ដូចគ្នាពេលចប់រដូវកាល ឆ្នាំ២០១៨-២០១៩។

លោកJulian Nagelsmannដែលទើបតែមានវ័យ៣០ឆ្នាំបានដឹកនាំក្រុមHoffenheim ឲ្យមានកៅអីលេងនៅChampions Leagueនារដូវកាលក្រោយ ហើយកិច្ចសន្យារបស់ គាត់នឹងក្រុមនេះនឹងចប់នៅក្នុងឆ្នាំ២០២១ ប៉ុន្តែគាត់បានទៅចុះកិច្ចសន្យាដឹកនាំក្រុមRB Leipzig រហូតដល់ឆ្នាំ២០២៣។

Nagelsmannបានមកកាន់ក្រុមHoffenheimនៅក្នុងឆ្នាំ២០១៦ ហើយជួយក្រុមនេះឲ្យ គេចផុតពីគ្រោះថ្នាក់កាត់ទៅលេងនៅក្របខ័ណ្ឌអាល្លឺម៉ង់Bundesliga 2។ ប៉ុន្តែរដូវកាល មុនក្រុមHoffenheimបានជាប់ចំណាត់ថ្នាក់លេខ៣អាល្លឺម៉ង់Bundesliga៕ ដេវីត